សិល្បៈចំរៀងនិងរបាំAi Lao ក្នុងពិធីបុណ្យGiong

VOVWORLD_ការច្រៀងរាំ Ai Lao គឺជាពិធីប្រពៃណីមួយដែលគ្រាន់តែបាន
រៀប ចំឡើង ក្នុងពិធីបុណ្យ Giong ភូមិ Phu Dong ស្រុកGia Lamក្រុងហាណូយ​
តាមរយៈការ​សំដែង​របស់​ក្រុមសិល្បៈ ​Ai Lao​ មកពីភូមិ​ Hoi Xa សង្កាត់Phuc Loi
ខណ្ឌ Long Bien ប៉ុណ្ណោះ។ ​រួមជាមួយការច្រៀង Xoan ច្រៀង Xuan pha និងច្រៀង
​Do នោះចំរៀង និងរបាំ Ai Laoគឺជាចំរៀងនិងរបាំបុរាណរបស់ជនជាតិវៀត
ណាមដែលត្រូវបានថែរក្សា រហូត មកដល់សព្វថ្ងៃ។ សិល្បៈប្រភេទនេះមានតំលៃ
ប្រវតិ្តសាស្រ្តនិងវប្បធម៌ដែលគប្បីបាន រក្សានិងពង្រីក។

        តាមរឿងព្រេងនិងការរៀបរាប់របស់អ្នកចាស់ជរាក្នុងភូមិ Hoi Xa ថាការ​
កកើត​នៃក្រុមសិល្បៈ ​Ai Laoគឺផ្សាភ្ជាប់នឹងរឿងនិទានបុរាណThanh Giong
 (ព្រះ Giong)។​រឿងដំណាលថា នារជ្ជកាលស្ដេចHung ទី៦ ប្រទេស Van Lang
(វៀតណាមបុរាណ)​មានខ្មាំងសត្រូវ Anពីខាងជើងមកឈ្លានពាន។ ពេលនោះ
មានលោកGiong នៅភូមិ Phu Dongបានជិះសេះដែកទៅវាយបណ្ដេញពួក
សត្រូវ An។ ក្រោយពីវាយឈ្នះខ្មាំងសត្រូវ​មកព្រះ​ Giongបានជិះសេះហោះឡើង
មេឃ។ ម្ដាយ Giong ព្រួយចិត្តដោយនឹកកូន​ខ្លាំងពេក។ ស្ដេចបានបង្គាប់ឲ្យ
កុមារាកុមារីក្នុងភូមិមកច្រៀងរាំកំដអារម្មណ៍ម្ដាយ Giong ដើម្បីបន្ធូបន្ថយ
ការឈឺចាប់ដោយនឹកកូន។សិល្បៈចំរៀងនិងរបាំAi Laoកកើត​ឡើងចាប់
តាំងពីនោះ។

        តាមលោកNguyen Trong Hinh ប្រធានក្រុមសិល្បៈ ​Ai Laoបានឲ្យដឹង
ថា​ នា​បច្ចុប្បន្ន​នេះ ក្រុមសិល្បៈ ​Ai Laoនៅរក្សាបាននូវចំរៀងបុរាណចំនួន
១២បទ។​ក្នុងពិធី​បុណ្យGiong ក្រុមនេះច្រៀងច្រើនបទស្ដីពីរឿងព្រេងព្រះ
Giongវាយខ្មាំងសត្រូវ។ ស្ដីពីតំលៃនៃចំរៀងនិងរបាំAi Lao សាស្រ្តាចារ្យរង 
បណ្ឌិត Nguyen Van Huy នាយករង​មជ្ឈមណ្ឌលសិក្សា​ស្រាវជ្រាវនិងអភិរក្ស
តំលៃកេរិ៍្តតំណែលវប្បធម៌បានឲ្យដឹងថា

        “ តាំងពីមុនមក ចំរៀងនិងរបាំAi Lao បានរួមចំណែកដ៏សំខាន់ទៅ
​ក្នុង​បរិយាកាស​វិសេវិសាលរបស់ពិធីបុណ្យGiongដោយមានលក្ខណៈជំនឿ
សាសនានិងប្រវតិ្តសាស្រ្តយ៉ាងខ្ពស់។ ទំនុកច្រៀងនិងរបាំនានាថ្វាយជូនព្រះ
Giong និងព្រះម៉ែត្រូវបានសំដែងតាមរយៈសំនៀងនិងកាយវិកាពិសេស។
កេរិ៍្តតំណែលវប្បធម៌នេះមានលក្ខណៈប្រវតិ្តសាស្រ្តនិងវប្បធម៌គួរឲ្យគោរព
និងថែរក្សា ”។

សិល្បៈចំរៀងនិងរបាំAi Lao ក្នុងពិធីបុណ្យGiong - ảnh 1
ចំរៀងនិងរបាំAi Lao បានរួមចំណែកដ៏សំខាន់ទៅក្នុងបរិយាកាសវិសេវិសាលរបស់ពិធីបុណ្យGiongដោយមានលក្ខណៈជំនឿសាសនានិងប្រវតិ្តសាស្រ្តយ៉ាងខ្ពស់


        ទន្ទឹមនឹងភាពវិសេសវិសាលនៃទំនុកច្រៀងនិងរបាំគឺការសំដែងចំរៀង
និងរបាំAi Lao នៅមានលក្ខណៈពិសេសមួយទៀតនោះគឺអ្នកសំដែងទាំងអស់
ក្នុងក្រុមសិល្បៈ ​Ai Laoសុទ្ធតែត្រូវជាបុរសក្នុងភូមិ។ សព្វថ្ងៃ ក្រុមសិល្បៈAi Lao
មានសមាជិកចំនួន២៨​នាក់​ក៏ប៉ុន្តែ មនុស្សដែលចេះច្រៀងរាំAi Lao និងអាច
បង្រៀនឲ្យកូនចៅស្ទើតែទាំង​អស់​មានវ័យ​សំណាស់ហើយ។ ហេតុនេះហើយក្រុម
កំពុងស្វែងរកអ្នកបន្តវេន។ លោក Nguyen​ Ba Tran ជាសិល្បករមួយរូបដែល
បានសំដែងចំរៀងនិងរបាំAi Lao អស់រយៈ​ពេល​៣០ឆ្នាំកន្លងមកបានឲ្យដឹងថា

    “ មុននេះយើងខ្ញុំកំណត់ថាមានតែបុរសក្នុងភូមិទើបបានចូលរួមក្រុម
សិល្បៈAi Lao តែឥឡូវយើងខ្ញុំកំពុងគិតដល់ការជ្រើសអ្នកបន្តវេន។​នៅចំពោះ
មុខ យើង​នឹង​រកវិធីបញ្ចូលការច្រៀងរាំបែបហ្នឹងទៅក្នុងសាលារៀន។ ពេលក្មួយៗ
ក្នុងសាលាចេះច្រៀងហើយវាជាលក្ខណៈងាយស្រួលសំរាប់ទទួលមកសំដែងក្នុង
ក្រុម”។

        នាឆ្នាំ២០១៥ មន្ទីរវប្បធម៌កីឡាក្រុងហាណូយសហការជាមួយមជ្ឈមណ្ឌល
សិក្សា​ស្រាវជ្រាវនិងអភិរក្សតំលៃកេរិ៍្តតំណែលវប្បធម៌បានអនុវត្តគំរោងការ
” សិក្សា​ស្រាវ​ជ្រាវនិងថែរក្សាទំនៀមទំលាប់ច្រៀងរាំAi Laoក្នុងសហគមន៍”។
 ថ្មីៗនេះ មជ្ឈមណ្ឌល​បានបោះពុម្ភផ្សាយសៀវភៅក្រោមចំណងជើងថា”
ចំរៀងAi Laoបុរាណនិងសម័យ”​ដោយមាន១២បទដែលតែងតែបានយក
មកសំដែងនៅពិធីបុណ្យGiongជារៀងរាល់ឆ្នាំ។ មន្ទីរវប្បធម៌កីឡាក្រុងហា
ណូយក៏បានស្នើឲ្យក្រសួងវប្បធម៌កីឡានិងទេសចណ៍ពិនិត្យមើលដើម្បីបញ្ចូល
សិល្បៈចំរៀងនិងរបាំAi Laoទៅក្នុងបញ្ជីកេរិ៍្តតំណែលវប្បធម៌​អរូបិយ​ជាតិ
ផងដែរ៕

       

       

ប្រតិកម្មទៅវិញ

ផ្សេងៗ