របាំ Bat Dat ខេត្ត Thai Binh
LAN ANH -  
(VOVWORLD) /  
Vovworld- របាំ Bat Datត្រូវបានសំដែងឡើងពេលដែលប្រទេសជាតិមានសន្តិភាពនិង
ប្រជាជនសម្បូរសប្បាយ។នាដករចំនួន៦៤នាក់ត្រូវបានចែកជា៨ជួរ។របាំនេះ
បានសាបសូន្យក្នុងរយះពេលយ៉ាងយូរមកហើយទើបនឹងបានស្តារឡើងវិញ។ជន
វ័យចាស់ទុំក្នុងឃុំជាច្រើនរង់ចាំពិធីបុណ្យមកដល់ដើម្បីសម្របខ្លួនតាមចង្វាក់របាំ។
ទោះបីឆ្នាំនេះ មានអាយុ៧៣ឆ្នាំក្តីប៉ុន្តែលោកស្រីNguyenThiThinhនៅសកម្មចូលរួម
ថ្នាក់បង្រៀនសំរាប់កូនចៅក្នុងភូមិដដែល។លោកស្រី Thinhរៀបរាប់ថា៖“ ពេលមាន
អាយុ១៤ឆ្នាំខ្ញុំបានទៅរាំ។យូរហើយខ្ញុំមិនចូលរួមទេ។ក្រោយពី របាំនេះត្រូវបានស្តារ
ឡើងវិញនោះជនចាស់ជរាជាច្រើននាក់បានចូលរួមបង្រៀនអោយកូនចៅ។ “
|
តាមទំនៀមទំលាប់មុននេះបណ្តាជនចូលរួមរបាំសុទ្ឋតែជានាងក្រមុំស្អាត។ប៉ុន្តែសព្វ
ថ្ងៃជនចូលរួមភាគច្រើនជាជនវ័យចាស់ទុំ។លោកស្រីDoan Thi Hoa ជាជន១នាក់
ដែលចូលរួមបង្រៀនរបាំនេះអោយដឹងថា៖“ របាំនេះបានលេចឡើងពីយូរណាស់មក
ហើយ។ប៉ុន្តែ ឆ្លងកាត់លើវិបរិតជាច្រើននៃប្រវត្តិសាស្រ្ត ពេលខ្លះៗរបាំត្រូវបានបំភ្លេច
ចោល។ របាំត្រូវបានស្តារឡើងវវិញក្នុងរង្វង់រាប់សឹបឆ្នាំកន្លងមក។ពីនោះមកយើងខ្ញុំ
រៀបចំសកម្មភាពជាប្រចាំ។ “
លោកស្រី Hoaជាអ្នកឃុំAn Khe១នាក់ក្នុងចំណោមអ្នកឃុំតិចតួចដែលចេះច្រៀង
តាមចង្វាក់របាំ BatDat។ លោកស្រីចែករំលែកថា៖“ ខ្ញុំបានរៀនទំនុកនេះពីជំនាន់មុ
ន។នាគ្រាដំបូងខ្ញុំក៍ជួបប្រទះនឹងការលំបាកជាច្រើនផងដែរ។ពីព្រោះវាមានចំណុច
ប្លែកពីចម្រៀងCheo។ “
ជាជន១អ្នក្នុងចំណោមជនចាស់ជរាដែលចូលរួមក្នុងក្រុមភ្លេងនៃ របាំ Bat Dat លោក
Nguyen Duyចែករំលែថា៖“ វង់ភ្លេងមានត្រឹមតែស្គរ ឃ្មោះនិត្រដោក។ប៉ុន្តែពេល
ដែលភ្លេងលាន់រន្ទឺឡើងបរិយាកាសសប្បាយអ៊ូអរណាស់។ “
ពេលពិធីបុណ្យរបស់ឃុំAn Khe ប្រព្រិត្តទៅម្តងៗនោះជាថ្មីម្តងទៀតរបាំ ប្រពៃណីBat
Datបង្ហាញបានត្រិះរិះច្នៃប្រឌិតរបស់ប្រជាកសិករក្នុងការបង្កបង្កើនផលនិងស្ងើចសរ
សើរជីវភាពរស់នៅ១ដ៍សុខសាន្តត្រាណនិងបានភោគផល៕
LAN ANH
-VOVWORLD