វប្បធម៌ច្នៃប្រឌិតនាំមកជូនមហាជននូវសកម្មភាពវប្បធម៌សិល្បៈសម្បូរបែប
(VOVWORLD) - វប្បធម៌ច្នៃប្រឌិតវៀតណាម ជាគម្រោងការដែលបង្កើតឡើងដោយក្រុមប្រឹក្សាអង់គ្លេសនិង វិទ្យា ស្ថានវប្បធម៌សិល្បៈជាតិវៀតណាមអនុវត្តន៍ សំដៅបង្កើតទីធ្លាសិល្បៈមួយសម្រាប់ អ្នកជក់ចិត្តនឹងការច្នៃប្រឌិត មានកន្លែងបង្ហាញនូវស្នាដៃរបស់ខ្លួនគួរជាទីចាប់ អារម្មណ៍បំផុត។ ក្នុងរយៈពេលកន្លងមក គម្រោងវប្បធម៌ច្នៃប្រឌិត វៀតណាម បាន អនុវត្តន៍តាមខេត្តក្រុងធំៗ ទូទាំងប្រទេសនោះ គឺទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់។
ទិដ្ឋភាពនៃលំហវប្បធម៌ច្នៃប្រឌិតមួយកន្លែង (រូបថត៖ VGP/ Nhật Bắc) |
នៅទីក្រុងហាណូយ មានកន្លែងវប្បធម៌ជាង១០០កន្លែងដែលផ្តោតសកម្មភាព លើសិល្បៈ សហសម័យនិងសេវាកម្មទាន់សម័យ ដូចជាកន្លែងធ្វើការទូទៅ បណ្តុះបណ្តាល បច្ចេកវិទ្យានិងបច្ចេកវិទ្យាព័ត៌មានជាដើម។ រូបភាពនៃកន្លែងប្រតិបត្តិ សកម្មភាពវប្បធម៌ទាំងនោះគឺសម្បូរបែបណាស់។ អាចទៅជាហាងលក់កាហ្វេ បន្ទាប់តាំងបង្ហាញគំនូរ ឆាកសម្តែង សាលារៀន បណ្ណាល័យ ឬកន្លែងស្នាក់នៅ។ នៅទីនោះ គេអាចធ្វើឡើងនូវស្នាដៃសម្បូរបែប និងលក់ផលិតផលធ្វើឡើងេពីការ ច្នៃប្រឌិត រៀបចំព្រឹត្តិ ការណ៍ផ្សព្វផ្សាយ បំផុសគំនិតច្នៃប្រឌិត និងទេពកោសល្យ របស់បុគ្គលម្នាក់ៗ ជាពិសេសគឺអនុវត្តគម្រោងការអភិវឌ្ឍន៍សហគមន៍ ជួបប្រា ស្រ័យទាក់ទងក៏ដូចជាចែករំលែកចំណេះដឹងនិងជំនាញតាមរយៈសិក្ខាសាលា ការពិភាក្សានិងវគ្គសិក្សាតាមប្រធានបទ។
AgoHub មានអាស័យដ្ឋាននៅផ្ទះលេខ១២វិថិ Hoa Ma (នៃទីក្រុងហាណូយ) ជាគំរូ ច្នៃប្រឌិតមួយដែលមានសកម្មភាពដូចជា ការតាំងពិព័រណ៍ បណ្ណាល័យ ការអប់រំ ការធ្វើម្ហូប។ នៅទីនេះ រៀងរាល់ខែមានការតាំងពិព័រណ៍ស្តីពីស្ថាបត្យកម្មគំនូរ ថ្នាក់បង្រៀន គូរគំនូរ និងថ្នាក់បង្រៀនធ្វើនំសម្រាប់កុមារ។ AgoHub បានផ្តោតលើ សកម្មភាពសិល្បៈដែលជះឥទ្ធិពលទៅលើមហាជន ដូចជា រៀបចំការតាំង ពិពរណ៍ ដោយតាំងបង្ហាញនូវស្នាដៃស្ថាបត្យកម្ម គំនូររបស់សិល្បៈករទាំងក្នុងនិង ក្រៅប្រទេស។ អ្នកស្រី Nguyen Thanh Hai តំណាងរបស់ AgoHub បានចែក រំលែកថា៖ “គោលដៅរបស់ AgoHub គឺក្លាយទៅជាទីមកដល់មានអត្ថប្រយោជន៍សម្រាប់ សហគមស្ថាបត្យករ សំណង់ ជាពិសេសគឺសហគមន៍វ័យក្មេង មានទេពកោសល្យ ដែលត្រូវការស្វែងយល់នូវចំណេះដឹង និងផ្លាស់ប្តូរព័ត៌មាន។ សមាជិករបស់ AgoHub នឹងមានលទ្ធភាពទទួលបានបណ្ណសារទិន្នន័យធំ ៗ ប្រភពទិន្នន័យ ទាក់ទងទៅនឹងផ្នែកស្ថាបត្យកម្មសំណង់ជាពិសេសគឺទិន្នន័យថ្មី”។
មជ្ឈមណ្ឌលជួយឧបត្ថម្ភការអភិវឌ្ឍន៍ទេពកោសល្យភាពយន្ត (ហៅកាត់ថា TPD) នៅលេខ៥១ វិថី Tran Hung Dao ដែលជំនាញខាងភាពយន្តតែមួយគត។ វគ្គសិក្សាធ្វើភាពយន្តនៅ TPD តាមវិស័យមួយៗ ដូចជា ការរៀននិយាយ ហាត់ សម្តែង និងរបៀបធ្វើភាពយន្ត ជាដើម។ រីឯ Kinergie Studio នៅវិថី Nguyen Khuyen នៃទីក្រុងហាណូយវិញ ដូចទៅនឹងសាលាមួយនិងទីលានរបស់សិល្បៈ របាំ។ នៅទីនេះមានថ្នាក់បង្រៀនរាំបាឡេ និងរាំរបាំទំនើប។ ក្រៅពីនោះ សិល្បៈករ សិល្បៈការិនីអន្តរជាតិ អាចជួល Studio នេះផងនឹងសហការផង ដើម្បីរៀបចំ ការសម្តែងកម្មវិធីធំៗ។ អ្នកស្រី Bui Thi Thu Hien អ្នកគ្រប់គ្រងនៅ Kinergie Studio បានឲ្យដឹងថា៖ “ដោយគោលបំណងនាំយកក្បាច់រាំរបាំនិងរាំរបាំប្រពៃណីឱ្យកាន់តែជិតស្និទ្ធទៅសហគមន៍តាមរយៈថ្នាក់រៀន និងកម្មវិធីសហការជាមួយសិល្បករ វៀតណាមនិង អន្តរជាតិ។នេះគឺជាកន្លែងដែលសហគមន៍រៀនសូត្រនិងចែករំលែកចំណង់ចំណូលចិត្តរបស់ពួកគេចំពោះសិល្បៈ។ មិនត្រឹមតែប៉ុណ្ណោះ នេះក៏ជាកន្លែងសិល្បៈមួយ សម្រាប់បណ្តុះនូវគម្រោងការនិងទេពកោសល្យសម្រាប់សិល្បករវ័យក្មេង។ ក្នុង អំឡុងប្រតិបត្ដិការយើងតែងតែមាន Workshop និងកម្មវិធីសហប្រតិបត្តិការ ជាមួយគ្នា "។
រីឯ Manzi នៅអាស័យដ្ឋានលេខ១៤ វិថី Phan Huy Ich ជាហាងកាហ្វេគួរឲ្យចាប់ អារម្មណ៍មួយ ដោយមានព្រឹត្តិការណ៍សម្តែងតន្ត្រី គូរគំនូ។ ហើយ Work Room Four នៅបឹង Ho Tay ជាកន្លែងជំនាញខាងសិល្បៈនិងបង្ហាញម៉ូដ។ ប៉ុន្តែអា ស័យដ្ឋាន Phu Sa Lab វិញគឺជំនាញខាងនិពន្ធតន្ត្រីនិងសៀក។ អ្នកស្រី Nguyen Thi My Linh តំណាងរបស់ Phu Sa Lab បានចែករំលែកថា៖
“បច្ចុប្បន្ននេះ Phu Sa Lab កំពុងមានកម្មវិធីមួយសម្តែងដោយក្រុមសិល្បៈករឯក រាជ្យ នោះគឺកម្មវិធី សម្លេងរបស់ឬស្ស៊ី ហើយដល់ខែតុលានឹងបង្ហាញមុខនូវកម្មវិធី ថ្មីមួយទៀត។ ទន្ទឹមជាមួយគ្នានោះ Phu Sa Lab ក៏បានអភិរក្សសិល្បៈចម្រៀង Tru។ Phu Sa Lab បាននិងកំពុងជាមជ្ឈមណ្ឌលសិល្បៈ ដែលប្រមូលផ្តុំសិល្បៈករ សិល្បៈការិនីសេរី ដែលអាចជួបជុំគ្នាក្នុងមណ្ឌលនេះ ដើម្បីកសាង ច្នៃប្រឌិត និងស្វែងរកនូវកម្មវិធីតាមលទ្ធភាពរបស់ខ្លួន”។
បច្ចុប្បន្ននេះ កន្លែងច្នៃប្រឌិតនៅទីក្រុងហាណូយ សុទ្ធតែធ្វើអាជីវកម្មដោយ ម្ចាស់ការ និងតភ្ជាប់ជាមួយមហាជនតាមរយៈព្រឹត្តិការណ៍នានា។ ការអភិវឌ្ឍប្រកបដោយនិរន្តរភាពរូបសណ្ឋានលំហវប្បធម៌ច្នៃប្រឌិតនៅវៀតណាមនឹងរួមចំណែកទៅក្នុងជីវភាពវប្បធម៌ សិល្បៈរបស់ប្រទេសជាតិ នាំមកនូវសកម្មភាពវប្បធម៌សម្បូរបែបជូនដល់មហាជន៕