អភិរក្សបទសកវាទ៍ Le Thuy

(VOVWORLD) - បទសកវាទ៍ស្រុក Le Thuy ខេត្ត Quang Binh  គឺជា បទចម្រៀងប្រជាប្រិយបែបមនោសញ្ចេតនាដែលមានកម្លាំងរស់យ៉ាងខ្លាំងបានធ្វើឲ្យអ្នកគ្រប់គ្នាជក់ចិត្តដិតអារម្មណ៍។ នៅថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០១៧ បទសកវាទ៍ Le Thuy ត្រូវបានក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាម ទទួលស្គាល់ជាបេតិកភ័ណ្ឌវប្បធម៌អរូបីជាតិ។ ចាប់តាំងពីពេលនោះមក ប្រភេទចម្រៀងនេះបានក្លាយជាកម្លាំងចលករសម្រាប់ប្រជាជន Le Thuy ក្នុងការថែរក្សានិងអភិរក្សចង្វាក់ បទសកវាទ៍នេះ។

អភិរក្សបទសកវាទ៍ Le Thuy - ảnh 1នៅថ្ងៃទី ៨ ខែឧសភាឆ្នាំ ២០១៧ បទសកវាទ៍ Le Thuy ត្រូវបានក្រសួងវប្បធម៌កីឡានិងទេសចរណ៍ទទួលស្គាល់ជាបេតិកភ័ណ្ឌវប្បធម៌អរូបីជាតិ (រូបថត៖ VOV)

មិនដឹងថាបទសកវាទ៍កើតចេញេពីពេលណានោះទេ ប៉ុន្តែនៅក្នុងដួងចិត្តរបស់ប្រជាជន Le Thuy តែងតែដិតជាប់នូវចង្វាក់បទសកវាទ៍ដ៏សាមញ្ញ ប៉ុន្តែបង្កប់អត្ថន័យយ៉ាងជ្រាលជ្រៅ។ មិនត្រឹមតែជាទម្រង់សម្តែងប្រជាប្រិយប៉ុណ្ណោះទេ បទសកវាទ៍ Le Thuy ថែមទាំងក៏ជាសកម្មភាពសិល្បៈវប្បធម៌ប្រពៃណីដ៏វិសេសវិសាលរបស់ប្រជាជនស្រុក Le Thuy និយាយដោយឡែក និង ខេត្ត Quang Binh និយាយរួម។

បទសកវាទ៍គឺជាទម្រង់នៃសកម្មភាពវប្បធម៌សហគមន៍តាមបែបល្ខោន ហើយតែងតែបានប្រព្រឹត្តទៅក្នុងពេលទំនេរ។ លក្ខណៈពិសេសនៃប្រភេទចម្រៀងនេះ គឺមានតែក្នុងករណីការសម្តែងឬការប្រកួតប្រជែងប៉ុណ្ណោះដែលអាចប្រើឧបករណ៍តន្ត្រីដូចជាចាប៉ី ខ្លុយ ឬ ស្គរ។ ហើយធម្មតាវិញ ឧបករណ៍កំដរតន្ត្រីក្នុងសករាទ៍ត្រឹមតែឧបករណ៍សម្រាប់ធ្វើពលកម្ម ដូចជាអង្រែ ដំបង ថាសសំរិទ្ធិ ពែងតែ ជាដើម។ ឧបករណ៍ធ្វើពលកម្មដ៏សាមញ្ញនេះ បង្កើតឡើងចង្វាក់សំឡេងបែបរ៉ូមែនទិកនិងស្និទ្ធស្នាល។ លោកស្រី Dang Thi Hoi ប្រជាជនមួយរូបនៅឃុំ Loc Thuy ស្រុក Le Thuy បាននិយាយថា៖ “បទសកវាទ៍ Le Thuy ភាគច្រើនកើតចេញពីការងារនិងជីវភាពប្រចាំថ្ងៃរបស់ប្រជាជន Le Thuy ហេតុដូច្នេះ ឧបករណ៍ភ្លេងសម្រាប់កំដរបទសកវាទ៍ក៏ជាឧបករណ៍ធ្វើពលកម្មផងដែរ”។

បទសកវាទ៍ Le Thuy មានចង្វាក់ជាមួយនឹងកំរិតខុសៗគ្នាជាច្រើន។ អាស្រ័យលើលក្ខណៈនៃតំបន់នីមួយៗ នឹងមានចង្វាក់ភ្លេងដែលមានអត្តសញ្ញាណដោយឡែករបស់ខ្លួន ហើយចង្វាក់នីមួយៗ មានរយៈពេល ១-២ នាទី។ សព្វថ្ងៃនេះ បទសកវាទ៍ត្រូវបានគេច្នៃប្រឌិតរួមបញ្ចូលគ្នាទៅក្នុងឃ្លីបវីដេអូ អំពីស្រុកកំណើត Le Thuy ហើយនៅពេលដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គម ឃ្លីបវីដេអូនេះត្រូវបានសាធារណជនស្រឡាញ់និងចែករំលែកយ៉ាងច្រើនកុះករ។

អស់រយៈពេលជាច្រើនឆ្នាំមកហើយ ការងារអភិរក្សនិងលើកតម្កើងតម្លៃនៃបទសកវាទ៍ Le Thuy តែងតែត្រូវបានបញ្ចូលក្នុងសេចក្តីសម្រេចនៃមហាសន្និបាតបក្សភាគស្រុក Le Thuy។ ហើយនៅស្រុក Le Thuy ក្លឹបច្រៀងបទសកវាទ៍ជាច្រើនត្រូវបានបង្កើតឡើង។ ជាពិសេស បទភ្លេងប្រជាប្រិយនេះត្រូវបានយកទៅបង្រៀននៅសាលារៀននៃស្រុក Le Thuy  នាំមកនូវប្រសិទ្ធភាពខ្ពស់ និងក្លាយជាចលនាវប្បធម៌សិល្បៈដ៏ទូលំទូលាយ។ មជ្ឈមណ្ឌលវប្បធម៌ព័ត៌មាននិងកីឡាស្រុក Le Thuy  បានរៀបចំវគ្គបណ្តុះបណ្តាលជាច្រើនសម្រាប់គ្រូបង្រៀនតន្ត្រីដែលគ្រូបង្រៀនជាសិប្បករ។ លោក Duong Van Binh ប្រធានការិយាល័យវប្បធម៌និងព័ត៌មានស្រុក Le Thuy បានឲ្យដឹងថា៖ “បន្ទាប់ពីបទសកវាទ៍ Le Thuy ត្រូវបានទទួលស្គាល់ថា ជាបេតិកភ័ណ្ឌវប្បធម៌អរូបីជាតិ  ខ្លឹមសារដែលទាក់ទងទៅនឹងការអនុវត្តនៅតាមសាលារៀន ដូចជា “ពួកយើងជាមួយបទសកវាទ៍”។ ទម្រង់ល្ខោននិងការប្រកួតប្រជែងត្រូវបានអនុវត្តន៍ ដោយផ្នែកអប់រំជារៀងរាល់ឆ្នាំ ដោយមានលក្ខណៈសម្បត្តិអប់រំបែបប្រពៃណីមិនទុកឲ្យសកវាទ៍សាបសូន្យឡើយ។ នៅក្នុងស្រុកមានក្លឹប Le Thuy ដែលមានសិប្បករដែលជក់ចិត្ត។ ស្រុកបានកំណត់នេះ គឺជាខ្លឹមសារដើម្បីតភ្ជាប់និងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ Le Thuy”។

អភិរក្សបទសកវាទ៍ Le Thuy - ảnh 2សិល្បករ Hai Ly ដែលមានចំណង់ចំណូលចិត្តចំពោះចង្វាក់ភ្លេងរបស់បទសកវាទ៍ Le Thuy (រូបថត៖ VOV) 

នៅឆ្នាំ ២០១៩ ក្លឹប សកវាទ៍ត្រូវបានបង្កើតឡើងដោយសិប្បករ Hai Ly ជាប្រធាន។ បន្ទាប់ពីនោះមក លោកស្រី Hai Ly បានអញ្ជើញសិប្បករមកចូលរួមក្នុងក្លឹបដោយមានបំណងអភិរក្សសកវាទ៍ Le Thuy និងបញ្ជូនបន្តទៅមនុស្សជំនាន់ក្រោយ។ ក្នុងប៉ុន្មានឆ្នាំ ៩០ នៃសតវត្សមុន សិល្បករឆ្នើម Hai Ly ត្រូវបានផ្តល់កិត្តិយសជាមួយសិល្បករដទៃទៀត ដើម្បីសម្តែងសករាទ៍ Le Thuy នៅពេលឧត្តមសេនីយ៍ Vo Nguyen Giap អញ្ជើញទៅលេងស្រុកកំណើត Le Thuy សិល្បករឆ្នើមHai Ly បានសំណេះសំណាលថា៖ “សកវាទ៍ជាអាហារខាងវិញ្ញាណនៃស្រុកកំណើត Le Thuy នាយឧត្តមសេនីយ៍ Vo Nguyen Giap ចូលចិត្តយ៉ាងខ្លាំងណាស់។ លើកទីមួយដែលខ្ញុំបានជួបនាយឧត្តមសេនីយ៍ Vo Nguyen Giap នៅពេលខ្ញុំនៅក្មេង នាយឧត្តមសេនីយ៍បានប្រាប់មនុស្សគ្រប់គ្នាថា ស្រុកកំណើត Le Thuy មានសំនៀងល្អ អ្នកត្រូវតែរក្សាវា។ ប្រសាសន៍របស់ឧត្តមសេនីយ៍បានផ្តាំផ្ញើរយើងខ្ញុំខិតខំរក្សាបទសកវាទ៍ដ៏ពិរោះរបស់ Le Thuy”។

បទសកវាទ៍ Le Thuy  ត្រូវបានប្រជាជនសម្រិតសម្រាំងដោយឆ្លងកាត់ការឡើងចុះជាច្រើនប៉ុន្តែចង្វាក់បទសកវាទ៍នៅតែរក្សាច្បាប់តឹងរឹងដែលមិនផ្លាស់ប្តូរឡ់ើយ។ សករាទ៍ Le Thuy ត្រូវបានផ្តល់កិត្តិយសជាបេតិកភ័ណ្ឌវប្បធម៌អរូបីជាតិ ដែលជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងអភិរក្ស អភិវឌ្ឍន៍បេតិកភ័ណ្ឌរបស់រដ្ឋាភិបាលក្នុងតំបន់និងផ្នែកវប្បធម៌តំបន់ ក្នុងនោះមានការខិតខំប្រឹងប្រែងនិងការជក់ចិត្តឌិតអារម្មណ៍របស់សិប្បករដែលតែងតែច្រៀងបទសកវាទ៍ប្រជាប្រិយសាមញ្ញនេះហូរហៀរជារៀងរហូត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ