ខេត្ត Son La បង្កើនការនាំចេញផលិតផលកសិកម្ម

(VOVWORLD) - ក្នុងរយៈពេល ៥ ឆ្នាំមកម្ល៉េះ ខេត្ត Son La ត្រូវបានគេស្គាល់ថាជាតំបន់អភិវឌ្ឍន៍កសិកម្មដោយ មានដើម ឈើហូបផ្លែជាច្រើនប្រភេទដែលមានប្រៀបខ្លាំងខាងនាំចេញដូចជាផ្លែមៀន ស្វាយ និងផ្លែ ផាសិន។ ដើម្បីធ្វើឱ្យកសិផលមានកេរ្តិ៍ឈ្មោះនិងគ្របដណ្តប់នៅលើទីផ្សារ ទាំងក្នុងស្រុកនិងបរទេស ខេត្ត Son La បានផ្តោតការយកចិត្តទុកដាក់លើការលើកកំពស់គុណភាពផលិតផលនិងផលិតកម្មស្អាតតាមទិសដៅសរីរាង្គដែលជាទិសដៅត្រឹមត្រូវដើម្បីរួមចំណែកក្នុងការនាំកសិផលខេត្ត Son La អាចបោះជំហានទៅវេងឆ្ងាយបន្តទៀតផងដែរ។
ខេត្ត Son La បង្កើនការនាំចេញផលិតផលកសិកម្ម - ảnh 1 ផ្លែស្វាយដែលនាំចេញគឺជាប្រភេទផ្លែស្វាយមានសំបកពណ៌បៃតង (រូបថត៖ vov)

ពីខេត្តមួយដែលមានផ្ទៃដីភ្នំដាំពោតធំបំផុតនៅទូទាំងប្រទេស ក្នុងរយៈពេលដ៏ខ្លីតែប៉ុណ្ណោះ ខេត្ត Son La បានផ្លាស់ប្តូរដើមឈើហូបផ្លែយ៉ាងឆាប់រហ័សនៅលើដីដែលមានជម្រាល ឲ្យក្លាយជាចំការដាំផ្លែឈើ ផ្លែឈើធំបំផុតទី២ នៅទូទាំងប្រទេសដោយមានផ្ទៃដីសរុបជាង ៧១ ម៉ឺនហិកតា។ រហូតមកដល់ពេល នេះខេត្ត Son La បានរក្សានិងអភិវឌ្ឍខ្សែសង្វាក់ផ្គត់ផ្គង់ផ្លែឈើប្រកបដោយសុវត្ថិភាពចំនួន ៧៣ ដែល មានផ្ទៃដីផលិតកម្មសរុបជាង ១៥០០ ហិកតានិងបរិមាណផល ប៉ាន់ស្មានសម្រេចបាន ១៣.០០០ តោន / ឆ្នាំ។ ចូលរួមក្នុងបណ្តាញផ្គត់ផ្គង់គឺមានសហគ្រាសនិងសហករណ៍ចំនួន ៧៨ ត្រូវបានទទួលវិញ្ញាបនបត្រ VietGAP ផងដែរ។ លោក Nguyen Thanh Cong នាយកមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្ត Son La បានឲ្យដឹងថា៖

«ខេត្ត Son La តែងតែយកចិត្តទុកដាក់លើតំបន់ផលិតកម្មហើយត្រូវកំណត់ថានេះជាតំបន់មានសុវត្ថិភាព ក្រៅពីនោះកឺត្រូវផ្តោតសំខាន់លើគុណភាពផលិតផលពីព្រោះវាជាប់ទាក់ទងនឹងទីផ្សារលក់ចេញ ក៏ដូចជា ផ្សាភ្ជាប់រវាងការនាំចេញនិងតម្រូវការរបស់អតិថិជនផងដែរ។ យើងខ្ញុំបានណែនាំដល់សហករ ណ៍នានាឲ្យបង្វែទៅទិសដៅប្រើប្រាស់សរីរាង្គដើម្បីធានាផលិតផលស្អាតផងដែរ»។

ក្នុងរយៈពេលតែ ៤ ខែ ដើមឆ្នាំនេះ ខេត្ត Son La បានលក់ចេញផ្លែស្វាយ ចេកនិងផ្លែព្រូនប្រមាណ ៣២.០០០ តោន។ តម្លៃទំនិញចូលរួមក្នុងការនាំចេញក្នុងរយៈពេល ៤ ខែដើមឆ្នាំនេះសម្រេចបាន ៣១,៧ លានដុល្លារអាមេរិក។ នាពេលបច្ចុប្បន្ននេះ ប្រជាកសិករក្នុងស្រុកបានប្រមូលផល ផ្លែព្រូន ស្វាយ សម្រាប់នាំចេញទៅប្រទេសចិន។ នាបច្ចុប្បន្ននេះ ស្រុក Mai Son មានផ្ទៃដំណាំដើមស្វាយជាង ២៦០០ ហិកតាក្នុងនោះមានផ្ទៃដីចំនួន ២.០០០ ហិកតាត្រូវបានដាំដុះស្របតាមស្តង់ដារនៃដំណើរការ កសិកម្មល្អនៅវៀតណាម (ViepGAP) ហើយបរិមាណផលសម្រេចបាន ១៤.០០០ តោនក្នុង មួយឆ្នាំ។ នៅឃុំ Co Noi ស្រុក Mai Son ខេត្ត Son La មានផ្លែស្វាយជាង ៤០ តោន ត្រូវបាននាំចេញ ទៅកាន់ទីផ្សារសហរដ្ឋអាមេរិកផងដែរ។ លោក Pham Van Hung កសិករដាំផ្លែស្វាយម្នាក់នៅក្រុមលេខ ៣២ ឃុំ Co Noi ស្រុក Mai Son បានចែករំលែកថា៖

«ប្រភេទផ្លែស្វាយនេះត្រូវបានដាំស្របតាមស្តង់ដារ VietGAP ហើយគុណភាពត្រូវបានធានាមាន សុវត្ថិភាពហេតុដូច្នេះខ្ញុំពិតជាមានទំនុកចិត្តយ៉ាងខ្លាំងណាស់។ នៅក្នុងរយៈពេលផ្ទុះជំងឺរាតត្បាត Covid-19 នេះ បើយើងអាចនាំចេញផ្លែនេះទៅកាន់អាមេរិកដូចបែបនេះ គឺពិតជាល្អហើយ បងប្អូនកសិករក៏ ត្រេអរសប្បាយណាស់ផងដែរ»។

ផលិតផ្លែឈើតាមខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយសុវត្ថិភាពនិងដាក់លេខកូដសម្រាប់តំបន់ដាំដុះគឺជាទិសដៅដែលខេត្ត Son La កំពុងបន្តអនុវត្តតាមផងដែរ។ ក្នុងការជំរុញការប្រើប្រាស់និងនាំចេញកសិផលហើយទៅដៅរបស់ខេត្ត Son La គឺជាការេបង្កើនតភ្ជាប់ជាមួយអង្គភាពអាជីវកម្មវិនិយោគសាងសង់រោងចក្រកែ ច្នៃកសិផលដោយផ្សារភ្ជាប់ជាមួយតំបន់មានវត្ថុធាតុដើម។ នាពេលបច្ចុប្បន្ន ផលិតផលកសិកម្មនាំចេញ ភាគច្រើនរបស់ខេត្ត Son La រួមមានផ្លែផាសិន ចេក តែស្ងួត ម្សៅដំឡូងមីជាដើម ដែលបាននាំចេញទៅកាន់ទីផ្សារនានា ដូចជាចិន បណ្តាប្រទេសក្នុងសហភាពអឺរ៉ុប ជប៉ុន សហរដ្ឋអាមេរិកអាឡឺម៉ង់។ យោងតាមអនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម លោក Le Quoc Doanh បានឲ្យដឹងថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុកនិងការនាំចេញនោះ     កសិផលចាំបាច់ត្រូវធានាសុវត្ថិភាពឲ្យបានល្អផងដែរ។ លោកបានចែករំលែកថា៖

«សម្រាប់ដើមឈើហូបផ្លែ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ កំពុងបញ្ជាណែនាំដល់អង្គភាពជំនាញឲ្យ សម្របសម្រួលជាមួយខេត្ត Son La និងខេត្តនៅតំបន់ព្រៃភ្នំភាគខាងជើង ដើម្បីកសាងគម្រោងទូទៅក្នុង តំបន់ទាំងមូល។ ពីព្រោះថាបើកសាងដាច់ដោយឡែកពីគ្នា នឹងមានការផ្តោតសំខាន់ជាច្រើនទៅលើផលិត ផលកសិកម្មមួយប្រភេទតែប៉ុណ្ណោះ ហើយពេលនោះនឹងបាត់បង់តុល្យភាពរវាងការផ្គត់ផ្គង់និងតំរូវការ។ ដើម្បីឱ្យទីផ្សារមានការអភិវឌ្ឍប្រកបដោយចីរភាពនោះយើងត្រូវតែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយ សហគ្រាសនិងការចូលរួមក្នុងមូលដ្ឋានដើម្បីជួយបង្កើតឲ្យខ្សែសង្វាក់ផលិតកម្មស្របតាមដំណើរការ បទដ្ឋានគុណភាព និងប្រព័ន្ធចែកចាយរបស់សហគ្រាស ហើយពេលនោះទីផ្សារទើបនឹង អភិវឌ្ឍប្រកប ដោយចីរភាពផងដែរ»។

ដោយមានការជួយឧបត្ថម្ភពីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម នាបច្ចុប្បន្ន ទំហំផ្ទៃដីសម្រាប់ផលិតកម្មតាមដំណើការស្តង់ដារ VietGap ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លង មកនៅខេត្ត Son La បានកើនឡើងដោយឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ។ ដោយហេតុនេះ ក៏មានការ ផ្លាស់ប្តូរការអនុវត្តកសិកម្មនិងការយល់ដឹងរបស់ប្រជាជនអំពីការផលិតកសិផលប្រកប ដោយសុវត្ថិភាពផងដែរ។ ដើម្បីបង្កើនឱកាសបន្ថែមទៀតសម្រាប់ការលក់ចេញកសិផល ជាពិសេសគឺទិសដៅឆ្ពោះទៅរកទីផ្សារនាំចេញជាច្រើននៅលើពិភពលោកនា នាពេលខាងមុខនេះខេត្ត Son La នឹងបន្តអភិវឌ្ឍន៍តាម ផែនការដោយផ្តោតការយកចិត្តទុកដាក់លើផលិតកម្មតាមដំណើរការ Vietgap និង GlobalGap ព្រមទាំងពង្រីកនូវផ្ទៃដីដាំដុះផ្លែស្វាយនិងប្រភេទដើមឈើដែលមានតំលៃខ្ពស់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ