រោងមហោស្រពហាណូយរយៈពេល៦០ឆ្នំា

(VOVWorld)-រាជ្យធានី Thang Long ចំណាស់ និងទីក្រុងហាណូយនាបច្ចុប្បន្នជាទី
កន្លែងដែលរក្សាបានលក្ខណៈសិល្បៈវប្បធម៌ប្រពៃណីជាច្រើន ក្នុងនោះ ពិសេសគឺ
សិល្បៈសល្បៈច្រៀង Cheo។ នៅទីក្រុងហាណូយ មានរោងមហោ ស្រពច្រៀង
Cheo ហាណូយតាំងពីរច្រើនឆ្នាំកន្លងទៅ បានដើរតួនាទីស្នូល និងមិនត្រឹមតែរួមចំ
ណែកអភិរក្សតែប៉ុណ្ណោះ ថែមទាំងជាទីកន្លែងចិញ្ចឹមនិង អភិវឌ្ឍន៌ទេពកោសល្យ
សិល្បៈច្រៀង Cheoប្រពៃណី។

រោងមហោស្រពហាណូយរយៈពេល៦០ឆ្នំា - ảnh 1
រោងមហោស្រពច្រៀង Cheo ហាណូយ (រូបថតៈ Internet)

      សិល្បៈច្រៀង Cheo មានដើមកំណើតពីល្បែងធ្វើត្រាប់តាមដែលសម្តែង ក្នុងជីវភាពរស់នៅប្រជាប្រិយមានតាំងពីសតវត្សទី១១ហើយមានវត្តមានដើម ដំបូងនៅតាមបណ្តាស្រុកស្រែជនបទ។ ដូច្នេះ ដើមកំណើតនៃសិល្បៈច្រៀង

Cheo គឺនៅតំបន់ខ្ពង់រាបភាគខាងជើងវៀតណាម។ សិល្បៈច្រៀង Cheo រួមមាន
ទាំងរបាំ ច្រៀង តន្តៃ្រនិងអក្សរសាស្រ្ត។ រោងមហោស្របច្រៀង Cheo ហា
ណូយបានបង្កើតឡើងរយៈពេល ៦០ឆ្នាំ ចាប់តាំងពីពេលបង្កើតមក រោងមហោ
ស្រព Cheo បានប្រមូលផ្តុំសិល្បៈករល្បីៗលើទូទាំងប្រទេសជាច្រើន ហើយដោយ
បាននិពន្ធរឿង Cheo បុរាណដ៏សម្បូបែបពិសេសដូចជា “Quan AM Thi Kinh”
“Luu Binh Duong Le”។ល។ និងមានផ្លាស់ប្តូរថ្មីក្នុងការនិពន្ធ ឡើងរឿង Cheo ដែលក្នុងសាច់រឿងគឺតួរអង្គថ្មី  និងប្តូរប្រែជាភាសាមាន លក្ខណៈទំនើប ត្រូវ
បានទស្សនិកជនទទួលពេញនិយម។ សិល្បករឆ្នើម Thuy Mui នាយករោងមហោ
ស្រពច្រៀង Cheoហាណូយឲ្យដឹងថា៖

        “យើងខ្ញុំលើកកំពស់គុណភាពបណ្តារាត្រីសម្តែងឡើង ដោយសារ
ការលើកកំពស់វិនិយោគលើឧបករណ៌ លើកកំពស់វិចិត្រសិល្បៈបំរើទស្សនិក
ជន។ មានការវិនិយោគទើបនឹងទាក់ទាញបានទស្សនិកជនដូចបំណង”។

        របៀបធ្វើ១មានចរឹតលក្ខណៈច្នៃប្រឌិតរបស់រោងមហោស្រពហាណូយ នោះគឺរៀបចំឡើងឆាកសម្តែង Cheo តូច សើម្បីនាំសិល្បៈ ច្រៀង Cheo ចូល
ឲ្យជិតស្និសីទជាមួយទស្សនិកជន ពិសេសគឺភ្ញៀវទេសចរណ៌ពេលមក ដល់ទី
ក្រុងហាណូយ បើសិនជាចង់មានឱកាសទៅទស្សនាកំសាន្តច្រៀង Cheo គឺ
សូមអញ្ជើញមកដល់រោងមហាស្រពច្រៀង Cheo Nguyen Dinh Chieu ផ្ទះ
លេខ ១៥ឬអាចទៅទស្សនាច្រៀង Cheoនៅចុងសប្តាហ៌ចាប្រចំានៅវត្ត Ngoc
Son បឹង Hoan Kiem ហាណូយ។

រោងមហោស្រពហាណូយរយៈពេល៦០ឆ្នំា - ảnh 2
សិល្បករសម្តែងរឿង Quan Am Thi Kinh (រូបថតៈ Internet)

      មានជនបរទេសច្រើនរូប ពេលទស្សនារឿងច្រៀង Cheo វៀតណាម ទោះ បីជាមិនចេះភាសាវៀតណាមក្តី ប៉ុន្តែតាមភាសា តាមតន្រៃ្ត គេក៏បានយល់ខ្លះ អំពីខ្លឹមសាររបស់រឿង។ ការខំប្រឹងប្រែង១ទៀត របស់រោងមហោស្រព ច្រៀង

Cheo ហាណូយក្នុងការរក្សានិងពង្រីកសិល្បៈច្រៀង Cheo នោះគឺនាំច្រៀង Cheo ទៅកាន់សាលារៀននានា។ សិល្បៈករឆ្នើម Quoc Anh នាយករង រោង មហោ
ស្រពច្រៀង Cheo ហាណូយឲ្យដឹងថា៖

        “បន្ទាប់ពីការបណ្តុះបណ្តាលបណ្តាអ្នកដើរតួរក្នុងរាត្រីសម្តែង
ហើយ ដើម្បីទាក់ទាញទស្សនិកជនមកទស្សនា គំនិត១ដ៏សែនសំខាន់
កំពុងត្រូវបាន រោងមហោស្រពយើងខ្ញុំយកចិត្តទុកដាក់ នោះគឺនាំច្រៀង
Cheo ទៅកាន់ប្អូនៗសិស្សផងដែរ”។

        ស្ថិតលើទឹកដីមានរយៈកាលជាង១បាន់ឆ្នាំ មជ្ឈមណ្ឌលវប្បធម៌ដ៏ធំរបស់
វៀតណាម រាល់ការរួមវិភាគទានរបស់រោងមហោស្រព ច្រៀង Cheo ហាណូយ ក្នុងរយៈពេល៦០ឆ្នាំកន្លងទៅមិនត្រឹមតែរួមចំណែកអភិរក្សបណ្ណោះទេ ថែមទាំង
ធ្វើឲ្យសម្បូបែបសិល្បៈច្រៀង Cheo ប្រពៃណី ពោពេញទៅដោយ អត្ត សញ្ញាណវប្បធម៌ជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ