អ្នកស្នងនូវវប្បធម៌ប្រពៃណីជនជាតិ

(VOVWORLD) -ដោយមានក្តីស្រឡាញ់និងចំណង់ចំណូលចិត្តជាមួយវប្បធម៌ជនជាតិ បានជា យុវជនជនជាតិ Ede នៅខេត្ត Dak Lak ខិតខំសិក្សាដោយខ្លួនឯងអំពីទំនៀមរបស់ ជនជាតិខ្លួនដោយរៀនវាយគង ឃ្មោះ ត្បាញ ចារបាប់និងច្រៀងចម្រៀងប្រជាប្រិយ។ ហេតុដូច្នេះ លក្ខណៈវប្បធម៌ដ៏ល្អប្រសើរបស់ជន ជាតិ E de នៅតែបាន រក្សានិងមរតកដល់ជំនាន់កូនចៅក្រោយៗ។ 
អ្នកស្នងនូវវប្បធម៌ប្រពៃណីជនជាតិ - ảnh 1ការសម្តែងឃ្មោះប្ញស្ស៊ីរបស់ក្រុមសិប្បករវ័យក្មេង  (រូបថតៈ H Xíu/VOV)

នៅភូមិ Ea Bong ឃុំ Cu Ebur ទីក្រុង Buon Ma Thuot បច្ចុប្បន្នមិនសូវមាន អ្នកចេះច្រៀង ei-rei (ច្រៀងឆ្លើយឆ្លង) និងសម្តែងឧបករណ៍តន្ត្រីឡើយ។ ប៉ុន្តែ នៅក្នុងទិវាបុណ្យវប្បធម៌ កីឡាបណ្តាជនជាតិភាគតិចទីក្រុង Buon Me Thuot ដែលបានប្រព្រឹត្តទៅនាពេលថ្មីៗនេះ នរណាក៍មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈដែលមានក្រុមយុវជន E de នៅភូមិ Ea Bong បានចូលរួមសម្តែងសិល្បៈ ប្រជាប្រិយ ច្រៀងចម្រៀង ei rei ផ្លុំខែន ding nam, ding puot យ៉ាងប៉ិនប្រសព មិនខុសពីសិល្បៈករ សិល្បៈការិនីជើងចាស់ឡើយ។

        Y Drim E’ Ban សមាជិកនៃក្រុមចូលរួមការប្រកួតនេះបានឲ្យដឹង ថា ខ្លួនមិន ចង់ឲ្យវប្បធម៌ប្រពៃណីរបស់ជីដូនជីតាសាបសូន្យទេ បានជាលោករួមជាមួយយុវ ជនក្នុងភូមិ ប្តេជ្ញាសិក្សាឡើងវិញនូវបទច្រៀងពីឪពុកម្តាយនិងពីចាស់ទុំក្នុងភូមិ។ ដើមឡើយត្រឹមតែជាការចង់ដឹងចង់ចេះប៉ុណ្ណោះ តែពេលកាន់តែរៀនកាន់តែជក់ចិត្តហើយមានអារម្មណ៍ហាក់ដូចជាបានវិលត្រឡប់មកប្រភពដើមរបស់ខ្លួនវិញអញ្ជឹង៖

        “ខ្ញុំចូលចិត្តនិងសប្បាយណាស់ដែលបានចូលរួមក្នុងការប្រឡងនេះ។ នៅទី នេះ យុវជនដូចខ្ញុំបានជួបប្រាស្រ័យជាមួយគ្នានិងសិក្សាស្វែងយល់អំពីអត្តសញ្ញា ណវប្បធម៌របស់ជនជាតិខ្លួន។ ពីនោះមានការតាំងចិត្ត រក្សាអោយបានមូវអត្តសញ្ញាណវប្បធម៌ របស់ជនជាតិ E de ផងដែរ”។

អ្នកស្នងនូវវប្បធម៌ប្រពៃណីជនជាតិ - ảnh 2 សម្តែងឡើងវិញពិធីបុណ្យរបស់ជនជាតិ E de សម្រាប់ឧទ្ទេសនាមជូនភ្ញៀវទេសចរ (រូបថតៈ H Xíu/VOV)

        ពីការចង់ដឹងចង់ចេះហើយទៅជាការជក់ចិត្ត Y Wan  E ban នៅភូមិ M Duk ឃុំ Ea Tam ទីក្រុង Buon Ma Thuot គឺរៀនខាងវាយឃ្មោះ។ Y Wan បានចែក រំលែកថា តាំងពីនៅតូច ឃើញបងៗគេរៀនវាយឃ្មោះ ខ្លួនផ្ទាល់ចូលចិត្តណាស់ បានសុំឪពុកម្តាយរៀនតាមដែរ។ ពេលបានគ្រូបង្រៀន Y Wan អាចវាយបាន តែងឃ្មោះប្ញស្សីនិងឃ្មោះសំរឹទ្ធផង ដែរ៖

        “រៀនវាយឃ្មោះគឺសប្បាយណាស់ ហើយខ្ញុំមានមោទភាពយ៉ាងក្រៃលែង  ដែលឃើញការរក្សាវប្បធម៌របស់ជនជាតិ E de នៅរហូតដល់បច្ចុប្បន្ន។ ខ្ញុំសង្ឈឹម ថា នាពេលខាងមុខ ក្រុមឃ្មោះនឹងមានការអភិវឌ្ឍ ហើយវប្បធម៌របស់ជនជាតិ E de នឹងបានគងវង្សជាមិនខាន”។

        មកទស្សនាទីក្រុង Buon Me Thuot ម្តងៗ បើអ្នកណាធ្លាប់ទស្សនានៅភូមិ Ako Dhong ផ្ទះរបស់សិប្បករ ama H’Loan ពិតណាស់ថានឹងមានឱកាសទស្សនា ដំណើរការធ្វើឧបករណ៍តន្ត្រីប្រពៃណីរបស់ជន ជាតិ E de។ ហើយអ្នកណាមាន ចម្ងល់អំពីវប្បធម៌ នឹងបាន H’Hoa Nie កូនពៅរបស់សិប្បកររូបនេះបកស្រាយ យ៉ាងរាក់ទាក់។ H’Hoa Nie បានសំណេះសំណាលថា កញ្ញាចូលចិត្តយការងារ ឧទ្ទេសនាមជាមួយភ្ញៀវទេសចរអំពីទំនៀមទម្លាប់របស់ជនជាតិខ្លួន ពីការច្នៃឧប ករណ៍តន្ត្រីប្រពៃណី សម្តែង វាយគងឃ្មោះ ទៅដល់ការងារប្រចាំថ្ងៃ ដូចជាត្បាញ ក្រណាត់និងធ្វើម្ហូបអាហារជាដើម៖

        “នាងខ្ញុំជក់ចិត្តនឹងការងារនេះណាស់។ ជាក្មេងម្នាក់ នាងខ្ញុំចង់រក្សាប្រពៃណី  វប្បធម៌របស់ជនជាតិខ្លួនឲ្យបានយូរអង្វែងហើយរក្សាលក្ខណៈវិសេសវិសាល របស់ជនជាតិ E de តាមរយៈការមរតក រក្សានិងផ្សព្វផ្សាយវប្បធម៌របស់ខ្លួនទៅ មនុស្សគ្រប់រូប ឲ្យគេស្គាល់អំពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ជនជាតិ E de”។

អ្នកស្នងនូវវប្បធម៌ប្រពៃណីជនជាតិ - ảnh 3កុមារកំពុងរៀនរបៀបវាយឃ្មោះ 

យ៉ាងណាមិញ ជនជាតិ E de គេមានទស្សនថា ការងារត្បាញគឺសម្រាប់នារី  ហើយ Y Dhong Bya ជាបុរសគឺមិនទទួលបានការបង្ហាត់បង្រៀននូវបច្ចេកទេស ទេ។ ប៉ុន្តែ Y Dhong Bya បានសិក្សាដោយខ្លួន ឯងរបៀបត្បាញ និងបច្ចេកទេស បង្កើតក្បូរក្បាច់លើក្រដាស់។  Y Dhong បានឲ្យដឹងថា៖

        “គ្មានអ្នកណាបង្រៀនយើងទេ ព្រោះយើងជាបុរស ប៉ុន្តែ ដោយ សារ ការជក់ចិត្តរបស់ខ្លួន បានជាខ្ញុំបានមើលមីងៗគាត់ត្បាញ់ហើយខ្ញុំត្បាញ់តាម។ ពេលទៅដល់កន្លែងណាមានប្រភេទក្រណាត់ក្បូក្បាច់ស្អាត ខ្ញុំតែងខ្ចីដើម្បីរៀន និងរក្សាដើម្បីថ្ងៃក្រោយរបរនេះមិនអាចបាត់ បង់”។

ស្រឡាញ់និងមានបំណងរក្សាលក្ខណៈវប្បធម៌របស់ជនជាតិនេះ យុវ ជន ជនជាតិ E de នៅខេត្ត Dak Lak បានសិក្សាដោយខ្លួនឯងរបៀបត្បាញ់ក្រណាត់ ការសម្តែងឧបករណ៍តន្ត្រី ច្រៀងចម្រៀងប្រជា ប្រិយ រួមទាំងទំនៀមទម្លាប់ដ៏ស្អាត ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដើម្បីលក្ខណៈស្អាតទាំងនោះបន្តមរតកទៅជំនាន់ ក្រោយៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ