របរសិប្បកម្មប្រពៃណីរបស់ជនវៀត។
TO TUAN -  
(VOV) /  
|
នាបច្ចុប្បន្នវិថីជាច្រើននៅរក្សាបានឈ្មោះវិថីរួមជាមួយរបរសប្បកម្មប្រពៃណីដូចជា វិថី Hang Bac នៅតែផលិតកម្មកែច្នៃគ្រឿងមាសប្រាក់។ (vov.vn) |
VOV-ផ្សាភ្ជាប់ជាមួយខឿនអរិយ្យធម៍ស្រូវទឹក បណ្ដាភូមិរបរប្រពៃណីនៅវៀតណាមបានប្រមូលផ្ដុំភាគច្រើននៅដំបន់វាលទំនាបទន្លេ Hong នៅទីក្រុង
ហាណូយ ខេត្ត Bac Ninh, Thai Binh, Nam Dinh ជាដើមនិងអភិវឌ្ឍន៍ទៅតាមប្រវែងប្រវត្តិសាស្ត្របង្កើតនិងការពារប្រទេស។ មុននេះសេដ្ឋកិច្ចរបស់ជនវៀតបុរាណភាគច្រើនផ្អែកលើការដាំស្រូវទឹក ដូច្នេះក្រៅពីការងារស្រែចម្ការនោះ ក្នុងពេលទំនេរប្រជាកសិករបានឆ្លៀតធ្វើឡើងបណ្ដារបស់របរពីឬស្សីរឺឧបករដោយដែកនិងសំរិទ្ធបំរើឲ្យជីវភាពរស់នៅនិងផលិតកម្ម។ តាមពេលវេលា បណ្ដាផ្នែករបរ
សិប្បកម្មអភិវឌ្ឍន៍តាមទ្រង់ទ្រាយគ្រួសារក្លាយទៅជាសង្កាត់របរភូមិរបរសប្បកម្ម
ជំនាញរបរមួយ។ មានភូមិជំនាញធ្វើគ្រឿងភាជន៍ ធ្វើកន្ទេល ត្បាញព្រែជាដើម។
រដ្ឋធានីហាណូយជាមួយប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំ Thang Long-Dong Do ជាកន្លែងប្រមូលផ្ដុំភូមិរបរជាច្រើនបំផុត ក្នុងនោះមានភូមិរបរមានប្រវត្តិសាស្ត្រយូបំផុតក្នុងទូទាំងប្រទេស។ ជាពិសេសហាណូយមានមណ្ឌលវិថីបុរាណវិថីសង្កាត់
ចំនួន៣៦ ដែលឈ្មោះវិថីសង្កាត់នីមួយៗផ្សាភ្ជាប់នឹងអក្សរ Hang បង្ហាញនូវផ្នែក
របរមួយ។ នេះជាបណ្ដាផ្នែករបរមានប្រភពដើមពីបណ្ដាភូមិរបរសិប្បកម្មប្រពៃណីនៅដំបន់ជាច្រើនមកនឹងរាជធានី Thang Long បង្កើតអាជីព។ នាបច្ចុប្បន្នវិថីជាច្រើននៅរក្សាបានឈ្មោះវិថីរួមជាមួយរបរសប្បកម្មប្រពៃណីដូចជា វិថី Hang
Bac នៅតែផលិតកម្មកែច្នៃគ្រឿងមាសប្រាក់ វិថី Hang Dong មានរបរចាក់ពុម្ភសំរិទ្ធ
ជាដើម។ ប៉ុន្តែក៏មានវិថីនៅរក្សាឈ្មោះដើមដូចជា Hang Buom, Hang Can, Hang
Quat រឺ Hang Long ជាដើម ប៉ុន្តែរបរប្រពៃណីបុរាណត្រូវរលាយសាបសូន្យនិងនៅបណ្ដាកន្លែងនេះនៅរក្សាស្លាក់ស្នាមវប្បធម៍ប្រវត្តិសាស្ត្រទាក់ទិនដល់ផ្នែករបរ
មុននេះ។ សាស្ត្រាចារ្សបណ្ឌិត Ngo Duc Thinh អ្នកស្រាវជ្រាវវប្បធម៍ប្រជាប្រិយ
បានឲ្យដឹងថា៖
“មានបណ្ដាវិថីដូចជា Hang Quat មិននៅផលិតផ្លិតទៀតឡើយ ប៉ុន្តែនៅ
បន្សល់ទុកនូវមេម័រឲ្យមនុស្សគ្រប់រូបដឹងថានៅទីនេះធ្លាប់មានរបរប្រពៃណី
មួយ បង្កើតឡើងរបៀបរស់នៅនិងនៅតែរក្សារបៀបរស់នៅប្រពៃណីជាមួយព័ណ៍សម្បុរស្ថាប័ត្យកម្មរបៀបរស់នៅភូមិរបរមុននេះ។”
ដោយសារចរិតលក្ខណៈផលិតកម្មកសិកម្មនិងទំនាក់ទំនងភូមិឃុំវៀត
ណាមជាមួយការរៀបចំសង្គមហាក់ដូចជានៅក្នុងភូមិតែប៉ុណ្ណោះ ប្រជាជននៅ
ដំបន់ជនបទវៀតណាមលើកកំពស់ចរិតលក្ខណៈផ្គត់ផ្គងដោយខ្លួនឯង ស្មារតី
សាមគ្គីភាពសហគមន៍ ដូច្នេះភូមិឃុំជាច្រើនបង្កើតរបរសិប្បកម្មវិសេសជាមួយ
របៀបដោយឡែក។ របៀបដោយឡែកនោះបានបន្តពីជំនាន់នេះទៅជំនាន់នោះ
ដូច្នេះឆ្លងកាត់រយៈពេលរាប់រយឆ្នាំ របរសិប្បកម្មប្រពៃណីជាច្រើនមិនត្រឹមតែ
បានរក្សាប៉ុណ្ណោះទេ ថែមទាំងអភិវឌ្ឍន៍ទៀតផង។ ក្នុងនោះមានភូមិរបរប្រពៃណី
គំរូជាច្រើនដូចជាភូមិរបរគ្រឿងភាជន៍ Bat Trang ភូមិត្បាញ់ព្រែ Van Phuc ភូមិ
ដំមាសប្រាក់ Kieu Ky ជាដើម។ លោក Nguyen Huu Nam ម្ចាស់មូលដ្ឋានធ្វើរបរ
នៅភូមិ Kieu Ky បានឲ្យដឹងថា៖
“របរនេះជារបរប្រពៃណីរបស់គ្រួសារតាំងពីជំនាន់ជីដូនជីតារបស់យើងខ្ញុំ ដល់ឥឡូវនេះក្ដាប់ជាប់បានបច្ចេកវិទ្យាធ្វើបណ្ដាផលិតផលដំសន្លឹកមាសប្រាក់របស់ដំបន់និងនាបច្ចុប្បន្នខ្ញុំបានផ្ទេររបរនេះឲ្យកូនចៅក្នុងគ្រួសារ។”
នាបច្ចុប្បន្ននៅវៀតណាមមានភូមិរបរប្រមាណ៤៥០០ភូមិ ក្នុងនោះមានភូមិរបរប្រពៃណីចំនួន៤០០ភូមិ។ បណ្ដាភូមិរបរកំពុងទាក់ទាញពលករប្រមាណ១២
លាននាក់ ក្រៅពីនោះបានបង្កើតការងារធ្វើសំរាប់ពលករជនបទរាប់លាននាក់
ក្នុងពេលទំនេរទៀតផង។ ផលិតផលដោយជាងសិប្បកម្មរបស់បណ្ដាភូមិរបរ
បានរួមចំណែកនាំតំលៃប្រាក់នាំចេញឡើងដល់ជាង១ពាន់លានដុល្លារអាមេរិក
ក្នុងមួយឆ្នាំ។ បណ្ដាផលិតផលសិប្បកម្មប្រពៃណីមិនត្រឹមតែផ្សាភ្ជាប់ជាមួយ
ជីវភាពរស់នៅប៉ុណ្ណោះទេ ថែមទាំងឆ្លើយតបបានតម្រូវការជីវភាពខាងវប្បធម៍
របស់មនុស្សទៀតផង។ បណ្ដាផ្នែករបរនៅភូមិរបរសិប្បកម្មប្រពៃណីគឺជា
កន្លែងរក្សាទុកអភិរក្សរាល់បេតិកភ័ណ្ឌវប្បធម៍រូបីយ៍និងអរូបីយ៍និងជាកន្លែងមក
ទេសចរណ៍សំរាប់ភ្ញៀវទេសចរណ៍ក្នុងនិងក្រៅប្រទេសទៀតផង៕
TO TUAN
-VOV