VOVWORLD_ ខេត្ត Thai Binh មានទីតាំងនៅវាលសណ្ដទន្លេក្រហមភូមិ
ភាគខាងជើងវៀតណាម។ខេត្តនេះត្រូវបានធម្មជាតិអំណោយផលដោយមាន
សមុទ្រ និងទន្លេធំចំនួន៣គឺទន្លេ Hoa ទន្លេLuocនិង ទន្លេក្រហម។ ក្រៅពីនោះ
នៅខេត្ត Thai Binhនៅមានវត្តអារាម និងវិហារជាច្រើនរួមជាមួយវប្បធម៌
ប្រពៃណីពោរពេញទៅដោយអត្តសញ្ញាណជាតិទៀតផង។
ពីរដ្ឋធានីហាណូយទៅខេត្ត Thai Binhចំងាយផ្លូវជាង១០០គីឡូម៉ែត្រ ធ្វើ
ដំណើរតាមរថយន្តអស់រយៈពេល២ម៉ោង។ មកដល់ទីនេះ ភ្ញៀវទេសចរនឹងឃើញ
មានឆ្នេរសមុទ្រ វាលស្រែស្រូវនិងចំការដើមឈើហូបផ្លែខៀវស្រងាត់។ប្រជាជននៅ
ខេត្តនេះភាគច្រើនធ្វើកសិកម្មហើយរស់នៅក្នុងបរិយាកាសសុខសាន្តត្រាន។
លោក Nguyen Van Nam ជាពលរដ្ឋមួយរូបរស់នៅខេត្ត Thai Binh បានសំណេះ
សំណាលថា
“ មកទស្សនាខេត្ត Thai Binh នេះអ្នកនឹងមិនសូវឃើញមានកន្លែងកំសាន្ត
ឡានថ្មីឬសណ្ឋាគារធំៗនោះឡើយ។ ជំនួសមកវិញគឺទិដ្ឋភាពវាលស្រែស្រូវធំល្វឹង
ល្វើយ ហើយនៅតាមដងផ្លូវមានផ្ទះប្រជាជននិងសណ្ឋាគារធំល្មមសំរាប់ស្នាក់នៅ។
បរិយាកាសនៅទីនេះមិនអ៊ូអរដូចនៅទីក្រុងធំៗទេ។ជីវភាពរស់នៅសាមញ្ញសុខ
សាន្តត្រានបែបនឹងគឺជាលក្ខណៈដោយឡែករបស់ខេត្ត Thai Binh”។
ពីទីក្រុង Thai Binhធ្វើដំណើរប្រមាណ១០គីឡូម៉ែត្រគឺទៅដល់ស្រុក Dong Hung
ភ្ញៀវទេសចរនឹងចូលទស្សនាបុរីវប្បធម៌ដ៏ល្បីឈ្មោះនៅ Thai Binh ដែលមាន៣
ភូមិនៅជាប់គ្នាគឺភូមិ Khuoc ភូមិ Dong Cac និងភូមិLang Nguyen។
អញ្ជើញមកទស្សនាភូមិ Dong ឃុំDong Cacស្រុក Dong Hung ភ្ញៀវទេសចរ
នឹងឃើញផ្ទាល់នឹងភ្នែកនូវក្រុមកសិករបញ្ជាតុក្កតាដោយបច្ចេកទេសយ៉ាងស្ទាត់
ជំនាញនិងរស់រវើក។សិល្បករនៅភូមិ Dongមិនត្រឹមតែចេះបញ្ជាតុក្កតាប៉ុណ្ណោះ
ទេថែមទាំងចេះច្នៃរូបតុក្កតាទៀតផង។ ឈុតសំដែងតុក្កតារបស់ប្រជាកសិករ
ក្នុងភូមិតែងតែបង្ហាញពីជីវភាពរស់នៅនិងសកម្មភាពធ្វើស្រែរបស់បងប្អូននៅ
តំបន់ជនបទ។
|
វាលស្រែស្រូវនៅខេត្ត Thai Binh |
បន្តដំណើរទៅកាន់ឃុំ Phong Chauស្រុក Dong Hung ភ្ញៀវទេសចរនឹងបាន
កំសាន្តការច្រៀង Cheo តាមរយៈទឹកដមសំនៀងពិរោះរបស់សិល្បករសិល្បការិនី
នៅភូមិKhuoc ។លោកBui Van Roជាពលរដ្ឋមួយរូបនៅភូមិ Khuocបានឲ្យដឹងថា
“ នៅប្រទេសវៀតណាមមានតំបន់ច្រៀង Cheo ២គឺខេត្តNinh Binhនិង
ខេត្ត Thai Binh។នៅខេត្ត Thai Binh នាបច្ចុប្បន្នគេនៅរក្សាបាននូវសិល្បៈCheo
បុរាណតាំង ពីមុន មកដែលរួមមានចំរៀង Cheo ពិសេសចំនួន២៨បទដែល
មានតែអ្នកភូមិ Khuocទេទើបច្រៀងបាន”។
មកទស្សនាខេត្ត Thai Binh អ្នកទេសចរក៏អាចទៅលេងសមុទ្រមើល
ទេសភាពធម្មជាតិដ៏ស្រស់ត្រកាល។ នាសព្វថ្ងៃនេះគេបានបើកបន្ថែមឆ្នេរថ្មី
ចំនួន២កន្លែងគួរឲ្យទាក់ទាញនោះគឺតំបន់ទេសចរណ៍អេកូឡូស៊ីសមុទ្រ Con
Vanh និងតំបន់ទេសចរណ៍អេកូឡូស៊ីសមុទ្រ Con Den ចំងាយប្រមាណ៤០គីឡូ
ម៉ែត្រពីទីក្រុង Thai Binh៕