និទាឃៈរដូវមកដល់សហគមន៍ជន Chamនៅទីក្រុងហូជីមីញ។

រួមចំណែកក្តីសោមនស្សរីករាយរបស់ប្រជាជាតិទាំងមូល សហគមន៍ជន Cham
នៅទីក្រុងក៏រវល់ដើម្បីទទួលបុណ្យតេតជាប្រពៃណីដ៏កក់ក្តៅផងដែរ។ ដោយ
ស្មារតី ចែករំលែកបាយទឹកខោអាវនាគ្រាអាសន្ន ប្រជាជននៅសង្កាត់ ១៧
ខ័ណ្ឌ Binh Thanh ផ្តល់ការជួយឧបត្ថម្ភជាអំណោយសម្រាប់ជនរួមជាតិ Cham
ក្រីក្រ។ តម្លៃអំណោយមិន ច្រើន តែប្រការនោះបានបញ្ជាក់ពីសាមគ្គីភាព សេចក្តីស្រឡាញ់ជួយឧបត្ថម្ភគ្នារបស់ ប្រជាជនវៀតណាម។ ប្រធានគណៈ​កម្មាធិការប្រជាជនសង្កាត់ ១៧ លោក Vu Nam Trung ឲ្យដឹងថា ៖
“ក្នុងប៉ុន្មានឆ្នាំជិតៗនេះ ជីវភាពរស់នៅរបស់សហគមន៍ជន Cham នៅ សង្កាត់ ១៧ត្រូវបានលើកកំពស់ជាជំហ៊ាន។ គណៈកម្មការបក្សរណសិរ្សរបស់សង្កាត់
 បានជួយឧបត្ថម្ភជន Cham តាមរយៈកម្មវិធីនានាដូចជា ផ្តល់អាហារូបករណ៌
ឲ្យកូនចៅ របស់ជន Cham និងឲ្យខ្ចីទុនសម្រាប់សហគមន៌ជន Cham កែលំអ
ជីវភាពរស់នៅជាជំ ហានៗ”។        
ឆ្នាំនេះ លោក Samael ជនជាតិ Cham ទទួលបុណ្យតេតក្នុងផ្ទះកុសលទានដែល
ទើបនឹងប្រគល់ឲ្យ។ ហេតុនេះហើយ គ្រួសារលោកទទួលបាននិទាឃរដូវថ្មី១
ក្នុងបរិយា កាសពោពេញទៅដោយសុភមង្គល។ លោក Samael និយាយថា ៖
“អាស្រ័យដោយ មានការជួយឧបត្ថម្ភរបស់គណៈកម្មការដំណាង ខ្ញុំត្រូវបាន​រដ្ឋប្រគល់ផ្ទះកុសលទាន១ ខ្នងដោយមានតម្លៃប្រាក់ ៣០លានដុង។ តេតឆ្នាំ
នេះ សប្បាយណាស់”។         ទីក្រុងហូជីមិញបន្តមិនទទួលប្រាក់បង់ថ្លៃសាសាសម្រាប់សិស្សានុសិស្សជាជន
ជាតិ Cham ពីមតេ្តយ្យសិក្សាដល់មធ្យមទុតិយភូមិ។ អាស្រ័យហេតុនេះ កូនចៅ
របស់ ជន Cham មានលក្ខណៈទៅសាលា រួមចំណែកលើកកំពស់ចំណេះដឹង
និងកសាងជួរ បញ្ញាវ័ន្ត Chamនៃទីក្រុង។ លោក Kim So ជាចាស់ព្រឹទ្ធចារ្យ
សាសនាឥស្លាមនៅខ័ណ្ឌទី ៨បានឲ្យដឹងថា ៖ នៅតំបន់នេះមានជន ១៥ នាក់ បញ្ចប់ថ្នាក់ឧត្តមសិក្សា ក្នុងនោះមាន ជន ៣នាក់ត្រូវបានជ្រើសរើសទៅសិក្សា
នៅបរទេស។ លោក Kim So និយាយថា៖
“ក្នុងឆ្នាំកន្លងទៅ ជនរួមជាតិ Cham នៅទីនេះទទួលបានការជួយឧបត្ថម្ភជាច្រើន
ពីរដ្ឋ អំណាច រណសិរ្សមាតុភូមិនៃខ័ណ្ឌទី៨។ ពិសេសគឺការយកចិត្តទុដាក់ដល់
ការសិក្សា របស់កូនចៅយើងខ្ញុំ”។        
ក្នុងឆ្នាំ ២០១២នេះ សហគមន៌ជន Cham នៅទីក្រុងហូជីមិញបន្តពង្រីកកម្លំាងផ្ទៃ
ក្នុង សកម្មចូលរួមចលនាកាត់បន្ថយភាពក្រីក្រ បង្កើតគ្រួសារធូ ធាគ្រាន់បើ រួម
ចំណែកអភិវឌ្ឍន៌សេដ្ឋកិច្ច និងកែលំអជីវភាពរស់នៅ។ អនុប្រធានគណៈកម្មការ
ដំណាងរបស់ សហគមន៌ឥស្លាម Cham ទីក្រុងហូជីមិញ លោក Ly Du So បានចែក
រំលែកថា៖
“ក្នុងឆ្នាំ២០១២នេះ រួមជាមួយប្រជាជនទីក្រុងហូជីមិញ ខំប្រឹងប្រែងឈានទៅមុខ​
ដើម្បី កសាងអនាគត១ដ៏ល្អប្រសើដើម្បីរួមវិភាគទាន កសាងទីក្រុង អភិវឌ្ឍន៌ពី
មួយថ្ងៃទៅ មួយថ្ងៃ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ