វង់ភ្លេងពិណពាទ្យរបស់ជនរួមជាតិខ្មែរ។

(VOVWORLD)- ​តន្ត្រីជាសំលេងរបស់ព្រលឹង នឹងជនជាតិនិមួយៗនៅវៀតណាម សុទ្ធតែមានក្នុងខ្លួននូវចរិតលក្ខណះពិសេសដោយឡែកអំពីប្រភេទសិល្បះនេះ។ នឹង
សំលេងព្រលឹងរបស់ជនរួមជាតិខ្មែរគឺជាវង់ភ្លេងពិណពាទ្យ។        

វង់ភ្លេងពិណពាទ្យរបស់ជនរួមជាតិខ្មែរ។ - ảnh 1
ប្រគំផ្លេងពិណពាទ្យ​(រូបថត៖​ Internet)

ជនរួមជាតិខ្មែរផ្សារខ្ជាប់ជាមួយវង់ភ្លេងពិណពាទ្យដូចជាស្រមោលអន្ទោលតាម
ប្រាណ​។រាល់គំនិតគិតគូរ មនោសញ្ចេតនាសប្បាយរីករាយឬទុក្ខព្រួយ សុទ្ធតែត្រូវ បានសម្តែងតាមរយះចង្វាក់ភ្លេង។លោក​ Ly Phat -ប្រធានក្រុមតន្ត្រីពិណពាទ្យ១ក្រុម​
ឲ្យដឹងថា៖នាសព្វថ្ងៃភ្លេងពិណពាទ្យរបស់ជនរួមជាតិខ្មែរ ត្រូវបានលេងកំសាន្តនៅ ក្នុងបណ្តាថ្ងៃពិធីបុណ្យទានដូចជាពិថីបុណ្យអកអំបុក​ពិធីបុណ្យផ្កា​​បុណ្យចូលឆ្នាំថ្មី​។​ពេលសប្បាយក៏លេង​ ពេលទុក្ខព្រួយក៏លេងប្រភេទភ្លេងនេះដែរ។លោកបន្តថា៖ ទាំងប្រុសនឹងស្ត្រីសុទ្ធតែអាចលេងកំដរប្រភេទឧបករណ៏ភ្លេងនេះ។ចំពោះជនរួម
ជាតិខ្មែរពេលដែលភ្លេងបន្លឺឡើង សំនៀងពេលធំ ពេលតូច​ ចង្វាក់ពេលញាប់ពេល
រង្វើល រាល់ការទុក្ខកង្វល់រលាយបាត់ទៅ។​អារម្មណ៏មនុស្សនាពេលនេះហាក់ដូចជា
លាយឡំ ចូលក្នុងចង្វាក់ភ្លេងនិមួយៗ        

វង់ភ្លេងពិណពាទ្យរបស់ជនរួមជាតិខ្មែរ។ - ảnh 2
​វត្តនិមួយៗតែងតែមានក្ក្រុមភ្លេងពិណពាទ្យ​១ក្រុម​(រូបថត៖ Internet)

វង់ភ្លេងពិណពាទ្យគឺជាភ្លេងបុរាណខ្មែរ១បែបដែលជនរួមជាតិខ្មែរនិយមប្រើ ប្រាស់ដើម្បីកំដរពេលបុណ្យទាន​ឬបុណ្យសព។វង់ភ្លេងពិណពាទ្យគឺជាឧបករណ៏ គោះដំដែលមានបណ្តាឧបករណ៏ដូចរនាតឯក រនាតធុង រនាតដែក​ គងវង់ធំ​ គងវង់
 តូច ស្រឡៃធំ​ស្រឡៃតូច ស្គរធំ​ស្គរសម្ភោរ​ជាដើម។ស្គរធំគឺជាប្រភេទឧបករណ៏១​ដែលស្ថិតនៅក្នុងវង់ភ្លេងពិណពាទ្យ។ការរៀបចំសម្តែងនៅក្នុងវង់ភ្លេងពិណពាទ្យ ចាំបាច់ត្រូវដាក់ស្គរធំទាំងគូនឹងសម្ភោរនៅខាងមុខនៃឧបករណ៏ដ៏ទៃទៀតក្នុងវង់ភ្លេង
ពិណពាទ្យ ពីព្រោះសំនៀងរបស់ស្គរធំគឺជាសំនៀង១​ ដែលខ្លាំងហើយសន្ធាប់ជាង
គេ នៅក្នុងវង់ភ្លេងពិណពាទ្យ។ស្គរសម្ភោរជាប្រភេទឧបករណ៏ភ្លេងដែលមានមុខ​ ២
 ដូចជា ស្គរធំ។វាមានកំពស់ល្មមនឹង​មនុស្សអង្គុយទះប្រគំបាន។ប្រភេទឧបករណ៏រ
នាតឯក មានស្នូកកោងទ្រវែងដោយមានផ្លែសំនៀងចំនួន២១​ធ្វើអំពីឬស្សី​ឬឈើ
ដោតតំរៀបគ្នា ដោយខ្សែ ហើយចងព្យួរលាតសន្ធឹងពីខោលម្ខាងទៅខោលម្ខាងទៀត
ឲ្យផុតពីគែម ស្នូក ងាយស្រួល​នឹងបន្លឺសំនៀងបានល្អ។ឧបករណ៏ភ្លេងរនាតធុងរួម
ផ្សំមានដូចជា រនាតឯក ដោយមានផ្លែសំនៀង​ចំនួន​១៦​តែប៉ុណ្ណោះ។វង់ភ្លេងពិណ
ពាទ្យនៅមាន គងវង់ធំ​គងវង់តូចទៀតផង។គងវង់ធំមានផ្លែពីធំទៅតូច។គេយកផ្លែ
គងមកចងដង្ហែរ គ្នាជាជួរតាមលំដាប់សំនៀង។ផ្លែធំឬសំនៀងធំបានដាក់នៅខាង
ឆ្វេង។ បន្ទាប់មក​ផ្លែតូចឬ សំនៀងតូចនៅស្តាំ។​ផ្លែសំនៀងមានពកចំកណ្តាលហៅ
ថាដោះគង។   
   

វង់ភ្លេងពិណពាទ្យរបស់ជនរួមជាតិខ្មែរ។ - ảnh 3
ប្រគំភ្លេងពីណពាទ្យនៅក្នុងពិធីបុណ្យទាន​១​(​រូបថត៖ Internet)

  នៅរដូវពិធីបុណ្យអកអំបុក​ ឬ  Festival ​ស្រូវអង្ករ​ ដែលរៀបចំនៅសុកត្រាំង​នា
ឆ្នាំ​២០១១​​កន្លងទៅ​ ពេលដែលវង់ភ្លេងពិណពាទ្យបានប្រគំឡើងម្តងៗក៏ទាក់ទាញ
មនុស្ស ជាច្រើនមកកំសាន្ត។អ្នកលេងភ្លេងពិណពាទ្យមិនម៉ែនជាសិល្បះករជំនាញ
ទេ។គេជាសិប្បករ-កសិករ។​លោក   Nguyen Uyen​-ប្រធានក្រុមពិណពាទ្យ១ក្រុម
នៅទីក្រុង សុកត្រាំង​បានឲ្យដឹងថា៖​​ក្រៅពីបុណ្យប្រណាំងទូកង ជនរួមជាតិខ្មែរនៅ
មានវង់ភ្លេង ពិណពាទ្យទៀតផង។វត្តណាក៏មានក្រុមភ្លេងពិណពាទ្យដែរ។ឥឡូវនេះ
ដោយសារមានរដ្ឋវិនិយោគជីវភាពរស់នៅរបស់ជនរួមជាតិខ្មែរ បានលើកស្ទុយ។​ ជនរួមជាតិខ្មែរបង្កើត ក្រុមភ្លេងដើម្បីបំរើតំរូវការរបស់ខ្លួនដោយខ្លួនឯង។    ភ្លេង
ពិណពាទ្យដែលលាន់លឺឡើងពីបណ្តាភូមិ វត្តអារាម្មខ្មែរ បានបញ្ជាក់នូវ ប្រការ១
ថា៖ជនរួមជាតិខ្មែរណាមបូរ បាននឹងកំពុងថែរក្សាអត្តសញ្ញាណវប្បធម៏របស់ ខ្លួន រួមចំណែកធ្វើសម្បូរបែបដល់ទុនវប្បធម៏សហគមបណ្តាជនជាតិវៀតណាម​៕

ប្រតិកម្មទៅវិញ

ផ្សេងៗ