ទស្សនាការលេងចត្រង្គមនុស្សនៅដំបន់ដីក្បាច់គុណ Binh Dinh នាដើមនិទាឃៈរដូវ

ទស្សនាការលេងចត្រង្គមនុស្សនៅដំបន់ដីក្បាច់គុណ Binh Dinh នាដើមនិទាឃៈរដូវ - ảnh 1
ទស្សនាការលេងចត្រង្គមនុស្សនៅដំបន់ដីក្បាច់គុណ Binh Dinh នាដើមនិទាឃៈរដូវ (baobinhdinh)

        Vovworld-ទីរួមខេត្ត An Nhon មិនត្រឹមតែល្បីឈ្មោះជាកន្លែងមានសាលា​ក្បាច់គុណបុរាណជាច្រើនប៉ុណ្ណោះទេ ទីនេះថែមទាំងល្បីឈ្មោះជាកន្លែងបង្កើត
ឡើង​កីឡាករចត្រង្គល្បីល្បាញសំរាប់វិស័យកីឡាខេត្ត Binh Dinh ទៀងផង។ បុណ្យ
ចត្រង្គ​មនុស្សត្រូវបានប្រជាជន An Nhon រៀបចំនាថ្ងៃទី៥និងទី៦ខែទី១តាមច័ន្ទគតិ

        លើទីលានទូលាយដែលត្រូវបានស្ថាបនាជាក្តាចត្រង្គ ការប្រកួតកំពុងស្ថិតក្នុង
ប្រកៀកប្រកើយគ្នាជាមួយស្នូរស្គរលាន់រន្ទឺ។​កំលោះក្នុងសម្លៀកបំពាក់ទ័ព​បៃតង​កំពុងប៉ិនប្រសព្វជៀសវាងផ្លូវទុកសិទ្ធិឲ្យទ័ពក្រមុំក្រហមដើរ។​ ទស្សនិកជននៅ
ជុំវិញកំពុងហ៊ោកញ្ជ្រៀវ​ស្ងើចសរសើរក្បាច់គុណ​ដ៏ស្ទាត់។

        ក្នុងការប្រកួតចត្រង្គមនុស្សនីមួយៗជានិច្ចកាលមានអ្នកអធិប្បាយអុកឈរ
នៅកណ្ដាលសមរភូមិ។ ក្រោយពីដើរមួយជំហានៗរបស់កូនចត្រង្គ កូនអុកមនុស្ស
បានស្មូត​កំណាព្យមួយឃ្លារឺច្រៀងមួយបទ។ ប៉ុន្តែនៅការប្រកួតយកឈ្នះចាញ់ អ្នក
សម្ដែងគឺជា​អ្នក​កាន់​កូនចត្រង្គស្ដេចបញ្ជាទាំងសង្ខាង។ បង Quang ជាអ្នកចូលចិត្ត
និងយល់​ច្បាស់​​អំពីចត្រង្គមនុស្សបានបកស្រាយថា៖

        “របៀបសម្ដែងមនោសញ្ចេតនារបស់កូនចត្រង្គស្ដេចពហុបែបណាស់។ ប្រសិន​បើបញ្ជាទាហានវាយសត្រូវប្រើដាវភ្លឺចិញ្ចាចស្គរលាន់រន្ទឺទង់បក់រវីក។​ ប្រសិនបើក្នុង​
ករណីត្រូវគេអុក ស្ដេចត្រូវស្របតាមករណី អាចវាយតបទៅវិញរឺទទួលបរាជ័យ​ហើយច្រៀងបទចម្រៀងវាយតបតវិញរឺបទចម្រៀងបរាជ័យ។”

        អ្នកក្នុងតួរជាស្ដេចក្នុងការលេងចត្រង្គមនុស្សមានបទចម្រៀងផ្សេងៗគ្នា។ អ្នកស្មូតអាស្រ័យទៅតាមលក្ខណៈជាក់ស្ដែងនៃការលេងចត្រង្គដែលប្រើប្រាស់បទ
កំណាព្យ​រឿងព្រេងស្ងើចសសើរប្រពៃណីរបស់ប្រជាជាតិវៀតណាម។

        ក្នុងឱកាសនិទាឃៈរដូវមកដល់ម្ដងៗ គ្រូក្បាច់គុណ Minh Hoang ម្ចាស់​សាលា​
ក្បាច់គុណ Minh Gia Quyen Phai នៅទីក្រុងហាណូយក៏មក An Nhon ដើម្បី​ទស្សនា
ការប្រកួតចត្រង្គមនុស្សដែរ។ គ្រូក្បាច់គុណ Minh Hoang បានឲ្យ​ដឹងថា លើក្តា
ចត្រង្គមានកូនចត្រង្គចំនួន៧ប្រភេទគឺ ស្ដេច ក្អែក ដំរី ទូក ភាវ សេះ កញ្ចុះ កូន
ចត្រង្គនីមួយៗសុទ្ធតែមានរបៀបដើរដោយឡែកដែលហៅថាក្បួន។

        “ក្បាច់គុណក្នុងចត្រង្គមនុស្សត្រូវបានស្រាវជ្រាវនិងអភិវឌ្ឍន៍ក្លាយទៅជា​រៀបទប់កំលាំងនិងការប្រយុទ្ធ។ កូនចត្រង្គទាំង៧លើក្តាចត្រង្គនោះលើកលែងតែ
ស្ដេច ក្អែកនិងដំរី​មិន​ឆ្លងទន្លេនោះ កូនចត្រង្គ៤ទៀតអាស្រ័យទៅលើគូរបដិបក្ខ
ដើម្បី​ប្រយុទ្ធស៊ីគ្នា។”

        ការប្រកួតចត្រង្គមនុស្សជាការរួមផ្សំកត្តាប្រជាប្រិយ បញ្ញានិងក្បាច់គុណ។ វិញ្ញាសារកីឡានេះមិនត្រឹមតែទាក់ទាញមនុស្សពេញវ័យប៉ុណ្ណោះទេ​ ថែមទាំង​ទាក់ទាញកុមារដោយការប្រកួតល្អមើលទៀតផង។ Minh Anh កូនប្រុសអាយុ៨ឆ្នាំ​
របស់គ្រូក្បាច់គុណ Minh Hoang ស្រែកហ៊ោកញ្ច្រៀវក្នុងពេលភាគីទាំងពីរសម្ដែង
ក្បាច់​គុណ។ Minh Anh បានឲ្យដឹងថា៖

        “ខ្ញុំបានស្ដាប់កំសាន្តបទចម្រៀងអំពី Hai Ba Trung ជិះដំរីទៅវាយសត្រូវ និង​
បទកំណាព្យ Nam Quoc Son Ha Nam De Cu ទៀតផង។ ខ្ញុំចង់ឲ្យឪពុកបង្រៀន​ឲ្យ
ក្បាច់គុណចត្រង្គ លេងចត្រង្គ។ ខ្ញុំចង់នៅពេលក្រោយនេះបានចូលរួមលេង
ចត្រង្គ​មនុស្ស។”

        បណ្ដាការលេងចត្រង្គក្នុងឱកាសនិទាឃៈរដូវមកដល់ម្ដងៗបានបង្កើនវិស័យ​វប្បធម៍វិសេសវិសាលនៃដំបន់ដី An Nhon ដើម្បីប្រជាជននៅទីនេះកាន់តែ​ស្រឡាញ់​វិញ្ញាសារមានប្រពៃណីរបស់ដំបន់។ នេះក៏ជារបៀបល្អដើម្បីរក្សា​អភិវឌ្ឍន៍​ចលនា
ចត្រង្គនិងក្បាច់គុណនៅខេត្ត Binh Dinh៕

ប្រតិកម្មទៅវិញ

ផ្សេងៗ