ថ្នាក់រៀនតន្ត្រីប្រជាប្រិយដោយឥតគិតថ្លៃ - រីកសាយភាយតន្ត្រីប្រពៃណីដល់សិស្សានុសិស្ស

(VOVWORLD) - គំរូ "ថ្នាក់រៀនតន្ត្រីប្រជាប្រិយដោយឥតគិតថ្លៃ" ត្រូវបានមជ្ឈមណ្ឌលគាំទ្រសិស្សនិងនិស្សិតទីក្រុង Can Tho និងសាលាចំណេះទូទៅប៉ាស៊ីហ្វិកសហការដាក់ឲ្យដំណើរការកាលពីខែឧសភាកន្លងទៅ។ ចាប់ផ្តើមពីថ្ងៃទី ១០ ខែមិថុនា ថ្នាក់រៀនតន្ត្រីប្រជាប្រិយ ធ្វើឡើងជារៀងរាល់ព្រឹកថ្ងៃសុក្រ នៅសាលាប៉ាស៊ីហ្វិក។ តាមនោះ បំផុសសេចក្ដីស្រឡាញ់ចំពោះបទចម្រៀងប្រជាប្រិយសម្រាប់សិស្សានុសិស្ស ហើយជួយឱ្យពួកគេស្រឡាញ់តន្ត្រីប្រពៃណីជាតិកាន់តែច្រើន។
ថ្នាក់រៀនតន្ត្រីប្រជាប្រិយដោយឥតគិតថ្លៃ - រីកសាយភាយតន្ត្រីប្រពៃណីដល់សិស្សានុសិស្ស - ảnh 1គ្រូបង្រៀននៃ "ថ្នាក់រៀនតន្ត្រីប្រជាប្រិយឥតគិតថ្លៃ" សម្ដែងដោយឧបករណ៍ភ្លេងប្រពៃណី។ (រូបថត៖ VOV)
ថ្នាក់រៀនតន្ត្រីប្រជាប្រិយដោយឥតគិតថ្លៃ ប្រព្រឹត្តទៅក្នុងអំឡុងពេលវិស្សមកាលរដូវក្តៅឆ្នាំ ២០២៤ ដោយមិនកំណត់ចំនួនឬអាយុរបស់អ្នកចូលរួមនោះទេ។ ចូលរួមក្នុងថ្នាក់នេះ សិស្សត្រូវបានលោកគ្រូអ្នកគ្រូបង្រៀនអំពីប្រវត្តិតន្ត្រីប្រជាប្រិយវៀតណាម ណែនាំពីការច្រៀងប្រភេទតន្ត្រីប្រជាប្រិយមួយចំនួន... ក៏ដូចជាហាត់សមលើឧបករណ៍ភ្លេងប្រពៃណីជាតិ ដូចជា ចាប៉ីខ្សែ ១៦ ខ្លុយឬស្សី ឬចាប៉ីខ្សែ១ ជាដើម។ លោកគ្រូ Truong Tai Linh ដែលកំពុងធ្វើការនៅមជ្ឈមណ្ឌលវប្បធម៌និងវិទ្យុខ័ណ្ឌ Ninh Kieu (ទីក្រុង Can Tho) ជាគ្រូបង្រៀនដែលអមដំណើរជាមួយ “ថ្នាក់រៀនតន្ត្រីប្រជាប្រិយឥតគិតថ្លៃ” បានចែករំលែកថា៖
“ខ្ញុំឃើញប្អូនៗជួយជ្រោមជ្រែងយ៉ាងក្លៀវក្លា ដែលតាំងពីដំបូងមក ពួកគេអន្ទះសារ ចង់ចូលរួមក្នុងកម្មវិធីនេះខ្លាំងណាស់។ មិត្តជាច្រើនមានបំណងចង់ស្វែងយល់ដោយសួរថា តើឧបករណ៍នេះឈ្មោះអ្វី? ក្នុងយុគសម័យបច្ចេកវិទ្យា ៤.០ ប្អូនៗច្រើនតែស្ដាប់តន្ត្រី បរទេសមកវៀតណាមតាមអ៊ីនធឺណិត។ ដើម្បីមានថ្នាក់រៀនតន្ត្រីប្រជាប្រិយបែបនេះ ពិតជាពិបាកណាស់សម្រាប់អ្នកផ្សព្វផ្សាយតន្ត្រីប្រពៃណី”។
ដោយសារទើបតែត្រូវបានបង្កើតឡើង ក្នុងថ្នាក់នៅតែមានសិស្សដែលមិនទាន់ចេះប្រើប្រាស់ឧបករណ៍ភ្លេងបានស្ទាត់ជំនាញ ឬសំឡេងច្រៀងមិនសូវល្អនៅឡើយ ប៉ុន្តែការទាក់ទាញសិស្សជាច្រើនមកចុះឈ្មោះចូលរៀន គឺជាជោគជ័យដំបូងសម្រាប់គណៈរៀបចំថ្នាក់។ សិស្ស Phan Thien Phuc និងសិស្ស Diep Van Phat ថ្នាក់ទី៥ នៅសាលាសកលប៉ាស៊ីហ្វិក បានចែករំលែកពីអារម្មណ៍របស់ខ្លួននៅពេលសម្តែងបទចម្រៀងប្រជាប្រិយ "Ly cay bong" នៅក្នុងថ្នាក់រៀនយ៉ាងដូច្នេះថា៖
“ពេលខ្ញុំលេងអកហ្គ៍នៃបទចម្រៀងប្រជាប្រិយ ខ្ញុំមានអារម្មណ៍សប្បាយរីករាយ និងមោទនភាពចំពោះជនជាតិវៀតណាមយើងខ្លាំងណាស់។ ខ្ញុំឃើញថាលោកគ្រូនៅទីនេះលេងឧបករណ៍ភ្លេងបានពិរោះណាស់ ហើយខ្ញុំចង់រៀនក្នុងថ្នាក់ភ្លាមៗ។ ខ្ញុំគិតថាខ្ញុំនឹងចុះឈ្មោះដើម្បីរៀនចាប៉ីខ្សែ ២”។
“ខ្ញុំមានអារម្មណ៍ថា តន្ត្រីប្រជាប្រិយពិរោះណាស់ ខ្ញុំបានហាត់ច្រើននៅផ្ទះដើម្បីអាចសម្តែងបទ "Ly cay bong" នេះ។ ខ្ញុំមានអារម្មណ៍សប្បាយចិត្តម៉ែនទែនព្រោះបទចម្រៀងប្រជាប្រិយមួយនេះសម្បូរទៅដោយមនោសញ្ចេតនា។ ខ្ញុំកំពុងតែហាត់សមដើម្បីច្រៀង ចម្រៀងប្រជាប្រិយបានយ៉ាងពិរោះ”។
ថ្នាក់រៀនតន្ត្រីប្រជាប្រិយដោយឥតគិតថ្លៃ - រីកសាយភាយតន្ត្រីប្រពៃណីដល់សិស្សានុសិស្ស - ảnh 2សិស្សានុសិស្សក្នុង "ថ្នាក់រៀនតន្ត្រីប្រជាប្រិយឥតគិតថ្លៃ"។ (រូបថត៖ VOV)
“គំរូ "ថ្នាក់រៀនតន្ត្រីប្រជាប្រិយឥតគិតថ្លៃ" បានជួយបង្រៀនយុវជនជំនាន់ក្រោយឱ្យយល់ ដឹង និងចេះថែរក្សាទម្រង់វប្បធម៌របស់ប្រទេសជាតិ។ ដូច្នេះហើយ គំរូថ្នាក់រៀននេះ ទទួល បានការគាំទ្រ និងការរួមវិភាគទានពីអង្គការ និងបុគ្គលជាច្រើន។ ទាំងអស់គ្នាសុទ្ធតែមានបំណងចង់បំផុសចំណងចំណូលចិត្ត និងរីកសាយភាយតម្លៃវប្បធម៌ល្អប្រសើររបស់ប្រជាជាតិដល់សិស្សានុសិស្ស។ លោក Phuong Tan Dat នាយកមជ្ឈមណ្ឌលគាំទ្រសិស្ស-និស្សិត Can Tho បានឲ្យដឹងថា៖
“នេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាច្រើននៃយុទ្ធនាការវិស្សមកាលរដូវក្តៅដើម្បីបង្កើតសួនកម្សាន្ត សម្រាប់ក្មេងជំទង់នៅចុងសប្តាហ៍។ មជ្ឈមណ្ឌល កំពុងតភ្ជាប់ជាមួយបណ្ឌិតសភាព្រះពុទ្ធសាសនាខ្មែរថេរវាទ ដើម្បីរៀបចំថ្នាក់រៀនភ្លេងពិណពាទ្យសម្រាប់បងប្អូនជនជាតិខ្មែរនិយាយដោយឡែក និងអ្នកដែលចូលចិត្តប្រភេទតន្ត្រីនេះនិយាយរួម។ នេះជាឱកាសសម្រាប់អ្នកទាំងអស់ត្រឡប់ទៅរកអត្តសញ្ញាណវប្បធម៌ជនជាតិឡើងវិញ។ នេះក៏ជាកម្មវិធីមួយដែលតម្រង់ទិសការអប់រំមនោគមវិជ្ជាសម្រាប់សមាជិកសម្ព័ន្ធយុវជន ក្មេងជំទង់ និងកុមារ ដោយក្ដីសង្ឃឹមថា កម្មវិធីនេះនឹងរីកសាយភាយ និងបង្កើតចំណាប់អារម្មណ៍ជាច្រើនចំពោះសិស្សានុសិស្ស”។
គំរូ “ថ្នាក់រៀនតន្ត្រីប្រជាប្រិយឥតគិតថ្លៃ” ដំណើរការដោយពាក្យស្លោក “សិស្សានុសិស្សម្នាក់ៗដែលស្គាល់និងយល់ពីឧបករណ៍ភ្លេង គឺជាអ្នកនាំសារវប្បធម៌វៀតណាម ដើម្បីផ្សព្វផ្សាយ និងនាំវប្បធម៌វៀតណាមទៅកាន់មិត្តភក្តិអន្តរជាតិ”។ នាពេលខាងមុខ គំរូនេះនឹងត្រូវបានពង្រីកនៅសាលាបឋមសិក្សា សាលាមធ្យមសិក្សា និងវិទ្យាល័យ នានាក្នុងទីក្រុង Can Tho៕

ប្រតិកម្មទៅវិញ

ផ្សេងៗ