រដ្ឋធានីហាណូយបង្កើនការសំដែងសិល្បៈCheo

(VOVWORLD) -  នាបច្ចុប្បន្ន រោងល្ខោនចំរៀងCheo ហាណូយកំពុងបង្កើនការសំដែង Cheo បំរើទស្សនិកជនរដ្ឋធានីនិងអ្នកទេសចរជាតិនិងអន្តរជាតិ។ រឿងល្ខោន Cheo ពីរោះៗរួមជាមួយបទចំរៀងក្នុងពិធីចូលរូបជាច្រើនត្រូវបានយកមកសំដែងក្នុងកម្មវិធី”ហាណូយរាត្រីថ្ងៃសៅរ៍”នៅរោងមហោស្រព Dai Nam លេខ៨៩វិថីHue ក្រុងហាណូយ។

 

        នាបច្ចុប្បន្ន រោងល្ខោនចំរៀងCheo ហាណូយកំពុងបង្កើនការសំដែង Cheo បំរើទស្សនិកជនរដ្ឋធានីនិងអ្នកទេសចរជាតិនិងអន្តរជាតិ។ រឿងល្ខោន Cheo ពីរោះៗរួមជាមួយបទចំរៀងក្នុងពិធីចូលរូបជាច្រើនត្រូវបានយកមកសំដែងក្នុងកម្មវិធី”ហាណូយរាត្រីថ្ងៃសៅរ៍”នៅរោងមហោស្រពDai Nam លេខ៨៩វិថីHue ក្រុងហាណូយ។

       លោកអ្នកនាងទើបនឹងបានកំសាន្តនូវចំរៀងក្នុងរឿងល្ខោន” Quan Am Thi Kinh”  តាមរយៈសំនៀងរបស់ក្រុមសិល្បករសិល្បការិនីរោងល្ខោនចំរៀងCheo ហាណូយ។ ចាប់តាំង ពីខែមិថុនាឆ្នាំ២០១៧មកនេះកម្មវិធី”ហាណូយរាត្រីថ្ងៃសៅរ៍” ដោយមានចំរៀង Cheo ជាច្រើន បទត្រូវបានរោងល្ខោនចំរៀងCheo ហាណូយយកមកសំដែងជារៀងរាល់យប់ថ្ងៃសៅរ៍ក្នុង គោលបំណងធ្វើឲ្យរស់ឡើងវិញនូវបរិយាកាសសិល្បៈ Cheo នៅរដ្ឋធានីនិងផ្សព្វផ្សាយសិល្បៈប្រភេទនេះដល់ទស្សនិកជនឲ្យខ្លាំងថែមទៀត។ 

        កម្មវិធី”ហាណូយរាត្រីថ្ងៃសៅរ៍” ឧទ្ទេសនាមជាមួយទស្សនិកជននូវរឿងល្ខោនមួយចំនួនមានជាអាទិ៍”ឧបាយកលរបស់នាងលៀស” “លោកយាយទៅលេងទីក្រុង” “គ្រួសារវប្បធម៌” “រឿងរ៉ាវគ្រួសារលោកBa Kien ”  ” Quan Am Thi Kinh” “មន្រ្តីធំមកកាន់ភូមិ” “នាង Sita” និងបទចំរៀងក្នុងពិធីចូលរូបមួយចំនួនទៀត។ តាមសិល្បការិនីឆ្នើម Thu Huyen   នាយិកា រង រោងល្ខោនចំរៀងCheo ហាណូយបានឲ្យដឹងថា

          “យើងខ្ញុំបានសំដែងរឿងល្ខោនទាំងនេះចាប់តាំងពីខែមិថុនាមកដែលកម្មវិធីសំដែងត្រូវបានផ្សព្វផ្សាយលើបណ្ដាញសង្គម facebook និងគេហទំព័ររបស់រោងល្ខោនចំរៀងCheo ហាណូយផង។ យើងខ្ញុំចង់បើកទូលាយនូវការសំដែងសំរាប់ទស្សនិកជនទាំងអស់អាចមកទស្សនាបាន”។

រដ្ឋធានីហាណូយបង្កើនការសំដែងសិល្បៈCheo - ảnh 1រឿងល្ខោន“នាង Sita” 

        ចូលរួមសំដែងក្នុងកម្មវិធី”ហាណូយរាត្រីថ្ងៃសៅរ៍” មានសិល្បករសិល្បការិនីល្បីឈ្មោះជាច្រើនលើវិស័យសិល្ប Cheo របស់វៀតណាម ដូចជាសិល្បការិនីប្រជាជនThuy Mui  សិល្បករប្រជាជន Quoc Anh  សិល្បការិនីឆ្នើមThu Huyen សិល្បការិនីឆ្នើម Minh Nhan និងសិល្បការិនីឆ្នើមNgoc Anh ។ ស្ដីពីជោគជ័យជាជំហានដំបូងនៃកម្មវិធី”ហាណូយរាត្រីថ្ងៃសៅរ៍”នេះសិល្បការិនីឆ្នើម Ngoc Anh បានឲ្យដឹងថា

  “ក្រោយរយៈពេល២ខែអនុវត្តមកកម្មវិធី”ហាណូយរាត្រីថ្ងៃសៅរ៍”សំរេចបានជោគជ័យជាជំហានដំបូង។ មនុស្សជាច្រើនកុះករបានមកទស្សនាហើយមានការចាប់អារម្មណ៍ដ៏ល្អអំពីកម្មវិធី”ហាណូយរាត្រីថ្ងៃសៅរ៍”នេះ”។

        ក្រៅពីការសំដែងរឿងល្ខោន ក្រុមសិល្បករសិល្បការិនីរោងល្ខោនចំរៀងCheo ហាណូយក៏ជួបប្រាស្រ័យជាមួយទស្សនិកជនដើម្បីផ្លាស់ប្ដូរយោបល់ពីខ្លឹមសារនិងតំលៃរបស់ស្នាដៃសិល្បៈនីមួយៗផងដែរ។ អាចនិយាយបានថាកម្មវិធី”ហាណូយរាត្រីថ្ងៃសៅរ៍”បានរួមចំណែកអភិរក្សនិងពង្រីកសិល្បៈប្រពៃណីជាតិដល់មហាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ