ប្រជាកសិករខេត្ត Dong Thap នាំចេញកសិផលទៅឯបរទេស

ប្រជាកសិករខេត្ត Dong Thap នាំចេញកសិផលទៅឯបរទេស - ảnh 1
ប្រជាកសិករខេត្ត Dong Thap នាំចេញកសិផលទៅឯបរទេស (Image: VOV)


(VOVworld) – ខេត្ត Dong Thap ភាគខាងត្បូងវៀតណាម កំពុងមានផ្លែឈើឈ្ងួយ
 ឆ្ងាញ់ចំនួន ២ ប្រភេទគឺ៖ ស្វាយនៅស្រុក  Cao Lanh និងមៀននៅស្រុក Chau Thanh
ដែលត្រូវបាននាំចេញទៅទីផ្សារអាមេរិក ជប៉ុន កូរ៉េខាងត្បូង ចិន និងនូវវ៉ែលហ្សេ
ឡង់។ ប្រភេទស្វាយដែលត្រូវបាននាំចេញគឺស្វាយ Hoa Loc ស្វាយ Chu រីឯ មៀនត្រូវ
បាននាំចេញគឺមៀន Idor ។ ការដែល បណ្ដាមុខទំនិញកសិផលរបស់ខេត្តមានវត្តមាន
នៅផ្សារទំនើបនៅឯបរទេសជាច្រើនគឺជាកំលាំងពលំដើម្បីប្រជាកសិករខេត្ត Dong
Thap ផ្សាភ្ជាប់ថែមទៀតជាមួយចំការនិងកសាងពាណិជ្ជសញ្ញា។​

លោក Ho Van Son កសិករមួយរូបដាំមៀននៅឃុំ An Nhon ស្រុក Chau Thanh ដែល
 ជាកន្លែងត្រូវបានគេប្រសិទ្ធនាមថា «ព្រះរាជាណាចក្រមៀន» បានឲ្យដឹងថា៖ ក្នុង
រយៈពេលប៉ុន្មានឆ្នាំមុនការនាំចេញកសិផលរបស់វៀតណាមទៅទីផ្សារបរទេសជួប
ការលំបាកជាច្រើន។ ប៉ុន្តែ ឥឡូវនេះ កសិផលរបស់ខេត្ត Dong Thap បានមាន
ពាណិជ្ជសញ្ញានៅទីផ្សារធំៗលើពិភពលោក។ មៀន Idor  ចំនួន ១៥០ តោនរបស់
លោកទើបនឹងត្រូវបាននាំចេញទៅ ទីផ្សារអាមេរិក។ លោក Ho Van Son  បានឲ្យ
ដឹងថា៖ ដើម្បីធានាបទដ្ឋាននាំចេញ បណ្ដា ចម្ការត្រូវអនុវត្តផលិតកម្មតាម
បទដ្ឋាន VietGap និង GlobalGap។ នាយកដ្ឋានការពារ រុក្ខជាតិនិងស្ថាប័ន
ត្រួតពិនិត្យមេរោគសត្វនិងរុក្ខជាតិអាមេរិកបានផ្តល់កូដតំបន់ដាំពេញ
លេញបទដ្ឋាននាំចេញទៅទីផ្សារអាមេរិកសំរាប់គ្រួសារដាំមៀនចំនួន ១៧ គ្រួ
នៅស្រុក   Chau Thanh។ លោក Truong Van Roi នាយកសហករដាំមៀន Chau
Thanh ខេត្ត Dong Thap បានចែករំលែកថា៖                   

        «យើងខ្ញុំបានបំផុសនឹងលើកទឹកចិត្តប្រជាកសិករអនុវត្តតាមបទដ្ឋាន
 VietGap​ តាម រូបសណ្ឋាននៅអាមេរិក។ ក្នុងរយៈពេលកន្លងទៅ បូងប្អូនធ្វើ
បានល្អណាស់។»

        រហូតមកដល់ពេលនេះ តាមរយៈបណ្ដាសហគ្រាសទីក្រុងហូជីមិញ សមាជិក
នានានៃ សហករដាំមៀន Chau Thanh បាននាំចេញមៀនចំនួន ៣០០ តោន
ទៅទីផ្សារអាមេរិក។ លោក Phan Kim Sa នាយករងមន្ទីឧស្សាហពាណិជ្ជកម្ម
ខេត្ត Dong Thap បានវាយតំលៃថា៖

        «ក្នុងពេលផលិតផលត្រូវបានទីផ្សារអាមេរិកទទួលស្គាល់ នោះគឺ មៀន
របស់វៀតណាម នឹងអាចនាំចេញទៅទីផ្សារដែលពិបាកជ្រាបចូលដទៃទៀត។»

        ក្រៅពីផ្លែមៀនស្រុក Chau Thanh ត្រូវបាននាំចេញប្រកបដោយជោគជ័យ
 ឆ្នាំ ២០១៥ កន្លងទៅក៏ជាឆ្នាំនាំចេញរបស់ស្វាយនៅស្រុក Cao Lanh និងទីក្រុង
  Cao Lanh  ទៀតផង។ តំបន់នេះបានកសាងពាណិជ្ជសញ្ញា អនុវត្តប្រព័ន្ធដាំ
ស្វាយស្អាតសុវត្ថិភាពនិងតភ្ជាប់ផលិត កម្មសំរាប់ផ្លែស្វាយ Cat Chu។ លោក
Huynh Thanh Ba នាយករងសហករស្វាយ My Xuong ស្រុក Cao Lanh ខេត្ត
Dong Thap បានឲ្យដឹងថា៖

        «ប្រជាកសិករខិតខំប្រឹងប្រែងផលិតឲ្យបាន ៧០% ទិន្នផលស្វាយនាំចេញ
៣០% នៅសេសសល់នឹងលក់ក្នុងប្រទេស។ ពីនោះ ប្រជាកសិករអាចធ្វើមាន
ធ្វើបាននៅស្រុក កំណើតរបស់ខ្លួន។»

        ក្រៅពីផ្លែឈើនាំចេញចំនួន ២ ប្រភេទពោលខាងលើ ខេត្ត Dong Thap
នៅមាននាំចេញក្រូចឆ្មារនិងស្រការនាគក្រហមផងដែរ។ ខេត្តកំពុងលើក
ទឹកចិត្តប្រជាកសិករ

ឆ្ពោះ ទៅខឿនកសិកម្មនិរន្តភាពដោយការដាំផ្លែឈើស្អាតតាមបទដ្ឋាន
 VietGap និង GlobalGap ដើម្បីនាំចេញ។ ជាជំហានដំបូង ប្រជាពលរដ្ឋ
ខេត្ត Dong Thap គប្បីស្វែងរកទីកន្លែងលក់ ស្ថិរភាពមុខទំនិញស្នូលចំនួន
២ ពោលខាងលើ ពីនោះ បង្កើតកំលាំងពលំឡើងកំពស់តំលៃ ទំនិញរបស់ខ្លួន៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ