LAN ANH -  
(VOVWORLD,) /  
Vovworld-ក្នុងប៉ុន្មានថ្ងៃនេះផ្កាbanរិកស្គុសស្គាយតាមសង្ខាងផ្លូវ។សោភ័ណភាព
ល្អស្អាតរបស់ Dien Bienគឺដោយសារត្រូវបានធម្មជាតិប្រទានអោយ។ឆ្នាំណាក៍
ដូចជាឆ្នាំណាដែរចំឱកាសនេះជនគ្រប់រូបមកពីសព្ទទីកន្លែងបែជាជួមជុំគ្នានៅ
ទីនេះដើម្បីចូលរួមមហោស្រព បុប្ផាbanជាព្រឹត្តិការណ៍១ក្នុងក្របខ័ណ្ឌនៃសប្តាហ៍
វប្បធម៌ទេសចរណ៍Dien Bienឆ្នាំ២០១៤។អ្នកណាដែលមកទស្សនាតំបន់ដីDien
Bien ម្តងសុទ្ឋតែមានបំណងបានគយគន់សោភ័ណ្ឌភាពស្រស់ស្អាតនៃព្រៃបុប្ផា
ban។បុប្ផាbanមានវត្តមាននៅគ្រប់ទិសទីនិងលំអតាមដងវិថីនិងផ្ទះនានា។ក្រមុំ
ជនជាតិThaiជាច្រើននាក់នៅប្រើ ផ្កាbanលំអពេលទៅលេងសំសាន្តនៅពិធី
មហោស្រពទៀតផង។Lo Thi Phongក្រមុំជនជាតិThai១នាក់អោយដឹងថា៖“ ក្រមុំ
ជនជាតិThaiកាន់តែស្អាតពេលកៀប បុប្ផាbanលើសក់។ក្នុងទិវាពិធិបុណ្យតេត
ជាប្រពៃណីខ្ញុំសុទ្ឋតែកៀប បុប្ផាbanលើសក់។ចំពោះប្អូនៗទិវារំលឹកខួបលើកទី៦០
នៃជ័យជំនះDien Bien Phuជាទិវាពិសេស១។ “
|
មកដល់Dien Bien នៅរដូវបុណ្យភ្ញៀរវទេសចរណ៍នៅបានលង់ខ្លួនក្នបរិយាកាសនៃ
ទំនុកច្រៀងផ្តោះផ្តងរបស់ជនរួមជាតិ Mong របាំXoe របស់យវនារី Thai សប្បាយរីក
រាយ ជាមួយល្បែងលេងកំសាន្តទាញព័ត្រចោលឈូងនិងរុញដំបងរបស់យុវជនជា
ជនជាតិ Mong និងHa Nhi។បង Som Tuiនិស្សិតឡាវ១នាក់ដែលកំពុងសិក្សានៅ
ខែត្រDien Bienអោយដឹងថា៖“ ខ្ញុំមានសោមនស្សរីករាយយ៉ាងក្រៃលែងដោយ
បានសិក្សារៀនសូុត្រនៅប្រទេសវៀតណាមនិងបានចូលរួមការប្រកួតកីឡាជា
ប្រពៃណីរបស់វៀតណាមទៀតផង។ក្នុងសប្តាហ៍វប្បធម៌ទេសចរណ៍ននៅខែត្រDien Bienខ្ញុំឃើញថា៖ បណ្តាជនជាតិនៅទីនេះមានស្នារតីសាមគ្គីភាពដ៍ស្អិតរមួត។“
ល្បែងចោលPao-ល្បែងលេងកំសាន្តដ៍ពិសេស១របស់ជនជាតិMong -ទាក់ទាញអារម្ម
ណ៍អ្នកមកទស្សនាជាច្រើនកុះករ។បងស្រី Lau Thi DinhជនជាតិMong១នាក់នៅ
ស្រុកTuan Giao ចែករំលែកថា៖“យើងខ្ញុំចូលរួមការប្រកួតចោលPaoជាមួយឃុំស្រុក
ផ្សេងៗ ទៀត។យើងខ្ញុំបានត្រៀមរៀបចំឲ្យកម្មវិធីនេះតាំងពីបុណ្យតេតប្រពៃណីរបស់
វៀតណាមមក។យើងខ្ញុំត្រៀមសំលៀកបំពាក់និងកូនPao យ៉ាងម៉ត់ចត់។យើងខ្ញុំធ្វើអ្វី
ៗទាំងអស់នេះដោយខ្លួនឯង។ខ្ញុំឃើញថា៖ពិធីមហោស្រពជាឱកាសប្រជាជនមកពី
ស្រុកនានាជួបជុំស្វែងយល់អត្តសញ្ញាណវប្បធម៌របស់គ្នាទៀតផង។ “
សំនៀងភ្លេងចម្រៀងនៃពិធីមហោស្រពបានគ្របដណ្តប់ទីលាននៅទីក្រុងDien Bien។ហើយមនុស្សចូលរួមកាន់តែកើនឡើង។ជនគ្រប់រូបចាប់ដៃគ្នាតាមទំនុករបាំ Xoe។
ហើយនៅពេលលាគ្នាភ្ញៀវមកពីទិសឆ្ចាយនឹងនឹកដល់តំបន់ដីDien Bien ដែលល្បី
ឈ្មោះមុននេះ ៦០ឆ្នាំនិង តំបន់ដីDienBien១ដ៍រស់រវើកតែពិសេសប្លែកភ្នែកជាមួយ
ទស្សនីយភាពដ៏ស្រស់ត្រកាលនៃសំរស់របស់បុប្ផាbanជានិច្ច៕
LAN ANH
-VOVWORLD,