នាំសិល្បៈប្រពៃណីខិតមកជិតជាមួយទស្សនិកជនសម័យទំនើប

(VOVWORLD) -  ការអភិវឌ្ឍពោរពេញទៅដោយលក្ខណៈសម្បូរបែបនៃប្រភេទសិល្បៈកម្សាន្តទំនើប បានធ្វើឲ្យទម្រង់សិល្បៈតាមបែបប្រពៃណីជាច្រើនដូចជា  Cheo, tuong, cai luong  ជួបការលំបាកក្នុងការស្វែងរកនិងរក្សាទស្សនិកជន។ ដូច្នេះការនិពន្ធស្នាដៃថ្មី បង្កប់វបញ្ហាបច្ចុប្បន្ន ប៉ុន្តែបានសម្តែងតាមលំនាំ សិល្បៈ Tuong បុរាណ ហើយបន្ថយរយៈពេលសម្តែងសម្រាប់ភ្ញៀវទេសចរបរទេស គឺជាវិធីមួយដែលមានប្រសិទ្ធភាពបំផុត របស់រោងមហោស្រព Tuong វៀតណាម។

នាំសិល្បៈប្រពៃណីខិតមកជិតជាមួយទស្សនិកជនសម័យទំនើប - ảnh 1 ទិដ្ឋភាពនៃឆាកសម្តែង (រូបថតៈ baovanhoa)

ជារៀងរាល់ល្ងាចថ្ងៃច័ន្ទនិងព្រហស្បតិ៍ក្នុងសប្តាហ៍ រោងមហោស្រព Tuong វៀតណាមតែងតែមានកម្មវិធីសម្តែងសិល្បៈប្រពៃណីសម្រាប់ភ្ញៀវក្នុងនិងក្រៅប្រទេសរីករាយទស្សនា។ កម្មវិធីនេះមានរយៈពេលតែមួយម៉ោងប៉ុណ្ណោះ គឺសមស្របសម្រាប់ភ្ញៀវបរទេសចង់ស្វែងយល់ពីវប្បធម៌វៀត ណាមប៉ុន្តែមិនមានពេលច្រើនទេ។ សិល្បករ Danh Thai បានណែនាំយ៉ាងខ្លីនូវសម្រង់ពីការសម្តែងរឿង Tuong មួយ នៅក្នុងកម្មវិធីនេះ។

“សម្រង់នីមួយៗនៃរឿងនីមួយៗ ត្រូវបានសម្តែងដាច់ដោយឡែកពីគ្នា។ សម្រាប់ភ្ញៀវទេសចរ គេមិនសូវមានពេលច្រើន ហេតុ ដូចនេះ ការសម្តែងវែងនិងយូរពេកគឺពួកគេមិនអាចចាប់អារម្មណ៍ឡើយ។ ខ្ញុំគិតថា សម័យទំនើបហើយ សិល្បៈក៏គួរតែខ្លីទៅ។ រឿងសម្តែងដែលបានដកស្រង់វែងបំផុត គឺមានតែ ២០ នាទីប៉ុណ្ណោះ”។ នេះបើយោងតាមមតិរបស់សិល្បៈករ Danh Thai។

រឿងដកស្រង់ស្តីពី “លោកតាអៀវប្រពន្ធទៅដើរលេង” ទទួលបានការពេញនិយមពី ទស្សនិកជនបរទេស។ ដើម្បីឱ្យទស្សនិកជនងាយស្រួលស្រម៉ៃ រោងមហោស្រព Tuong បានណែនាំត្រួសៗពីខ្លឹមសារនៃសម្រង់មុនពេលសំដែង។ សិល្បការិនី Thuy Dung មានទេពកោសល្យយ៉ាងខ្លាំង នៅពេលដើរតួរពីរដោយខ្លួនឯង ពោលគឺ ពេលចូលតួរជាតាចាស់គឺនាងព្យាយាម ទាញសំឡេងស្រាល ដើម្បីលេចឡើងនូវ សម្លេងរបស់ប្រពន្ធវ័យក្មេង។ សិល្បៈការិនី Thuy Dung បានសំណេះសំណាលថា៖ “នាងខ្ញុំបានឃើញថា ទស្សនិកជនរីករាយនឹងរឿងនេះណាស់ នៅពេលសិល្បៈសម្តែងដើរតួរពីរយ៉ាងច្បាស់ ប៉ុន្តែនៅតែទទួលបានពីប្រជាប្រិយភាពរបស់ទស្សនិកជន។ ចំណង់ចំណូលចិត្តរបស់អ្នកទស្សនាគឺចង់មើលអ្វីដែលមានលក្ខណៈកំសាន្តប៉ុណ្ណោះ។ ហេតុដូច្នេះ អ្វីដែលងាយយល់និងងាយទស្សនាទាក់ទាញទស្សនិកជនកាន់តែច្រើន”។

នាំសិល្បៈប្រពៃណីខិតមកជិតជាមួយទស្សនិកជនសម័យទំនើប - ảnh 2 ការសម្តែងរឿង តាចាស់ អៀវប្រពន្ធដើរលេង

ក្រៅពីរឿងសម្តែងដកស្រង់ពី រឿង តាចាស់អៀវប្រពន្ធទៅដើរលេង មក រឿងសិល្បៈសម្រាប់បម្រើអ្នកទេសចរក៏រួមបញ្ចូលទាំងតន្ត្រីរាជវង្ស Hue របាំម៉ោងសាយ និងពិធីបុណ្យធ្វើសក្ការៈបូជាព្រះម៉ែជាដើម។ យោងតាម សិល្បករ  Thanh Van គឺ ភាពប៉ិនប្រសពក្នុងការសម្តែងរបស់វង់ភ្លេងជាតិនៅពេលដែលរៀបរាប់ពីរឿងរ៉ាវស្តីពីព្រះម៉ែ តានរយៈសម្លេងដ៏ទន់ភ្លន់ពោរពេញទៅដោយមនោសញ្ចេតនាបានច្រើននាំឱ្យទស្សនិកជនទៅកាន់បរិយាកាសវប្បធម៌ខុសគ្នាទាំងស្រុង៖ “រឿងសម្តែងនេះបាននាំមកភាពខុសប្លែកគ្នានៅពេលដែលគោលដៅដែលយើងខ្ញុំចង់ឆ្ពោះទៅគឺនាំយកនូវសិល្បៈប្រពៃណីវៀតណាមខិតមកជិតជាមួយទស្សនិកជនសម័យទំនើប។ នៅក្នុងរឿងសម្តែងនេះតែម្តង យើងខ្ញូំបានរួមបញ្ចូលគ្នានូវសិល្បៈប្រពៃណីជាច្រើនប្រភេទ។ វាក៏ជាលក្ខណៈថ្មីផងដើម្បីណែនាំដល់ភ្ញៀវទេសចរបរទេស”។

សិល្បករ Nguyen Sy Tien អនុប្រធាននៃរោងមហោស្រពយុវវ័យបានវាយតម្លៃថា វិធីរបស់រោងមហោស្រព Tuong គឺមានលក្ខណៈច្នៃប្រឌិតថ្មីថ្មោងណាស់។  តាមពិតជារឿង Tuong បុរាណសុទ្ធសាធ ប៉ុន្តែការជ្រើសរើសនិងការដកស្រង់នូវចំណុចពិសេសក្នុងរឿង គឺកាត់បន្ថយចំណាយផងនិងបង្កើនការចាប់អារម្មណ៍សម្រាប់អ្នកទស្សនាផង៖

“ខ្ញុំមានអារម្មណ៍ថា ល្អណាស់។ ដោយសារតែខ្ញុំមិនអាចស្ថិតក្នុងក្របខ័ណ្ឌនៃការសម្តែងបែបបុរាណទេ ដូច្នេះ ធ្វើឲ្យទស្សនិកជនមានការធុញត្រាន់ ហើយអ្នកសំដែងក៏ខកចិត្តបាត់បង់អារម្មណ៍សម្តែងដែរ។ ដើម្បីឱ្យសមស្របនឹងទីផ្សារ យើងត្រូវស្វែងរកដំណោះស្រាយសមស្រប។ ខ្ញុំគិតថាការសម្តែងរបស់រោងមហោស្រព Tuong កំពុងធ្វើនៅទីនេះ នៅលើទីតាំងនៃវិថីបុរាណហាណូយចាស់ៗ ដែលជាកន្លែងមានមនុស្សច្រើនបែបនេះ គឺជាវិធីដ៏ល្អមួយគួរឲ្យកោតសរសើរ”។

ទស្សនិកជនសម័យទំនើបមានទម្រង់កំសាន្តជាច្រើន ប៉ុន្តែការខិតខំប្រឹងប្រែងរបស់សិល្បៈករ សិល្បៈការិនីរោងមហោស្រព Tuong  វៀតណាមបានទាក់ទាញទស្សនិកជនឱ្យចូលក្នុងឆាកល្ខោនប្រពៃណី ដែលជួយសិល្បៈប្រពៃណីគងវង្សយ៉ាងរឹងមាំនៅក្នុងទីលានលេងកំសាន្តវប្បធម៌បច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ