បុណ្យតេតនៅតំបន់ជនជាតិភាកតិច

VOVWORLD_និទាឃៈរដូវបានមកដល់នៅលើភូមិឃុំតំបន់ខ្ពង់រាបប្រទេសវៀត
ណាម។ នៅតាមចង្កេះទួលភ្នំឃើញមានផ្កាមាក់ខៃពណ៌ក្រហម ផ្កា Man ពណ៌ស​រីក
ស្គុះស្គាយបង្អួតសម្រស់សស្រស់ស្រកាល។ ក្នុងឱកាសទទួលឆ្នាំថ្មីបងប្អូនគ្រប់ជន
ជាតិនីទីនេះតែងតែរៀបចំពិធីបុណ្យតាមប្រពៃណីជាតិខ្លួន។

        ក៏ដូចជាជនជាតិជាបងប្អូបដទៃដែរ រដូវផ្ការីកគឺជារយៈពេលសំរាប់ជនរួមជាតិ
គ្រប់ជនជាតិនៅតំបន់ព្រៃភ្នំឈប់សំរាកពីការងារ។ តេតជាឱកាសដើម្បីគេទៅសាក
សួរសុខទុក្ខគ្នា ធ្វើម្ហូបជាប្រពៃណីសំរាប់សែនដូនតានិងអញ្ជើញក្រុមគ្រួសារញាតិ
មិត្តមកជួបជុំសប្បាយ។​ចំពោះជនជាតិ Muong នៅ Son La តេតឆ្នាំថ្មីតាមចន្ទគតិគឺ
ជាពិធីបុណ្យ​តេតសំខាន់និងធំបំផុតក្នុងមួយឆ្នាំ។ ក្នុងឱកាសនេះគ្រួសារនីមួយៗ
តែងតែដាំបាយធ្វើម្ហូបសំបូរហូរហៀរដើម្បីសែនដូនតានិងថ្វាយទេវតា។តាមលោក
 Bui Van Toi ជនជាតិ Muong មួយរូបបានឲ្យដឹងថា ក្រៅពីផ្លែឈើនិងស្លាម្លូត្រូវតែ
មានគ្រៀងសំណែនផ្សេងមួយចំនួនទៀត។

       “ គ្រឿងសំណែនមុនដំបូងត្រូវមានសាច់មាន់ សាច់ជ្រូក នំអន្សំ នំអ៊ី។ នំអ៊ីសំរាប់
សែនដូនតា។មុនបង្អស់ត្រូវហូបនំអ៊ីរួចហូបនំអន្សំបាយនិងសាច់។ គ្រួសារខ្ញុំមានកូន
ចៅច្រើនណាស់។មានកូន៩នាក់ដែលមានប្ដីប្រពន្ធទាំងអស់គា្នហើយ។ ដល់ទិវា
តេតគឺកូនចៅទាំងអស់មកជួបជុំគ្នានៅផ្ទះហូបបាយតាមប្រពៃណី ”។

        ក្នុងពិធីជប់លាងចូលឆ្នាំថ្មីនេះកូនចៅនិងឪពុកម្ដាយតែងតែជូនពរគ្នាទៅវិញទៅ
មកឲ្យក្នុងឆ្នាំថ្មីទទួលបានតែសេចក្ដីសុខសេចក្ដីចំរើនអាយុយឺនយូរធ្វើមានបាន។ 
មនុស្សម្នាអញ្ជើញគ្នាផឹកស្រា ពិសារម្ហូប ច្រៀងរាំយ៉ាងសប្បាយរីករាយ។ លោក Bui
 Van Bang ជនជាតិ ​Muong មួយនាក់ឲ្យដឹងថា

     “ បំណងប្រាថ្នារបស់ខ្ញុំគឺរៀបចំបុណ្យតេតមួយសប្បាយរីករាយ​ហើយចូល​ឆ្នាំថ្មី​
មានសុខភាពល្អបរិបូរ រកស៊ីធ្វើមានបាន។ ជាពិសេសនាដើមរដូវផ្ការីកនេះសូមឲ្យ
ក្នុងឆ្នាំថ្មីមិនត្រូវឈឺថ្កាត់ឬជួបគ្រោះចង្រៃអីឡើយ”។

        ចំពោះជនជាតិThai នៅខេត្ត Nghe An គឺគេឈប់សំរាក់ពីការធ្វែស្រែចំការ​តាំង
ពីចុងខែ១២តាមចន្ទគតិដើម្បីត្រៀមរៀបចំឧសធ្យូងស្បៀង ម្ហូបអាហារសំរាប់បុណ្យ
តេត។ នាល្ងាចថ្ងៃទី២៩ខែ១២ក្រុមគ្រួសារជនជាតិ Thai នៅក្នុងតំបន់នេះចាប់ផ្ដើម
ធ្វើនំផ្អែមសំរាប់សែនអ្នកតាចង្ក្រានដែលបានតាមថែរក្សាភ្លើងឲ្យគ្រួសារពេញមួយ
ឆ្នាំ។ ចំពោះជនជាតិThai ភ្លើងមានសារៈសំខាន់ណាស់ដោយមិនត្រឹមតែ​សំរាប់​​​ចម្អិន
ម្ហូបតែប៉ុណ្ណោះថែមទាំងជាសព្វាវុធបណ្ដេញខ្មោចព្រាយបិសាចនិងសត្វ​សា​ហាវ
ទៀតផង។ ជនជាតិ Thai នៅទីនេះវេចនំ៣ប្រភេទសំរាប់សែនក្នុងបុណ្យ​តេត​រួម​មាន
នំ៤ជ្រុង​នំអន្សំនិងនំស្នែងក្របី។

បុណ្យតេតនៅតំបន់ជនជាតិភាកតិច - ảnh 1
ចំពោះជនជាតិThai ភ្លើងមានសារៈសំខាន់ណាស់ដោយមិនត្រឹមតែសំរាប់ចម្អិនម្ហូបតែប៉ុណ្ណោះថែមទាំងជាសព្វាវុធបណ្ដេញខ្មោចព្រាយបិសាចនិងសត្វសាហាវទៀតផង


នៅតាមភូមិឃុំរបស់ជនជាតិ Thai ស​ខេត្ត Dien Bienលឺសំលេងបុកអង្ករធ្វើនំ
​យ៉ាង​គគ្រឹកគគ្រេង។លោក Hoang Van Huynh ឲ្យដឹងថានំ Khau xen គឺជាមុខម្ហូប
 មួយ ប្រភេទ ដែលមិនអាចខ្វះនៅក្នុងឱកាសបុណ្យតេតបានឡើយ។

“  នេះជានំ Khau xen។ ក្នុងភាសា Thai​​​ ពាក្យxenមានន័យថាកាត់ រីឯពាក្យ Khau 
មានន័យថា​បាយ។ តាំងពីមុនមកកសិផលយើងធ្វើបានគឺដើម្បីយកមក​សែនដូន​តា
ផង​ព្រមទាំងអញ្ជើញញាតិមិត្តមកជូនពរឆ្នាំថ្មីផង។ មុននេះប្រជាពលរដ្ឋក្នុងតំបន់ពុំ
មាននំនែកច្រើនដូចថ្ងៃនេះទេ ”។
រួមជាមួយពិធីបុណ្យទានក្នុងគ្រួសារ គ្រប់សកម្មភាពលេងកំសាន្តនារដូវផ្ការីក
នៅលើតំបន់ខ្ពង់រាបធ្វើឲ្យប្រជាជនសប្បាយរីករាយយ៉ាងខ្លាំង។ ពេលនោះ
បរិយាកាសពោរពេញទៅដោយសំលេងខែន សំលេងចាប៉ីហើយព្រៃភ្នំគ្របដណ្ដប់
ដោយពណ៌ខៀវខ្ចីនៃរុក្ខជាតិដុះពន្លកនិងផ្កាចំរុះពណ៌គ្រប់ប្រភេទ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ