ឧទ្យានភូគព្ភសាស្ត្រសកល UNESCO ខ្ពង់រាបថ្ម Dong Van - ពាណិជ្ជសញ្ញា ទេសចរណ៍ខេត្ត Ha Giang

(VOVWORLD) - ទេសភាពដ៏ធំមហិមា ជីវចម្រុះរួមជាមួយលក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់បណ្ដាជនជាតិ ប្រពៃណីវប្បធម៌ដ៏យូរលង់របស់សហគមន៍ប្រជាជនក្នុងតំបន់ និងផលិតផលប្រចាំតំបន់ ហើយភ្ញៀវទេសចរអាចឃើញប្រការដ៏វិសេសវិសាលទាំងនេះនៅខ្ពង់រាបថ្ម Dong Van ខេត្ត Ha Giang។
ឧទ្យានភូគព្ភសាស្ត្រសកល UNESCO ខ្ពង់រាបថ្ម Dong Van - ពាណិជ្ជសញ្ញា ទេសចរណ៍ខេត្ត Ha Giang - ảnh 1កញ្ញា Mekdala Nounou ភ្ញៀវទេសចរម្នាក់មកពីឡាវចាប់អារម្មណ៍ឧទ្យានភូគព្ភសាស្ត្រសកល UNESCO ខ្ពង់រាបថ្ម Dong Van ។ រូបថត៖ Vinh Phong

ដោយត្រូវបានទទួលស្គាល់ជាឧទ្យានភូគព្ភសាស្ត្ររបស់អង្គការវិទ្យាសាស្ត្រ អប់រំ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO) ក្នុងឆ្នាំ 2010 ហើយរហូតមកដល់បច្ចុប្បន្ន ខ្ពង់រាបថ្ម Dong Van ត្រូវបានទទួលស្គាល់ឡើងវិញ ជាសមាជិកនៃបណ្ដាញឧទ្យានភូគព្ភសាស្ត្រសកល UNESCO ជាលើកទី ៣។ 

ស្ថិតនៅលើកម្ពស់ជាមធ្យមពី ១០០០-១៦០០ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ ខ្ពង់រាបថ្ម Dong Van លាតសន្ធឹងតាមស្រុកចំនួន ៤គឺ៖ Quan Ba, Yen Minh, Dong Van និង Meo Vac ដែលពោរពេញទៅដោយតម្លៃភូគព្ភសាស្ត្រ វប្បធម៌ ប្រវត្តិសាស្ត្រ និងជីវៈចម្រុះ។ នាថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០១០ ខ្ពង់រាបថ្ម Dong Van បានក្លាយទៅជាឧទ្យានភូគព្ភសាស្ត្រ UNESCO ដើមដំបូងរបស់វៀតណាម។ នាឆ្នាំ ២០១៤ និងឆ្នាំ ២០១៩ UNESCO បានទទួលស្គាល់ឡើងវិញខ្ពង់រាបថ្ម Dong Van គឺជាសមាជិកនៃបណ្ដាញឧទ្យានភូគព្ភសាស្ត្រសកល UNESCO ដំណាក់កាល ២០១៥ ២០១៨ និងដំណាក់កាល ២០១៩ ២០២២។ នាដើមខែកញ្ញាកន្លងទៅ ជាលើកទី៣ហើយ ដែល UNESCO បានបន្តទទួលស្គាល់កិត្តិនាមសមាជិកនៃបណ្ដាញឧទ្យានភូគព្ភសាស្ត្រសកល UNESCO ខ្ពង់រាបថ្ម Dong Van។ អញ្ជើញថ្លែងក្នុងពិធីទទួលកិត្តិនាមជាសមាជិកនៃបណ្ដាញឧទ្យានភូគព្ភសាស្ត្រសកល UNESCO ខ្ពង់រាបថ្ម Dong Van ជាលើកទី ៣ ដែលប្រព្រឹត្តិទៅនាយប់ថ្ងៃទី ២៨ តុលា នៅស្រុក Dong Van ប្រធានគណៈកម្មាធិការប្រជាជនខេត្ត លោក Nguyen Van Son បានសង្កត់ធ្ងន់៖ “ពីតំបន់ថ្មមួយ ដែលមានស្ថានភាពសណ្ឋានដីដ៏លំបាករដិបរដុប ហើយគេមិនសូវស្គាល់ដល់ ខ្ពង់រាបថ្ម Dong Van បានរីកចម្រើន និងអភិវឌ្ឍន៍ ក្លាយទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ។ គោលដៅបេតិកភណ្ឌ និងតម្លៃវប្បធម៌ត្រូវបានកសាង និងក្លាយទៅជាផលិតផលទេសចរណ៍សម្បូរបែប និងវិសេសវិសាលដូចជា៖

បង្គោលទង់ Lung Cu កេរ្កិ៍ដំណែលរាជវង្ស Vuong វិថីបុរាណ Dong Van, ជ្រលងភ្នំ Ma Pi Leng; ពិធីបុណ្យខែន Mong ផ្សារ Khâu Vai (Mèo Vạc), ភូមិវប្បធម៌ជនជាតិ Nậm Đăm , Pả Vi, Lô Lô Chải; មណ្ឌលសម្រាកលំហែកាយភូមិ Mong (Quan Ba)។ បរិមាណភ្ញៀវទៅទស្សនាខេត្ត Ha Giang ពី ២០០០ នាក់ក្នុងឆ្នាំ ២០១០ បានកើនឡើងយ៉ាងឆាប់រហ័ស ឈានដល់ ២,២ លាននាក់កាលពីឆ្នាំមុន ហើយត្រូវបានគេរំពឹងថានឹងកើនឡើងដល់ជាង ៣ លាននាក់នៅឆ្នាំនេះ។ បរិមាណភ្ញៀវទេសចរមានកំណើនប្រកបដោយចីរភាព ហើយកំពុងបង្កើតការងារ លើកកម្ពស់ប្រាក់ចំណូល កាត់បន្ថយភាពក្រីក្រ ផ្លាស់ប្តូរយ៉ាងច្បាស់លាស់នៅខ្ពង់រាបថ្ម Dong Van ផងដែរ”។

អញ្ជើញទៅទស្សនាខ្ពង់រាបថ្ម Dong Van នាបច្ចុប្បន្ននេះ ភ្ញៀវទេសចរអាចស្វែងរកព័ត៌មានបានយ៉ាងងាយស្រួលនៅប៉ុស្តិ៍ព័ត៌មានទេសចរណ៍ចំនួន ៤ តាមស្រុកនានាក្នុងតំបន់ឧទ្យានភូគព្ភសាស្ត្រ ព្រមទាំងចូលរួមសកម្មភាពទេសចរណ៍ចំនួន ៤ គឺ៖ ដំណើរទៅកាន់ប្រភពដើមនៃជីវិត; ចង្វាក់ភ្លេងនៃជីវភាពនៅតំបន់ថ្ម; ដំណើរទៅរកមោទនភាពនិងសុភមង្គល; ដំណើរឆ្ពោះទៅអនាគតបៃតង; ទស្សនាសារមន្ទីរលំហវប្បធម៌បណ្ដាជនជាតិ Dong Van។ កញ្ញា Mekdala Nounou ភ្ញៀវទេសចរម្នាក់មកពីឡាវបានចែករំលែកថា៖ “នាងខ្ញុំបានរស់នៅវៀតណាមអស់រយៈពេល ៦ ឆ្នាំហើយ ប៉ុន្តែបច្ចុប្បន្ននេះ ទើបមានឱកាសទៅខេត្ត Ha Giang និងទស្សនាខ្ពង់រាបថ្ម Dong Van ។ ព្រៃភ្នំនៅទីនេះពិតជាធំសម្បើម ទេសចរណ៍ស្រស់បំព្រង និងបរិសុទ្ធណាស់។ នាងខ្ញុំចូលចិត្តគោលដៅនេះណាស់។ នាងខ្ញុំបានចំណាយរយៈពេល ៣ ថ្ងៃ ដើម្បីស្វែងយល់ខ្ពង់រាបថ្ម Dong Van ហើយមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះប្រជាជនដ៏រួសរាយរាក់ទាក់ នៅទីនេះ។ នាងខ្ញុំក៏បានទទួលទានម្ហូបអាហារដ៏ឆ្ងាញ់ពិសារទីនេះផងដែរ”។

ឧទ្យានភូគព្ភសាស្ត្រសកល UNESCO ខ្ពង់រាបថ្ម Dong Van - ពាណិជ្ជសញ្ញា ទេសចរណ៍ខេត្ត Ha Giang - ảnh 2រមណីយដ្ឋានភូមិ H'Mong ។ រូបថត៖ Vinh Phong

អស់រយៈពេលជិត ១៤ ឆ្នាំកន្លងទៅ ខេត្ត Ha Giang បានខិតខំប្រឹងប្រែងការពារ និងអភិវឌ្ឍន៍ឧទ្យានភូគព្ភសាស្ត្រតាមទិសដៅប្រកបដោយចីរភាព និងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវការងារអភិរក្ស ជួសជុលកែលម្អ និងពង្រីករាល់តម្លៃរបស់ខ្ពង់រាបថ្ម Dong Van រួមជាមួយនឹងបេតិកភណ្ឌភូគព្ភសាស្ត្រ បេតិកភណ្ឌវប្បធម៌ និងអត្តសញ្ញាណវប្បធម៌របស់សហគមន៍ជនជាតិចំនួន ១៧ ក្នុងភូមិសាស្ត្រ។ លោកស្រី Trieu Thi Tinh អនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Ha Giang បានឲ្យដឹងថា៖ “ក្រោយពេលត្រូវបានទទួលស្គាល់ឡើងវិញចំនួន ៣ លើកមក ខេត្ត Ha Giang បានដកបទពិសោធន៍ជាច្រើនក្នុងការកសាងផលិតផលទេសចរណ៍នៅតំបន់ឧទ្យានភូគព្ភសាស្ត្រ។ យើងខ្ញុំបានរៀបចំលក្ខខណ្ឌសមស្របសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទាំងក្នុង និងក្រៅប្រទេស។ យើងខ្ញុំមានគោលបំណងចង់ទទួលបានការយកចិត្តទុកដាក់ និងការជួយឧបត្ថម្ភបន្ថែមទៀតរបស់មជ្ឈឹម ក៏ដូចជាក្រសួង ស្ថាប័ននានា ជាពិសេសគឺអង្គការ និងសហគ្រាសទាំងជាតិ និងអន្តរជាតិនឹងមកសិក្សា និងកសាងផលិតផល ហើយមានការតម្រង់ទិសដៅ ដើម្បីវិនិយោគអភិវឌ្ឍន៍ទេសចរណ៍នៅខេត្ត Ha Giang ផងដែរ”។ 

ដោយត្រូវបានទទួលកិត្តិនាមជាសមាជិកនៃបណ្ដាញឧទ្យានភូគព្ភសាស្ត្រសកលជាលើកទី ៣ គឺជាកម្លាំងចលករសម្រាប់ខ្ពង់រាបថ្ម Dong Van ជំរុញខ្លាំងការអភិវឌ្ឍសេដ្ឋកិច្ច និងទេសចរណ៍ និងខិតខំប្រឹងប្រែងអភិរក្ស និងពង្រីករាល់តម្លៃបេតិកភណ្ឌ និងទេសភាព។ តាមនោះ តំបន់ដីនេះកាន់តែទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិមកទស្សនាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ