ខេត្ត Hau Giang ខំប្រឹងប្រែងទទួលបាន ៧០% គ្រួសារកសិកធ្វើរផលិតកម្មនិងអាជីវកម្មពូកែ

ខេត្ត Hau Giang ខំប្រឹងប្រែងទទួលបាន ៧០% គ្រួសារកសិកធ្វើរផលិតកម្មនិងអាជីវកម្មពូកែ - ảnh 1
ខេត្ត Hau Giang ខំប្រឹងប្រែងទទួលបាន ៧០% គ្រួសារកសិកធ្វើរផលិតកម្មនិងអាជីវកម្មពូកែ (VNA)


(VOVworld) – ជួយឧបត្ថម្ភប្រជាកសិកផ្លាស់រចនាសម្ព័ន្ធដំណាំដាំដុះ សត្វ
ចិញ្ចឹមហើយបើកទូលាយបណ្ដារូបសណ្ឋានរកស៊ីមានប្រសិទ្ធភាពអាចបន្សាំ
ទៅ នឹងបំរ៉ែបំរួលអាសធាតុ។ នេះគឺជាគោលដៅដែលសមាគមប្រជាកសិករ
ខេត្ត Hau Giang​ (ភាគខាងត្បូងវៀតណាម) បានដាក់ចេញ។ ខេត្ត  Hau
Giang​ ខំប្រឹង ប្រែងដល់ឆ្នាំ ២០២០ នឹងមាន ៧០% គ្រួសារកសិករធ្វើផលិត
កម្មនិងអាជីវកម្ម ពូកែដែលមានកម្រិតចំណូលជាង ១០០ លានដុង/
ហិកតា/ឆ្នាំ។

        នាពេលកន្លងទៅ ចលនាកសិករប្រឡងប្រណាំងធ្វើផលិតកម្មនិង
អាជីវកម្មពូកែនៅខេត្ត Hau Giang បន្តលើកកំពស់ទាំងខាងទ្រង់ទ្រាយ
និងគុណភាព។ ខេត្តមានកសិករចំនួន ៥០ ពាន់ ២ រយគ្រួរសារដែលទទួល
បានកត្តិនាមគ្រួសារកសិករធ្វើអាជីវកម្មពូកែស្មើនឹង ៣៧% នៃគ្រួសារ
កសិករក្នុងទូទាំងខេត្ត។ ដើម្បីទទួលបានស្នាដៃនេះ នាប៉ុន្មានឆ្នាំកន្លង
ទៅ ខេត្ត Hau Giang បានជំរុយ៉ាងខ្លាំងការរៀបចំរចនាសម្ព័ន្ធកសិកម្ម
ឡើងវិញផ្លាស់ដំណាំដាំដុះនិងសត្វចិញ្ចឹមសំដៅកាត់បន្ថយផលវិបាកដោយ
គ្រោះធម្មជាតិ។ សមាគម កសិករខេត្តក៏បានជំរុញការឃោសនាអប់រំនិង
ផ្សព្វផ្សាយណែនាំឲ្យប្រជាកសិករពង្រីកប្រៀបខ្លាំងនៃតំបន់និមួយៗ
ប្រមូលផ្តុំធ្វើដល់កសិកម្មតាមទិសអភិវឌ្ឍន៍និរន្តរភាពនិងប្រកបដោ
ប្រសិទ្ធភាព។

        តាមទិសដៅពោលខាងលើ ប្រជាកសិករនៅឃុំ Hoa My ស្រុក Phung
 Hiep បានផ្លាស់ទៅដាំអំពៅជំនួសឲ្យដាំស្រូវ។ លោកស្រី Nguyen Thi Bay
នៅភូមិ Long Truong សប្បាយរីករាយចែករំលែកថា៖   អាជីវករទើបនឹង
ទិញអំពៅទាំងស្រុង លើផ្ទៃដី ១ ហិកតា ដោយមានតំលៃ ១១០០ ដុង/គីឡូក្រាម។

        «ឆ្នាំនេះ​ អំពៅបានថ្លៃណាស់! ខ្ញុំលក់ដាច់ ដោយហេតុនេះ ខ្ញុំសប្បាយរីក
រាយណាស់។ អាជីវករគេទិញយកទាំងអស់។»

        ចលនាកសិករផលិតកម្មនិងធ្វើអាជីវកម្មអភិវឌ្ឍន៍យ៉ាងខ្លាំងនៅខេត្ត
Hau Giang មួយជំហានម្តងៗបង្កើតចេញជាតំបន់ផលិតកម្មវត្ថុធាតិដើម
ទំនិញដោយមានទិន្នផលគុណភាពនិងប្រសិទ្ធភាពខ្ពស់។ តាមរយៈនោះ ធ្វើ
ឲ្យតំលៃកសិផលខ្ពស់ ហើយដោះស្រាយការងារធ្វើសំរាប់ពលករ រួមជាមួយគ្នា
នោះ កាត់បន្ថយភាពក្រីក្រនៅជនបទផងដែរ។ លោក Chau Minh Tien
ប្រធានសមាគមកសិករខេត្ត Hau Giang បានឲ្យដឹងថា៖   

        «ការផ្លាស់រចនាសម្ព័ន្ធរដូវផលិតកម្មនិងដំណាំដាំដុះឲ្យសមស្របនិងបន្សាំ
 ទៅនឹងបំរ៉ែបំរួលអាកាសធាតុគឺជាកត្តាសំខាន់។ នាពេលកន្លងទៅ យើងខ្ញុំ
បានសហការជាមួយមហាវិទ្យាល័យ Can Tho មជ្ឈឹមសមាគមប្រជាកសិករ
 វៀតណាមរៀបចំវគ្គហ្វឹកហាត់មួយចំនួនសំរាប់ប្រជាកសិករដើម្បីគេយល់ដឹង
ច្បាស់ព័ត៌មាន បន្ទាប់មក អនុវត្តចូលក្នុងផលិតកម្មប្រកបដោយប្រសិទ្ធភាព។»

        ដោយការជះឥទ្ធិពលពីបំរ៉ែបំរួលអាកាសធាតុទៅលើទិន្នផលស្រូវ គ្រួសារ
កសិករជាច្រើននៅខេត្ត Hau Giang បានផ្លាស់ទៅអភិវឌ្ឍន៍ការចិញ្ចឹមជល
ផល។ នាបច្ចុប្បន្ន ផ្ទៃដីចិញ្ចឹមជលផលនៅខេត្តបានកើនឡើង ១០៧០០
ហិកតា ទិន្នផលទទួលបាន ៧៤ ៤០០ តោន កើនឡើង ៥៦% បើប្រៀបនឹង
ឆ្នាំ ២០១០​ ក្នុងនោះ ទិន្នផលជលផលចិញ្ចឹមកើនឡើង ១៧,២%/ឆ្នាំ។ បណ្ដា
រូបសណ្ឋាន ចិញ្ចឹមជលផលតាមបទដ្ឋានសុវត្ថិភាពនិងមានគុណភាពខ្ពស់
ដូចជា​ GAP នៅ តំបន់ចិញ្ចឹមត្រីត្រានៅស្រុក  Chau Thanh ទីរួមស្រុក Nga
 Bay បានអភិវឌ្ឍន៍ដ៏ទូ លំទូលាយ។ បណ្ដាជលផលរបស់ខេត្ត  Hau Giang
សុទ្ធតែចុះបញ្ជីពាណិជ្ជ សញ្ញាត្រឹមត្រូវ។

        ក្នុងដំណាក់កាល ២០១៦-២០២០ សមាគមប្រជាកសិករខេត្ត Hau Giang​
នឹងបន្តជួយឧបត្ថម្ភកសិករផ្លាស់រចនាសម្ព័ន្ធដំណាំដាំដុះសត្វចិញ្ចឹមនិងបណ្ដា
រូប សណ្ឋានរកស៊ីក្របដោយប្រសិទ្ធភាពដែលបន្សាំទៅនឹងស្ថានភាពជ្រៀប
ទឹកប្រៃ និងគ្រោះរាំងស្ងួតនាបច្ចុប្បន្ន។ ខេត្ត Hau Giang​ ខំប្រឹងប្រែងដល់
ឆ្នាំ ២០២០ នឹងមាន ៧០% គ្រួសារកសិករទទួលបានកិត្តិនាមធ្វើផលិតកម្ម
និងអាជីវកម្មពូកែ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ