ពិព័រណ៍បេតិកភណ្ឌវប្បធម៌កោះសមុទ្រវៀតណាម
Thu Hoa -  
(VOVWORLD) - ដោយមានទេសភាពធម្មជាតិកោះសមុទ្រ ស្រស់ស្អាតរួមជាមួយបេតិកភណ្ឌវប្បធម៌កោះសមុទ្រដ៏សម្បូរបែបនោះខេត្តQuang Nam(ភូមិភាគកណ្ដាលវៀតណាម) មានសក្ដានុពលជាច្រើនលើវិស័យទេសចរណ៍វប្បធម៌កោះសមុទ្រ។នាសព្វថ្ងៃ ខេត្តនេះកំពុងខិតខំប្រឹងប្រែងពង្រីកបណ្ដាផលិតផលទេសចរណ៍វប្បធម៌សមុទ្រ។ពិព័រណ៍បេតិកភណ្ឌវប្បធម៌កោះសមុទ្រនៅឆ្នេរសមុទ្រTam Thanh ទីរួមខេត្ត Tam Ky ក្នុងក្របខ័ណ្ឌមហោស្រពបេតិកភណ្ឌQuang Namគឺសំដៅជំរុញការអនុវត្តគោលដៅនេះ
ដោយមានទេសភាពធម្មជាតិកោះសមុទ្រស្រស់ស្អាតរួមជាមួយបេតិកភណ្ឌវប្បធម៌កោះសមុទ្រដ៏សម្បូរបែបនោះខេត្តQuang Nam(ភូមិភាគកណ្ដាលវៀតណាម) មានសក្ដានុពលជាច្រើនលើវិស័យទេសចរណ៍វប្បធម៌កោះសមុទ្រ។នាសព្វថ្ងៃ ខេត្តនេះកំពុងខិតខំប្រឹងប្រែងពង្រីកបណ្ដាផលិតផលទេសចរណ៍វប្បធម៌សមុទ្រ។ពិព័រណ៍បេតិកភណ្ឌវប្បធម៌កោះសមុទ្រនៅឆ្នេរសមុទ្រTam Thanh ទីរួមខេត្ត Tam Ky ក្នុងក្របខ័ណ្ឌមហោស្រពបេតិកភណ្ឌQuang Namគឺសំដៅជំរុញការអនុវត្តគោលដៅនេះ។
នៅលើវេទិកាឆ្នេរសមុទ្រTam Thanh ទីរួមខេត្ត Tam Kyខេត្តQuang Namមានអ្នក នេសាទមួយក្រុមមកពីតំបន់សមុទ្រ Phu Yen កំពុងហ្វឹកហាត់ ជាលើកចុង ក្រោយ នូវការសំដែងបទចំរៀង Ho ba trao ដ៏វិសេសវិសាលរបស់ភូមិនេសាទនានានៅខេត្ត Phu Yen។ឈុតនេះត្រូវបានសំដែងនៅក្នុងពិធីបើកពិព័រណ៍បេតិកភណ្ឌវប្បធម៌កោះសមុទ្រចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១៤មិថុនាឆ្នាំ២០១៧។តាមលោក Huynh Van Minh ជាសមាជិកមួយរូបក្នុងក្លឹបចំរៀង Ho ba traoខេត្ត Phu Yenបានឲ្យដឹងថា
“បទចំរៀង Ho ba traoមានខ្លឹមសារខាងព្រលឹងដែលលើកតម្កើងនូវកំលាំងពលំរបស់ប្រជាជននៅតំបន់ជាប់សមុទ្រ។អ្នកនេសាទនៅខេត្តPhu Yenនិយាយដោយឡែក និងនៅក្នុងទូទាំងប្រទេសនិយាយរួមសុទ្ធតែមានទំនៀមទំលាប់គោរពបូជាត្រីបាឡែនបានជាបទចំរៀង Ho ba traoត្រូវបានគេច្រៀងតាំងពីយូរណាស់មកហើយ។បទចំរៀងនេះតភ្ជាប់ប្រជាជននៅតំបន់សមុទ្រហើយជួយបងប្អូនឲ្យមានកំលាំងពលំចេញទៅនេសាទនៅលំហសមុទ្រ”។
ពិព័រណ៍បេតិកភណ្ឌវប្បធម៌កោះសមុទ្រ |
រួមជាមួយឈុតសំដែងមួយនេះរបស់អ្នកនេសាទខេត្តPhu Yen បណ្ដាសិល្បករសិល្បការិនីមកពីខេត្តក្រុងចំនួន១៥ទៀតដែលអញ្ជើញមកចូលរួមពិព័រណ៍បេតិកភណ្ឌវប្បធម៌កោះសមុទ្រក៏សំដែងចំរៀងនិងរបាំពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌តំបន់សមុទ្ររបស់វៀតណាមផងដែរ។
ការសំដែងសិល្បៈត្រឹមតែជាសកម្មភាពមួយក្នុងក្របខ័ណ្ឌពិព័រណ៍បេតិកភណ្ឌវប្បធម៌កោះសមុទ្រវៀតណាមប៉ុណ្ណោះ។សកម្មភាពសំខាន់គឺការតាំងបង្ហាញរូបភាព វត្ថុតាងនិងផលិតផលទេសចរណ៍ក្រោមប្រធានបទ”ចំណាប់អារម្មណ៍បេតិកភណ្ឌវប្បធម៌-ទេសចរណ៍កោះសមុទ្រវៀតណាម”។នៅទីនេះមានតាំងបង្ហាញនូវឯកសារ ផែនទីបុរាណស្ដីពីប្រជុំកោះHoang Sa និងTruong Saរបស់វៀតណាម។ទន្ទឹមនេះគឺវត្ថុតាងបង្ហាញពីវប្បធម៌របស់ប្រជាជនរស់នៅតំបន់សមុទ្រទៀតផង។តាមលោក Truong Cong Ly នាយករងមជ្ឈមណ្ឌលវប្បធម៌ខេត្តBa Ria – Vung Tau ជាអង្គភាពមួយមកចូលរួមការតាំងពិព័រណ៍នេះបានថ្លែងថា
“ស្តង់របស់ខេត្តBa Ria – Vung Tauតាំងបង្ហាញពីវប្បធម៌ទេសចរណ៍Vung Tau។ក្នុងនោះឧទ្ទេសនាមអំពីទឹកដី Vung Tauនាអតីតកាលនិងបច្ចុប្បន្នកាល វប្បធម៌ទេសចរណ៍ រួមមានពិធីបុណ្យទានវប្បធម៌របស់សហគមន៍អ្នកនេសាទ។ខ្លឹមសារមួយទៀតគឺការធ្វើសេដ្ឋកិច្ចសមុទ្រនិងវិស័យទេសចរណ៍ខេត្តBa Ria – Vung Tauលើផ្លូវអភិវឌ្ឍន៍”។
រីឯខេត្តQuang Namវិញ កោះសមុទ្រមិនត្រឹមតែជាកន្លែងផ្គត់ផ្គង់ម្ហូបអាហារជូនប្រជាជនប៉ុណ្ណោះទេថែមទាំងជាលំហសំរាប់ប្រជាពលរដ្ឋបង្កើតឡើងវប្បធម៌កោះសមុទ្រទៀតផង។នោះគឺទីក្រុងបុរាណHoi An ភូមិរបរប្រពៃណី ភូមិនេសាទ Ha My ភូមិផលិតទឹកត្រីCua Khe Tam Hoa ឬលំហពិធីបុណ្យទានតំបន់សមុទ្រដូចជាបុណ្យសុំបានផលត្រី បុណ្យភូមិរបរដែលសហគមន៍ប្រជាជនបានបង្កើតឡើងតាំងពីយូរមកហើយ។ស្ដីពីការរៀបចំពិព័រណ៍បេតិកភណ្ឌវប្បធម៌កោះសមុទ្រក្នុងក្របខ័ណ្ឌមហោស្រពបេតិកភណ្ឌQuang NamលោកDinh Hai នាយកមន្ទីរប្បធម៌កីឡានិងទេសចរណ៍ខេត្តQuang Namបានឲ្យដឹងថា
“មូលដ្ឋានតាំងពីដើមមកនៃផ្នែកសេដ្ឋកិច្ចខេត្តQuang Namនោះគឺសេដ្ឋកិច្ចសមុទ្រ។ក្នុងអារម្មណ៍ប្រជាជនម្នាក់ៗសុទ្ធតែមានកត្តាវប្បធម៌ទាក់ទិនដល់សមុទ្រ ទាក់ទិនដល់ជីវភាពព្រលឹង ជំនឿសាសនាក៏ដូចជាការអភិវឌ្ឍនៃសង្គមទំនើបផងដែរ។ម៉្លោះហើយខ្ញុំគិតថាការថែរក្សាអ្វីៗទាំងអស់នេះគឺជាការថែរក្សាព្រលឹងជាតិនិងវប្បធម៌ជាតិហើយជួយឲ្យជំនាន់ក្រោយៗយល់ដឹងគ្រប់គ្រាន់អំពីការអភិរក្សតំលៃវប្បធម៌នៃកោះសមុទ្រ”។
ការជួយជ្រោមជ្រែងចូលរួមពិព័រណ៍បេតិកភណ្ឌវប្បធម៌កោះសមុទ្ររបស់ខេត្តក្រុងជាប់សមុទ្រជាច្រើនក្នុងទូទាំងប្រទេសបានសរឲ្យឃើញនូវសារសំខាន់នៃវប្បធម៌កោះសមុទ្រក្នុងជីវភាពស្មារតីរបស់ប្រជាជនខេត្ត Quang Nam និយាយដោយឡែកនិងប្រជាជនក្នុងទូទាំងប្រទេសវៀតណាមនិយាយរួម៕
Thu Hoa