ការប្រណាំងសេះនៅBac Ha ៖ចំណុចវប្បធម៌១ដ៍វិសេសវិសាល របស់បណ្តាជនជាតិនៅតំបន់ពាយ័ព្យ។
VINH PHONG -  
(VOVWORLD) /  
Vovworld- ពីដើមពិធីបុណ្យប្រណាំងសេះប្រព្រឹត្តទៅនៅកន្លែងជុំវិញវាលស្រែនិង
ទួលប៉ុន្តែទីត្រូវដល់គឺស្ថិតនៅវាលដី១នៅកណ្តាលទីរួមស្រុកBacHaខែត្រLao Cai។
នៅ ពេលជិតដល់ទីអ្នកជិះសេះលោតចុះដីយ៉ាងលឿនដកកាំភ្លើងបាញ់តម្រង់ទៅ
លើផ្ទាំងស៊ីប៥គ្រាប់ហើយដណ្តើមយកកូនបាល់ក្រណាត់ក្រហម១ជិះសេះវិលត្រ
ឡប់មកកន្លែចេញដំណើរ។អ្នកឈ្នះជាអ្នកបាញ់ចំគោលដៅច្រើនជាងគេនិងមក
ដល់ទីមុនជាងគេ។
|
មុនការប្រណាំងសេះនៅBac Ha(រូបថតVOV)។ |
សព្វថ្ងៃការប្រឡងបាញ់កាំភ្លើងគ្មានក្នុងការប្រណាំងសេះនៅBac Haទៀតទេ។ការ
ប្រណាំងសេះត្រូវបានរៀបចំឡើងជារបៀបវិជ្ជាជីវះនិងប្រព្រឹត្តទៅនៅវាលវង១
កន្លែងព្រមទាំងទាក់ទាញការចូលរួមរបស់អ្នកជិះសេះមកពីខែត្រផ្សេងៗទៀតដូច
ជា៖Yen Bai-Ha Giang-Lai Chau- Son LaនិងDien Bien ។សេះជាសត្វ១ប្រភេទដែល
បានចិញ្ចឹមក្នុងគ្រួសារនានានៅតំបន់ពាយ័ព្យវៀតណាម។ជាងនេះទៅទៀតវានៅ
ជាមធ្យោបាយដឹកជញ្ជូនមានប្រសិទ្ឋិភាពខ្ពស់នៅតំបន់ព្រៃភ្នំទៀតផង។ក្នុងប៉ុន្មាន
ឆ្នាំកន្លងទៅសត្វសេះនៅបានហ្វឺកហាត់ដើម្បីចូលរួមការប្រឡងទៀតផង។លោក
Vang Van Tai ដែលរស់នៅនៅឃុំNa Hoi ស្រុកBac Ha ចិញ្ចឹមសេះ បានរយះពេល
៣០ឆ្នាំហើយ។តាមលោកថា៖សេះល្អសំរាប់ការប្រណាំងជាសេះឈ្មោលមាន
រាងមាំមួនជើងវែងរោមទន់រលោងភ្នែករហ័សរហួន ដំណើរវែងនិងស្មើ។ លោក ចែក
រំលែកថា៖“ ជើងរបស់សេះប្រណាំងគឺត្រង់ជាមួយក្រចកជើងក្រាស់។បណ្តាសេះ
ប្រណាំងត្រូវចឹញ្ចឹមដ៍ល្អ។បណ្តាសេះប្រណាំងរបស់ខ្ញុំដណ្តើមបានជ័យជំនះជា
ច្រើនពីព្រោះពួកវាត្រូវបានបង្វឹកដ៍ល្អ។ “
|
កន្លែងប្រណាំងសេះ១(រូបថតVOV)។ |
បណ្តាអ្នកជិះសេះក្នុងការប្រណាំងនៅBac Haជាបណ្តាកសិករនិងសេះជាសេះដឹក
ជញ្ជូន។ការប្រណាំងប្រព្រឹត្តទៅជាធម្មតា។គ្មានកែបគ្មាខ្សែបង្កៀរនិងគ្មានឈ្នាន់ការ
ពារជើងទេ។អ្នកជិះសេះកាន់ ខ្សែបង្កៀរបញ្ជាសេះនិងរក្សាតុល្យភាព។បងVang Van
Huynh ជើងឯកក្នុងការប្រណាំងសេះឆ្នាំ២០១២និង២០១៣ចែករំលែកថា៖“ ត្រូវ
អង្គុយឲ្យជាប់លើខ្នងដើម្បីបញ្ជាសេះក្នុងការប្រណាំង។គប្បីបង្អង់ល្បឿនដើម្បី
ចៀសវាងការធ្លាក់និងបន្ឋូរខ្សែទុកសេះរត់លឿនក្នុងកំណាត់ផ្លូវត្រង់។ “
ឆ្នាំណាក៍ដូចជាឆ្នាំណាដែរការប្រណាំងសេះ Bac Haសុទ្ឋតែទាក់ទាញការចូលរួម
របស់ភ្ញៀវទេសចរនៅក្នុងនិងក្រៅប្រទេសជាច្រើនកុះករ។លោកMathias Matt ភ្ញៀវទេសចរ១រូបមកពីទីក្រុង Hamburg ប្រទេសអាល្លឺម៉ងរៀបរាប់ថា៖“ គួរឲ្យចាប់ចិត្ត
ណាស់។ខ្ញុំមានចំណាប់អារម្មណ៍យ៉ាងខ្លាំងពេលឃើញថា៖អ្នកតំបន់ទាំងអស់មាន
វត្តមាននៅទីនេះដើម្បីទស្សនាការប្រណាំងសេះ។ មានប្រការ១ទៀតគួឲ្យទាក់
ទាញគឺពេល ជិតមកទីសេះចំនួន២ក្បាលស្រាប់តែឈប់ដើម្បីស៊ីស្មៅ។នេះជាប្រការគួរឲ្យសប្បាយ។“
ការប្រណាំងសេះនៅBac Ha បន្សល់ទុកមកនូវចំណាប់អារម្មណ៍ល្អពិបាកបំភ្លេច
បានសំរាប់ភ្ញៀវទេសចរម្នាក់ៗពេលមកទស្សនា តំបន់ដីBac Haម្តងៗ៕
VINH PHONG
-VOVWORLD