កម្មវិធីសិល្បៈសកលជួយឧបត្ថម្ភសិល្បករសិល្បៈការិនីវៀតណាម

(VOVworld)-កម្មវិធីសិល្បៈល្បីឈ្មោះសកល “Global Eye” របស់អង្គការគ្មានចំណេញ
 Parallel Contemporary Art (PCA) បានមកដល់វៀតណាម។​នេះជាកម្មវិធីជួយឧបត្ថម្ភ
សិល្បៈករសិល្បៈការិនីនៅបណ្តាប្រទេសមានខឿនសិល្បៈទើបនឹងលេចចេញនៅ
ទ្វីបអាស៊ី ។ ក្នុងក្របខ័ណ្ឌនៃបណ្តាសកម្មភាពនៅវៀតណាម “Global Eye” បានអនុ
វត្តគម្រោងការ “Vietnam Eye” ។ គម្រោងការនេះសំដៅជួយឧបត្ថម្ភនិងលើកកំពស់
សមត្ថភាពសម្រាប់ សិល្បៈករ សិល្បៈការិនីវៀតណាមតាមរយៈការរៀបចំការតាំង
ពិព័រណ៍និងផ្សព្វផ្សាយសៀវ ភៅ។

កម្មវិធីសិល្បៈសកលជួយឧបត្ថម្ភសិល្បករសិល្បៈការិនីវៀតណាម - ảnh 1
រូបថតៈ thieunien.vn


       កម្មវិធីសិល្បៈសកល “Global Eye” ផ្តើមពីប្រទេសកូរ៉េខាងត្បូងនាឆ្នាំ២០០៩។
នៅវៀត ណាម គម្រោងការ“Global Eye”កំពុងស្ថិតក្នុងដំណាក់កាលជ្រើសរើស
សិល្បៈករសិល្បៈការិ នីដើម្បីចូលរួមការតាំងពិព័រណ៍ “Vietnam Eye” ។​ក្នុងក្របខ័ណ្ឌ
នៃគម្រោងការនេះ នៅទីក្រុងហាណូយបានប្រព្រឹត្តទៅការតាំងពិព័រណ៍ “Like of Life”
 ដោយឧទ្ទេសនាមនូវវណ្ណ កម្មសិល្បៈរបស់អ្នកថតរូបមានទេពកោសល្យពីរនាក់
នោះគឺ លោក​ Nguyen Trung ជា ស្ថាបនិកវេទិការ Fujifilm X Vietnam និងលោក Chu
Viet Ha អ្នកគ្រប់គ្រងជនវៀតណាម តែម្នាក់គត់នៃវេទិការរូបថតតាមដងវិថី APF។
សិល្បៈករ Tran Luong ទីប្រឹក្សាគម្រោងការ សិល្បៈ “Vietnam Eye” បានឲ្យដឹងថា៖

“គម្រោងការនេះបានអនុវត្តនៅប្រទេសជាច្រើន ដែលភាគច្រើនគឺនៅប្រទេសអាស៊ី
បូព៌ា។ បណ្តាអ្នកវិនិយោគ និងអង្គការរៀបចំគម្រោងការនេះបានប្រមូលផ្តុំនៅប្រទេស
ដែលមាន វិស័យសិល្បៈទំនើបអភិវឌ្ឍន៍។​គេវិនិយោគសំដៅនាំខឿនសេដ្ឋកិច្ចរបស់
ប្រទេសទាំងអស់ នេះ បានពង្រីកទៅកាន់ពិភពលោក ។​វៀតណាមជាប្រទេសទី៨
អនុវត្តគម្រោងការនេះ បន្ទាប់ពីកូរ៉េខាងត្បូង ម៉ាឡេស៊ី សឹង្ហបុរី ថៃនិងឥណ្ឌូនេស៊ី។​
គម្រោងការបានរួមចំណែក អភិវឌ្ឍន៍សិល្បៈទំនើបនៅវៀតណាម ដើម្បីសិល្បៈ
ទំនើបនៅវៀតណាមមានតួនាទីក្នុងតំបន់ និងអន្តរជាតិ”។

      ការតាំងពិព័រណ៍គោលមានឈ្មោះថា “Vietnam Eye” ដោយតាំងបង្ហាញវណ្ណកម្ម
របស់ សិល្បៈករ សិល្បៈការិនីសម័យល្បីឈ្មោះក៏ដូចជាសិល្បៈករវ័យក្មេងមួយចំនួន
របស់វៀត ណា​ម​ផងដែរ។​ទន្ទឹមជាមួយនឹងសកម្មភាពសំខាន់ៗ ចាប់ពីឥឡូវរហូត
ដល់ខែមករាឆ្នាំ២០១៧ គម្រោងការ “Vietnam Eye”​នៅមានសកម្មភាពជាច្រើនទៀត
រួមមាន សន្និសីទ សិក្ខាសាលា និងវេទិកាផ្លាស់ប្តូរមតិរវាងសិល្បៈករសិល្បៈការិនី
វៀតណាមជាមួយសិល្បៈករសិល្បៈការិនី បរទេស។​ម្យ៉ាងវិញទៀត វណ្ណកម្មរបស់
សិល្បៈករ សិល្បៈការិនីវៀតណាមជាច្រើននឹង បានជ្រើសរើសដើម្បីចូលរួមផ្សារ
ណាត់សិល្បៈ Saatchi នៅក្រុងឡុងនាខែកញ្ញាឆ្នាំ២០១៧ ខាងមុខ។

      គម្រោងការសិល្បៈ “Vietnam Eye” ទទួលបានការជួយឧបត្ថម្ភរបស់ក្រុមប្រឹក្សា
អង់គ្លេស ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំនៅវៀតណាម ឯកអគ្គរដ្ឋទូតអ៊ីតាលីប្រចាំនៅ
វៀតណាម និងស្ថាប័នមួយចំនួនរបស់វៀតណាមនិងអង់គ្លេស។ លោក Giles Lever
ឯកអគ្គរដ្ឋទូតអង់ គ្លេសប្រចាំនៅវៀតណាមបានឲ្យដឹងថា៖

     “ក្នុងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងរដ្ឋាភិបាលទាំងពីរ យើងខ្ញុំបានផ្តល់
អាទិភាព ជួយ ឧបត្ថម្ភនិងផ្លាស់ប្តូររាល់បញ្ហាទាក់ទិននឹងវិស័យវប្បធម៌ សិល្បៈ ក្នុង
នោះមានការតាំងពិព័រ ណ៍សិល្បៈ។​គម្រោងការដែលបានអនុវត្តនៅវៀតណាមលើក
នេះ បានជួយឲ្យសិល្បៈករសិល្បៈ​ការិនីវ័យក្មេងវៀតណាម​មានឱការផ្សាភ្ជាប់ជាមួយ
សិល្បៈទំនើបលើពិភពលោក ព្រមទាំង ឧទ្ទេសនាមជាមួយមហាជនលើពិភពលោក
នូវវណ្ណកម្មរបស់ខ្លួន។​ ក្រុមប្រឹក្សាអង់គ្លេសនិង ស្ថានទូតអង់គ្លេសប្រចាំនៅវៀត
ណាមនឹងជួយគាំទ្រសម្រាប់គម្រោងការនៅវៀតណាមលើក​នេះ”។

      លោក Wayne Beasant អគ្គនាយកក្រុមហ៊ុនចំកាត់ ធានារ៉ាប់រងជីវិត  AIA នៅវៀត
ណាមជាអង្គការមួយក្នុងចំណោមអង្គការអនុវត្តគម្រោងការ “Vietnam Eye” បានឲ្យ
ដឹងថា ៖

“យើងខ្ញុំជឿជាក់ទៅលើតម្លៃសិល្បៈហើយសិល្បៈជាកូនសោរិ៍ជួយមហាជនយល់
ច្បាស់ នូវការច្នៃប្រឌិតក៏ដូចជាការស្រមើស្រមៃ។​ម្យ៉ងវិញទៀត សិល្បៈបានជះឥទ្ធិ
ពលសកម្មទៅ ដល់សហគមន៍ ក្នុងនោះមានបញ្ហាទាក់ទិនដល់វប្បធម៌ សង្គម។
យើងខ្ញុំបានសកម្មរួម ចំណែក សម្រាប់សង្គមក៏ដូចជាការអភិវឌ្ឍន៍លើគ្រប់វិស័យ
របស់វៀតណាម ក្នុងនោះមាន វិស័យសិល្បៈ”។

      រហូតមកដល់ពេលនេះ កម្មវិធីសិល្បៈសកល “Global Eye” រៀបចំបានការតាំង
ពិព័រ ណ៍ចំនួន២៨ និងបោះពុម្ភផ្សាយសៀវភៅ៨ក្បាលស្តីពីសិល្បៈទំនើបនៅប្រ
ទេសអាស៊ីមួយ ចំនួន។​គម្រោងការនេះ​មិនត្រឹមតែជួយសិល្បៈករ សិល្បៈការិនីវៀត
ណាមអភិវឌ្ឍន៍វិស័យ សិល្បៈនៅវៀតណាមប៉ុណ្ណោះទេ ថែមទាំងរួមចំណែកក្នុងការ
ផ្សព្វផ្សាយសិល្បៈរបស់វៀត ណាមទៅកាន់តំបន់និងពិភពលោកទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ