គ្រឿងកុលាលភាជន៍មីញ ឡុង បញ្ជាក់ពាណិជ្ជសញ្ញារបស់ខ្លួនតាមរយៈផលិតផលគុណភាពខ្ពស់

(VOVWORLD) - នាខែតុលាកន្លងទៅ ផលិត ផលកុលាលភាជន៍ព័រសឺឡែន (សេរ៉ាមិច)  មីញ ឡុង របស់ក្រុមហ៊ុន ចំកាត់មីញ ឡុង ១ (Minh Long) គឺជាពាណិជ្ជសញ្ញាឆ្នើមមួយក្នុងចំណោមពាណិជ្ជសញ្ញាចំនួន ១៩០ ដែលទទួលបានពានរង្វាន់ពាណិជ្ជសញ្ញាថ្នាក់ជាតិឆ្នាំ ២០២៤។ នេះគឺជាលើកទី ៩ ជាប់ៗគ្នា ដែលក្រុមហ៊ុនចំកាត់ មីញ ឡុង ១ ទទួលបានពានរង្វាន់នេះ។ ក្នុងដំណើរនៃការបង្កើតនិងអភិវឌ្ឍន៍ជាង ៥០ឆ្នាំមក គ្រឿងកុលាលភាជន៍ មីញ ឡុង ១ បានខិតខំប្រឹងប្រែងដោយមានការច្នៃប្រឌិតឥតឈប់ឈរ ដើម្បីអះអាងឋានៈរបស់ខ្លួននៅលើទីផ្សារអន្តរជាតិ រួមចំណែកផ្សព្វផ្សាយផលិតផលម៉ាកយីហោវៀតណាមទៅកាន់អ្នកប្រើប្រាស់ទូទាំងពិភពលោក។

គ្រឿងកុលាលភាជន៍មីញ ឡុង បញ្ជាក់ពាណិជ្ជសញ្ញារបស់ខ្លួនតាមរយៈផលិតផលគុណភាពខ្ពស់ - ảnh 1តំណាងក្រុមហ៊ុន មីញ ឡុង បានទទួលកិត្តនាមជាម៉ាកយីហោជាតិក្នុងឆ្នាំ ២០២៤  (រូបថត៖ Minh Long Ceramics)

ម៉ាកយីហោសេរ៉ាមិច មីញ ឡុង ១ ត្រូវបានលោក  លី ង៉ុក មីញ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនចំកាត់មីញ ឡុង១ បង្កើតឡើងក្នុងឆ្នាំ ១៩៧០។ ប៉ុន្មានឆ្នាំកន្លងមកនេះ ផលិតផលសេរ៉ាមិចមីញ ឡុង១ បានក្លាយទៅជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងគ្រួសារវៀតណាមជាច្រើន ដោយសារគុណភាពនិងការរចនាផលិតផល។ បច្ចុប្បន្ននេះ មីញ ឡុង មានផលិតផលជាង ៣.០០០ប្រភេទ ដែលមានភាពចម្រុះក្នុងការរចនាម៉ូដនិងលំនាំក្បូរក្បាច់។ ពីប្រភេទប្រដាប់ប្រដាព័រសឺឡែនប្រើប្រាស់ក្នុងផ្ទះនិងការិយាល័យ រហូតដល់ផលិតផលឯកទេស  សម្រាប់ភោជនីយដ្ឋាន សណ្ឋាគារ  ដែលផលិតផលទាំងនេះសុទ្ធតែបានបំពេញតាមស្តង់ដារតឹងរ៉ឹងបំផុត នៃគុណភាព បច្ចេកទេស និងសោភ័ណ្ឌភាពក្នុងវិស័យផលិតសេរ៉ាមិចលើពិភពលោកនាពេលបច្ចុប្បន្ននេះ ដោយសារនោះ ផលិតផលរបស់មីញ ឡុងតែងតែទទួលបានការកោតសរសើរយ៉ាងខ្លាំងពីអតិថិជន។

 “ផលិតផលសេរ៉ាមិចរបស់ មីញ ឡុងគឺមានគុណភាពល្អ។ គ្រួសារខ្ញុំប្រើផលិតផលជាច្រើនឈុតអស់រយៈពេល ៥ ដល់ ៦ ឆ្នាំរួចទៅហើយ។ ខ្ញុំឃើញថា ផលិតផលស្អាតនិងល្អណាស់។ ខ្ញុំប្រើយូរមកហើយ សូម្បីតែពេលទុកម្ហូបក្ដៅក៏មិនហើរព័ណ៌ដែរ”។

“ខ្ញុំប្រើច្រើនឆ្នាំហើយ គុណភាពល្អណាស់។ ពែងព័រសឺឡែនពណ៌សជាច្រើននៅដដែល មិនមានប្រឡាក់ ឬបាក់ក្ទិចឡើយ។ ផលិតផលមានគុណភាពខ្ពស់ ស្រស់ស្អាត សម្បូរបែប និងមានម៉ូតថ្មីៗជាច្រើន”។

ដើម្បីបង្កើតផលិតផលប្រកបដោយគុណភាព ក្រុមហ៊ុនចំកាត់មីញ ឡុង បានអនុវត្តខ្សែសង្វាក់ផលិតកម្មដោយប្រើបច្ចេកវិទ្យាទំនើបពីប្រទេស អាល្លឺម៉ង់ ជប៉ុន និងប្រទេសជឿនលឿនមួយចំនួនទៀតក្នុងពិភពលោក ។ ទន្ទឹមនឹងនោះ ចាប់ពីជំហានដំបូងនៃការជ្រើសរើសវត្ថុធាតុដើម អង្គភាពអាជីវកម្មក៏ផ្តល់អាទិភាពដល់ការប្រើប្រាស់ប្រភេទដីឥដធម្មជាតិកម្រ ដែលមិនមានផ្ទុកសារធាតុពុល។ ផលិតផលរបស់ ក្រុមហ៊ុនមីញ ឡុង១ បានរួមបញ្ចូលលក្ខណៈវិនិច្ឆ័យដែលអ្នកប្រើប្រាស់រំពឹងទុកដូចជា៖ រឹង មាំទាំ ប្រើប្រាស់បានយូរ បំបាត់ចោលនូវភាពមិនស្អាតដែលបង្កគ្រោះថ្នាក់ដល់សុខភាព។ លោកស្រី Nguyen Thi Hong Anh អ្នកគ្រប់គ្រងទូទៅនៃបន្ទប់តាំងបង្ហាញ មីញ ឡុង ទូទាំងប្រទេសបានឲ្យដឹងថា៖ “តុណ្ហភាពសម្រាប់ដុតគ្រឿងភាជន៍បច្ចុប្បន្នរបស់ មីញ ឡុង គឺស្ថិតក្នុងកំដៅ ១៣៨០ អង្សាសេ ដែលជាសីតុណ្ហភាពសម្រាប់ដុតក្តៅបំផុតនៅវៀត ណាម។ មីញ ឡុង គឺជាក្រុមហ៊ុនតែមួយគត់ដែលអាចដុតសេរ៉ាមិចក្នុងកំដៅនេះ។ មានតែម៉ាកមួយចំនួនប៉ុណ្ណោះនៅលើពិភព លោកដែលអាចត្រូវបានដុតក្នុងកំដៅនេះ។ នៅសីតុណ្ហភាពនេះ គុណភាពនៃព័រសឺឡែននឹងកាន់តែរឹងមាំ ប្រើប្រាស់បានយូរ និងមានសុវត្ថិភាពជាងមុនសម្រាប់សុខភាព។ លើសពីនេះ មីញ ឡុង ក៏ប្រើប្រាស់បច្ចេកវិទ្យាណាណូក្នុងដំណើរការលាបថ្នាំភ្លឺលើផលិតផលផងដែរ។ ជាមួយនឹងបច្ចេកវិទ្យានេះ ផលិត ផលនឹងមានពន្លឺចែងចាំង រលោងជាងមុន និងមិនប៉ះពាល់ដល់សុខភាពនៅពេលប្រើ។ លើសពីនេះទៀត ផលិតផលក៏ងាយស្រួលក្នុងការលាង សម្អាតផងដែរ”។

គ្រឿងកុលាលភាជន៍មីញ ឡុង បញ្ជាក់ពាណិជ្ជសញ្ញារបស់ខ្លួនតាមរយៈផលិតផលគុណភាពខ្ពស់ - ảnh 2ឈុតផលិតផល Hoang Lien ដែលផលិតដោយមីង ឡុង ត្រូវបានជ្រើសរើសដើម្បីបម្រើពិធីជប់លៀងរបស់រដ្ឋក្នុងព្រឹត្តិការណ៍ APEC វៀតណាម ឆ្នាំ ២០១៧  (រូបថត៖ Minh Long Ceramics)

ជាពិសេស លក្ខណៈវិនិច្ឆ័យមួយក្នុងចំណោមលក្ខណៈវិនិច្ឆ័យដែលអ្នកប្រើប្រាស់យកចិត្តទុកដាក់និងពេញចិត្តចំពោះផលិតផលរបស់មីញ ឡុង គឺសុវត្ថិភាពនៃផលិតផល។ ក្នុងរយៈពេល ៥០ ឆ្នាំកន្លងមកនេះ ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនតែងតែខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការកែ លម្អផលិតផលឱ្យសមស្របនឹងចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់ ដោយបានធានាសុខភាពផង មានភាពស្និទ្ធស្នាលនឹងបរិស្ថាន ផង ខណៈពេលដែលនៅតែរក្សាបាននូវអត្តសញ្ញាណម៉ាកយីហោនៃផលិតផលទៀត ផង។ ភាពលេចធ្លោក្នុងចំណោមផលិតផលទាំងនោះគឺផលិតផល "បៃតង" ដូច ជា៖ សេរ៉ាមិចថែទាំសុខភាព។ លោក លី មីញ ឡុង ប្រធានក្រុមប្រឹក្សា ភិបាលសេរ៉ាមិចមីញ ឡុងបានឲ្យដឹងថា៖ “យើងមិនត្រឹមតែបង្កើតផលិតផលនោះទេ ពីព្រោះ ទោះបីជាផលិតផលនោះល្អប៉ុណ្ណាក៏ដោយ ប្រសិន បើធ្វើអាជីវកម្មនោះមិនទាន់បំពេញតម្រូវការរបស់អតិថិជន  នោះចាត់ទុកថា យើងមិនជោគជ័យឡើយ។ ការបង្កើតផលិតផលមួយគឺពិបាកហើយ ប៉ុន្តែបំពេញតាមតម្រូវការរបស់សង្គម និងអ្នកប្រើគឺរឹតតែពិបាកជាងទៀត។ ដំណោះស្រាយរបស់ មីញ ឡុង គឺតែងតែធ្វើយ៉ាងម៉េចដើម្បីសម្រេចបានលក្ខណៈវិនិច្ឆ័យ “សាមញ្ញ-ប្រសិទ្ធ ភាព”។   យើងក៏បានដាក់ចេញលក្ខណៈវិនិច្ឆ័យ "សុវត្ថិភាព" បន្ថែមទៀត”។

បច្ចុប្បន្ននេះ មីញ ឡុង១ ត្រូវបានស្គាល់ថាជាម៉ាកសេរ៉ាមិចឈានមុខគេនៅក្នុងប្រទេសវៀតណាម ជាមួយនឹងប្រព័ន្ធនៃបន្ទប់តាំងបង្ហាញ អ្នក ចែក ចាយ និងភ្នាក់ងារដែលមានវត្តមាននៅទូទាំងប្រទេស និងនៅក្នុងទីផ្សារអន្តរជាតិចំនួន ១០ ដែលមានតម្រូវការដូចជា៖ ប្រទេស អាល្លឺម៉ង់ បារាំង ហូឡង់ អាមេរិក ជប៉ុន ...។ ទោះបីជាសម្រេចបានសមិទ្ធិផលជាច្រើនក៏ដោយ ប៉ុន្តែ មីញ ឡុង១ នៅតែវិនិយោគឥតឈប់ឈរលើការស្រាវជ្រាវ ការច្នៃប្រឌិត  ហើយទន្ទឹមនឹងនោះ នៅតែរក្សានូវស្លាកសញ្ញាវប្បធម៌ជាតិលើផលិតផលនីមួយៗ ដើម្បីបំពេញតម្រូវការគុណភាពរបស់អ្នកប្រើប្រាស់។ លោក លី ង៉ុក មីញ បានបន្ថែមទៀតថា៖ “មីញ ឡុងបានឈានទៅរកបច្ចេកវិទ្យាថ្មីបំផុតរបស់ពិភពលោកក្នុងការផលិតព័រសឺឡែនដែលមានគុណភាពខ្ពស់ជាមួយនឹងបច្ចេកវិទ្យាដុតតែ១ដងគត់។ ដើម្បីអាច ដុតតែ១ម្តង ដើម្បីសម្រេចបានគុណភាពដូចអឺរ៉ុប ជាពិសេសគុណភាពដូចរបស់ប្រទេសអាល្លឺម៉ង់មិនងាយស្រួលទេ។ ពីបច្ចេកវិទ្យាដុតតែមួយ ដង យើងឆ្ពោះទៅរកស្វ័យប្រវត្តិកម្ម ដែលបង្រួមជាងប្រទេសដទៃទៀត។ បច្ចុប្បន្ន បច្ចេកវិទ្យារបស់ពួកគេគឺដោយស្វ័យប្រវត្តិក្នុងរយៈពេល ៧២ ម៉ោង ខណៈពេលដែល មីញ ឡុង ចំណាយពេលត្រឹមតែ ២៤ម៉ោងប៉ុណ្ណោះ ដើម្បីផលិតចេញផលិតផលដែលមានគុណភាពបែបនេះ។ នោះគឺជាការច្នៃប្រឌិតដែលនាំមកចំណុចលោតផ្លោះក្នុងផលិតកម្ម”។

ជាមួយនឹងរយៈពេល ៥០ឆ្នាំនៃការបង្កើតនិងអភិវឌ្ឍន៍ ក្រុមហ៊ុនសេរ៉ាមិចមីញ ឡុងទទួលបានការលើកតម្កើងជាច្រើន ទាំងថ្នាក់ជាតិនិងអន្តរជាតិ។ ក្នុងនោះ ក្រុមហ៊ុនបានទទួលពានរង្វាន់ពាណិជ្ជសញ្ញាថ្នាក់ជាតិចំនួន ៩លើក និងចំនួន ២៩ លើក  ទទួលបានការលើកតម្កើងជាម៉ាកសេរ៉ាមិចទទួលបានពានរង្វាន់ទំនិញវៀតណាមគុណភាពខ្ពស់ដោយអ្នកប្រើប្រាស់ជ្រើសរើស...។ ពានរង្វាន់ និងការទទួលស្គាល់ពីអ្នកប្រើប្រាស់ទាំងជាតិនិងអន្តរជាតិ គឺជាការបញ្ជាក់ពីឋានៈរបស់ក្រុមហ៊ុនឈានមុខគេក្នុងវិស័យផលិតកម្មសេរ៉ាមិចនៅប្រទេសវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ