(VOVworld)- Cai luong ជាប្រភេទសិល្បៈប្រជាប្រិយពិសេសរបស់តំបន់ Nam boវៀត
ណាម(ស្រដៀងនឹងល្ខោនបាសាក់របស់កម្ពុជា)។ ប៉ុន្តែដើម្បីទាក់ទាញអារម្មណ៍
របស់ទស្សនិកជន ជាពិសេសគឺទស្សនិកជនវ័យក្មេងនោះគឺទាមទារសិល្បៈករ សិល្បៈការិនីត្រូវខំប្រឹងប្រែងធ្វើឲ្យថ្មីក្នុងតួសំដែងរបស់ខ្លយនដោយឥតឈប់ឈរ។
នៅទីក្រុងហូជីមិញ រយៈពេល១ឆ្នាំនេះក្រុមសិល្បៈ Cai luong បុរាណ Dong au Bach
Long ក៏បានផ្លាស់ប្តូរថ្មី ហើយទទួលបានការពេញនិយម ចូលចិត្តរបស់ទស្សនិកជន
ជាច្រើនកុះករ។
|
រឿងល្ខោន១សម្តែងដោយក្រុម Dong au Bach Long (រូបថតៈ sggp.vn) |
សូរសម្លេងដែលលោកអ្នកនាងទើបនឹងកំសាន្តគឺស្រង់ចេញពីរឿងល្ខោន “គីង្គក់
ប្តឹងទេវតា” ដែលក្រុមសិល្បៈ Dong au Bach Long កំពុងហ្វឹកហាត់ដើម្បី សម្តែងបំរើ
ប្អូនៗកុមារ។ ក្នុងបន្ទុប់មានប្រវែងប្រមាណ២៥មែត្រក្រឡា សិល្បៈករ សិល្បៈការិនី
ជិត២០នាក់កំពុងហាត់ច្រៀងផង និងរៀងរាំផង។ គេដើរតួរជាតួរ អង្គរកំប្លែងក្នុង
បណ្តារឿងល្ខោន Cai luong ដែលរៀបរៀងសម្រាប់ប្អូនៗកុមារ។ក្នុងរយៈមួយឆ្នាំ
កន្លងទៅ ក្រុមសិល្បៈ Dong au Bach Long បានជួយឲ្យប្អូនៗ កុមារខិតមកកាន
តែជិតជាមួយសិល្បៈ Cai luong តាមរយៈការសម្តែងរាប់សិបរឿង។ សិល្បៈករ
Bach Long ចែករំលែកថា៖
“ទី១ខ្ញុំចង់បង្រៀនជំនាញសម្តែង ទី២ខ្ញុំមានគោលបំណងថានឹងមានអ្នក
បន្តមរតសិល្បៈ Cai luong បុរាណនេះ។ កុមារសម័យឥឡូវនេះជក់ចិត្តជាមួយរឿង
តុក្តា កម្មវិធីចំរៀង និង តន្រី្ត hiphop ជាដើម។ដោយហេតុនេះ ប្រសិនបើមិន ឲ្យ
ប្អូនៗមើលរឿងល្ខោន Cai luong គឺនាថ្ងៃក្រោយប្អូនៗមិនស្គាល់សិល្បៈ Cai luong
ជាអ្វីឡើយ”។
លក្ខណៈដោយឡែករបស់ក្រុមសិល្បៈ Dong au Bach Long គឺសិល្បៈ Cai
luongបុរាណ ដោយមានរឿងល្ខោនពោពេញដោយចរិតលក្ខណៈមនុស្សសាស្រ្ត អប់រំប្អូនៗកុមារឲ្យមានរបៀបរស់នៅសុច្ចរិត ស្រឡាញ់ស្រុកកំណើត ប្រទេស
ជាតិ កត្តញូជាមួយមីតាបិតា។ ជាក់ស្តែង រឿង“អ្នកបំរើជួយសង្រ្គោះអ្នកម្ចាស់”
ស្តីអំពីក្រិតក្រមហេតុនិងផលក្នុង ជីវភាពរស់នៅ រឿង “សេះសនិងចៃថៅយក្ស” បានលើកកំពស់មនោសញ្ចេតនា ក្នុងគ្រួសារ ឬរឿង “គីង្កក់ប្តឹងទេវតា”អប់រំ
ប្អូនៗរបៀបរស់នៅសន្សំសំចៃជាដើម។ ពេលនិពន្ធរឿងល្ខោន សិល្បៈករ Bach
Long បានផ្តោតទៅលើកត្តាដែលជិតស្និទបំផុត ជាមួយជីវភាពរស់នៅ ដើម្បី
ប្អូនៗអាចរៀនផងនិងលេងកំសាន្តផង។
|
សិល្បៈករ Bach Long (រូបថតៈ sggp.vn) |
ទោះបីជាជ្រើសរើស Cai luong បុរាណក្តី ប៉ុន្តែដើម្បីទាក់ទាញទស្សនិកជន
នោះគឺត្រូវបញ្ចូលកំប្លែងក្នុងសាច់រឿងផងដែរ ហើយសិល្បៈករ សិល្បៈការិនី
ក្នុងក្រុមនេះក៏ត្រូវយកចិត្តទុកដាក់ដល់ការហាត់ក្បាច់រាំទៀតផង។ តាមសិល្បៈ
ករ សិក្បៈការិនីថា ការដែលសម្តែង Cai luong បុរាណផង ទាណងច្រៀងផងនិង
រាំផង គឺមិនងាយស្រួលទេ។ ប៉ុន្តែគ្រប់គ្នាសុទ្ធតែមានការ ខំប្រឹងប្រែងដើម្បី
ទាក់ទាញការចូលចិត្តពេញនិយមរបស់ទស្សនិកជន។
នាសព្វថ្ងៃ ក្រុម Dong au Bach Long ត្រូវបានមជ្ឈមណ្ឌលរៀបចំសម្តែង និងភាពយន្តចំណុះមន្ទីវប្បធម៌កីឡា និងទេសចរណ៍ទីក្រុងហូជីមិញផ្គត់ផ្គង់ការ
ចំណាយ ដើម្បីរក្សាការសម្តែងឥតគិតថ្លៃ៤លើកក្នុង១ខែនៅរោងល្ខោនទីក្រុងហូ
ជីមិញនិង បណ្តាខ័ណ្ឌស្រុកជាយទីក្រុង ដើម្បីបំរើប្អូនៗកុមារ។ សិក្បៈការិនី Phan
Thi Phuong ចែករំលែកថា៖
“ដើម្បីចូលតួសំដែង ពីដំបូងពិបាកណាស់ពេលដើមដំបូង ប៉ុន្តែខ្ញុំខំតែងតែ
ប្រឹងប្រែងដោយសារចូលចិត្តឃើញស្នាមញញឹមរបស់ប្អូនៗ”
មជ្ឈមណ្ឌលរៀបចំការសម្តែងនិងភាពយន្តទីក្រុងបានបង្កលក្ខណៈងាយ
ស្រួល ដើម្បីក្រុម Dong Au Bach Long ច្នៃប្រឌិតសិល្បៈ ជួយឲ្យទស្សនិកជន ជាកុមារក្នុងទីក្រុងយល់បន្ថែមអំពីប្រភេទសិល្បៈប្រជាប្រិយប្រពៃណីរបស់ជីដូន
ជីតា។ លោក Nguyen Huu Luan នាយកមជ្ឈមណ្ឌលរៀបចំការសម្តែងនិងភាព យន្តទីក្រុងហូជីមិញចែករំលែកថា៖
“យើងខ្ញុំបានខំប្រឹងប្រែងកសាងក្រុមសិល្បៈជាច្រើន និងផ្តល់អាទិភាព
សម្រាប់សិល្បៈករសិល្បៈការិនីដែលមានការស្រឡាញ់ ជក់ចិត្តជាមួយនឹង ប្រភេទសិល្បៈជនជាតិនេះ។ ក្នុង១ឆ្នាំកន្លងទៅ យើងខ្ញុំបានចំណាយប្រាក់ សំដៅរៀបចំកម្មវិធីសម្តែងមិនគា្រន់តែនៅរោងមហោស្រពទីក្រុងប៉ុណ្ណោះទេ ថែមទាំងនៅជាយទីក្រុងទៀតផង”។
សកម្មភាពមានអត្ថប្រយោជន៍នេះត្រូវបានសិល្បៈករ សិល្បៈការិនីបាននិងកំពុងចូលរួមយ៉ាងសកម្ម។ឆ្លងតាមរយៈសកម្មភាពសម្តែងមិនរកកំរៃ សំដៅជួយឲ្យកុមារទីក្រុងមានឪកាសទស្សនារឿង Cai luong មានគុណភាព ពោពេញទៅដោយអត្តសញ្ញាណវប្បធម៌របស់ប្រជាជន Nam bo វៀតណាម ៕