របាំតុក្កតាវៀតណាមលើផ្លូវអភិវឌ្ឍន៍

VOVWORLD_នៅក្នុងមហោស្រពរបាំតុក្កតាអន្តរជាតិលើកទី៤ដែលទើបនឹង
បានប្រារព្ធធ្វើនៅក្រុងហាណូយនាពេលថ្មីៗនេះ រឿងតុក្កតាក្រោមចំណងជើងថា”
 របាំនៃផ្ការីកពេលយប់”របស់រោងល្ខោនតុក្កតាវៀតណាមបានវ៉ាដាច់ឈុតសំដែង
ចំនួន១៨របស់បណ្ដាក្រុមសិល្បៈមកពី១០ប្រទេសហើយបានទទួលពានរង្វាន់មាស
តែមួយគត់នៃមហោស្រព ។ នៅមហោស្រព​របាំ​តុក្កតាលើកនេះ វៀតណាមក៏បាន
ឧទេ្ទសនាមជាមួយទស្សនិកជននូវវណ្ណកម្មរបាំតុក្កតាធម្មតានិងតុក្កតាទឹកដ៏គួរឲ្យ
ជក់ចិត្តផងដែរ។ នេះជាឱកាសសម្រាប់ក្រុមសិល្បករវៀតណាមអះអាងនូវ
ពាណិជ្ជសញានៃរបាំតុក្កតាវៀតណាមជាមួយមិត្តភ័ក្តអន្តរជាតិខណៈដែលវៀត
ណាមកំពុងធ្វើសមាហរណកម្មលើវិស័យវប្បធម៌ជាមួយពិភបលោក។

នេះជាសំលេងតន្រ្តីក្នុងឈុតសំដែងតុក្កតាទឹកមានចំណងជើងថា” ហោះឡើង
ពី​ផ្ទៃទឹក​”​របស់​សិល្បករឆ្នើម Chu Luong មកពីរោងល្ខោនតុក្កតា Thang long ដែល
សំដែងនៅ​ក្នុងមហោ​ស្រព​របាំតុក្កតាអន្តរជាតិហាណូយលើកទី៤។ នៅក្នុងរឿង
តុក្កតានេះ របាំតុក្កតាទឹកជាប្រពៃណីរបស់វៀតណាមត្រូវបានក្រុមសិល្បករកែ
សំរួលឲ្យមានភាពថ្មីថ្មោង។ នៅលើឆាកសំដែងរបាំតុក្កតាទឹកថ្មីក្រៅពីវត្តមានរូប
កំឡោះ Teu ឬលោកតាឃ្វាលទានោះក៏មានបន្ថែម​នូវឈុត​ប្រជល់​គោ​តាមរបៀប
អែស្ប៉ាញទៀតផង។ រឿងល្ខោនរបាំ​បាឡេ”បឹងហង្ស”របស់រុស្សីដែលត្រូវបាន​
បណ្ដាសិល្បករសិល្បការិនីវៀតណាមសំដែងដោយតុក្កតាទឹកនោះបានបង្កើតឡើង
នូវការគួបផ្សំគួរឲ្យចាប់អារម្មណ៍រវាងវប្បធម៌លោកខាងលិចជាមួយសិល្បៈរបាំ
តុក្កតាទឹកជាប្រពៃណីរបស់វៀតណាម។ វាយតំលៃអំពីឈុតសំដែងតុក្កតាទឹក
នានារបស់វៀតណាម សិល្បការិនី Sarah Rowland Barker ជាសមាជិកនៃក្រុមរបាំ
តុក្កតាចក្រភពអង់គ្លេសបានឲ្យដឹងថា

“ការសំដែងរបាំតុក្កតារបស់វៀតណាមគឺល្អមើល ស្អាតនិងអធិកអធមណាស់
។ ពិសេសគឺតូរ្យតន្រ្តី តូរ្យតន្រ្តីអស្ចារ្យណាស់។ ឈុតសំដែងរបាំតុក្កតានានាមាន
ខ្លឹមសារជិតស្និតនិងគួរឲ្យទាក់ទាញ’’។

វណ្ណកម្មរបាំតុក្កតាដែលត្រូវបានក្រុម សិល្បករសិល្បការិនីវៀតណាមយកមក​
សំដែង​នៅ​មហោស្រពរបាំតុក្កតាអន្តរជាតិលើកនេះទទួលបាននូវការវាយតំលៃខ្ពស់
ពីក្រុម​ប្រឹក្សា​មេ​ប្រយោគនិងទស្សនិកជនដោយសារគុណភាពសិល្បៈ។ ឈុតសំ
ដែងនិមួយៗសុទ្ធតែមានរចនាសម្ព័នល្ខោនដោយគួបផ្សំបាននូវរូបភាពសិល្បៈជា
ច្រើនប្រភេទ។ ប្រសិនបើរឿង”​ ស្នេហ៍​Da Trach”​ ជាការគួបផ្សំយ៉ាងប៉ិនប្រសប់រវាង
របាំតុក្កតាទឹកជាប្រពៃណីជាមួយ​របៀបសិល្បៈ​គំនូរជីវចលក្រដាស់ដ៏រស់រវើកនោះ
គឺរឿង” របាំនៃផ្ការីកពេលយប់”ជាការឆ្នៃប្រឌិតមានលក្ខណៈរបកគំហើយដោយ
ប្រើកូនតុក្កតាធ្វើពីឬស្សីយ៉ាងល្អមើល។ ក្នុងរឿង” របាំនៃផ្ការីកពេលយប់”នេះ
 រោងល្ខោនតុក្កតាវៀតណាមបានស្ដារឡើងវិញនូវរបៀបរបាំតុក្កតាមានខ្សែ
បណ្ដោងដែលកំពុងប្រឈមនឹងការសាបសូន្យនោះ។ លោក ​Chua Soo Pong មគពី
ប្រទេសសិង្ហបុរី​ជាសមាជិកគណៈមេប្រយោកមួយរូបបានថ្លែងថា

“ ខ្ញុំចាត់ទុកថា វៀតណាមកំពុងធ្វើយ៉ាងល្អលើវិស័យអភិរក្សមិនត្រឹមតែរបាំ
តុក្កតាទឹកប៉ុណ្ណោះទេថែមទាំងរបាំតុក្កតាប្រភេទផ្សេងៗទៀតផង។ ហើយដោយ
សារការរៀបចំបព្រឹត្តិការណ៍នេះ យើងបានទាក់ទាញនូវការចាប់អារម្មណ៍ពី
មនុស្សជាច្រើនលើពិភពលោកក្នុងគោលបំណងស្វែងយល់អំពីវប្បធម៌វៀតណាម
និងរបាំតុក្កតាទឹកវៀតណាម។ ខ្ញុំបានឃើញបំណងប្រាថ្នាផ្លាស់ប្ដូរថ្មីនិងឆ្នៃប្រឌិត
របស់សិល្បករសិល្បការិនីវៀតណាមដើម្បីបង្កើតឡើងរឿងរបាំតុក្កតាថ្មីៗ។ មហោ
ស្រពលើកនេះជាឱកាសផ្សព្វផ្សាយនិងឧទេ្ទសនាមប្រកបដោយប្រសិទ្ធិភាពនូវ
ទំនាក់ទំនងមិត្តភាពរវាងខឿនរបាំតុក្កតានានានិយាយរួមនិងរបាំតុក្កតាទឹករបស់
វៀតណាមនិយាយដោយឡែកជាមួយភិភពលោកទាំងមូល”។

នៅក្នុងមហោស្រពរបាំតុក្កតាអន្តរជាតិលើកទី៤នេះក្រុមសិល្បករសិល្បការិនី
វៀតណាមបានសំដែងឈុតធំៗជាមួយបច្ចេកទេសយ៉ាងស្ទាត់ជំនាញ។ សិល្បករ 
 Nguyen Tien Dung បានឲ្យ​ដឹង​ថា​
“ ពេលសំដែងរបាំតុក្កតា ខ្ញុំខំប្រឹងប្រែងបង្ហាញឲ្យបាននូវបច្ចេកទេសបញ្ជាកូន
តុក្កតាយ៉ាងស្ទាត់ដើម្បីឧទេ្ទសនាមជាមួយទស្សនិកជននូវសិល្បៈរបាំតុក្កតាវៀត
ណាមនាបច្ចុប្បន្ននិងក្នុងដំណាក់កាលធ្វើសមាហរណកម្មជាមួយអន្តរជាតិ។ នៅ
ក្នុងល្ខោននិយាយ សិល្បករប្រើរាងកាយទឹកមុខនិងសំលេងដើម្បីពណ៌នាតួអង្គ។ 
រីឯចំពោះ របាំតុក្កតា គឺមធ្យោបាយសំរាប់​សិល្បករសំដែងមិនមែនជារាងកាយទេគឺ
វាជាកូនតុក្កតាអត់មានព្រលឹងទៅវិញ។ ដោយហេតុនេះសិល្បករសិល្បការិនីត្រូវ
តែសំដែងដោយដៃនិងសំលេង ”។

ក្នុងដំណើរការធ្វើសមាហរណកម្មជាមួយវប្បធម៌ពិភពលោក របាំតុក្កតាវៀត
ណាមជានិច្ចកាលអះអាងបាននូវពាណិជ្ជសញ្ញារបស់ខ្លួនដោយបានទស្សនិកជន
ក្នុងស្រុកនិងក្រៅប្រទេសវាយតំលៃខ្ពស់។ ជោគជ័យនៃសិល្បករសិល្បការិនីវៀត
ណាមក្នុងមហោស្រពរបាំតុក្កតាអន្តរជាតិពោលខាងលើគឺជាកំលាំងចលករជំរុញ
គេផ្លាស់ប្ដូរថ្មីដោយឥតឈប់ឈរនូវគុណភាពនៃការសំដែងសិល្បៈ លើកកំពស់
សមត្ថភាពជំនាញដើម្បីនាំផលិតផលវប្បធម៌ដ៏វិសែសវិសាលរបស់វៀតណាម
នេះទៅដល់ទស្សនិកជនគ្រប់រូបលើពិភពលោក៕

       

       

        

ប្រតិកម្មទៅវិញ

ផ្សេងៗ