|
និទាឃៈរដូវនៅភូមិ Khuoc (ខេត្ត Thai Binh) ជាដើមកំណើតនៃចម្រៀង Cheo (baothaibinh.com.vn) |
Vovworld- គ្មាននរណាដឹងថាចម្រៀង Cheo លេចចេញនៅភូមិ Khuoc តាំងពី
កាលណាឡើយ។ ត្រឹមតែស្គាល់ថាពីយូរយារណាស់មកហើយចម្រៀង Cheo ភូមិ
Khuoc បានល្បីឈ្មោះនៅគ្រប់ទិសទី។ ចម្រៀង Cheo រូបភាពសិល្បៈប្រជាប្រិយបាន
ស៊ីជំរៅក្នុងសសៃឈាមរបស់ប្រជាជននៅទីនេះ។ លោកស្រី Nguyen Thi Minh អ្នកភូមិ
Khuoc មួយនាក់បានចែករំលែកថា៖
“ខ្ញុំស្រលាញ់ទំនុក Cheo ណាស់ ហាក់ដូចជាចម្រៀង Cheo បានក្លាយទៅជា
សាច់ឈាមរបស់ខ្លួនហើយ។ ឥឡូវនេះ កូនចៅទាំងឡាយក្នុងគ្រួសារខ្ញុំអាចសម្ដែង
ឈុតមួយ Luu Binh Duong Le។ មានប្រពៃណីហើយដូច្នេះបងប្អូនកូនចៅសុទ្ធតែច្រៀង
Cheo បាន។”
លោក Quach Van Sau កម្មាភិបាលទទួលបន្ទុកវប្បធម៍ឃុំ Phong Chau ស្រុក Dong
Hung បានឲ្យដឹងថា៖
“ហេតុអ្វីគេស្រលាញ់ចម្រៀង cheo ពីព្រោះតាំងពីតូចត្រូវបានម្ដាយបីបាច់និងបាន
បំពេដោយចម្រៀង Cheo ហើយ កុមាបានរីកធំធាត់និងស្រលាញ់ចម្រៀង cheo។
ចម្រៀង Cheo នៅភូមិ Khuoc បានស៊ីជម្រៅក្នុងសាច់ឈាមអ្នកភូមិនៅទីនេះដូចជា
ពិសារបាយផឹកទឹកជារៀងរាល់ថ្ងៃហើយ។”
កណ្ទេល cheo ភូមិ Khuoc ជាល្ខោន៤ជ្រុងដើម្បីសិល្បករនិងទស្សនិកជនអាចជួប
ប្រាស្រ័យផ្ទាល់ជាមួយគ្នា។ ហេតុនេះហើយសិល្បករភូមិ Khuoc ពូកែក្នុងការសម្ដែង
ឆ្លើយឆ្លងណាស់ ពីពាក្យពេជសំនៀងគេអាចសម្ដែងសមស្របនឹងបរិយាកាសនៃការ
សម្ដែងនីមួយៗ។ សិល្បករទស្សនិកជនហាក់ដូចជាបំភ្លេចរាល់ការនឿយហត់ក្នុង
ជីវភាពរស់នៅពលកម្មខណៈលង់ខ្លួនក្នុងបណ្ដាសុប៉ិនស្អាតសិលធម៍ល្អៗ។ តាម
លោក Nguyen Van Ro ប្រធានក្លឹប Cheo ភូមិ Khuoc ថា សិល្បៈ Cheo ភូមិ Khuoc
សាមញ្ញនិងជិតស្និទ្ធស្មោះត្រង់ដូចជាប្រជាជននៅទីនេះ។
“គេច្រៀងមិនពិរោះប៉ុន្តែគេច្រៀងត្រូវចង្វាក់។ ចំណុចលេចធ្លោមួយទៀតគឺគេ
សម្ដែងស្ទាត់ណាស់ ចង្វាក់មួយចំនួនដែលគេច្រៀងធ្វើឲ្យខ្ញុំចាប់អារម្មណ៍ដូចនឹង
ការពិត។”
នាបច្ចុប្បន្ន ក្នុងចំណោមចង្វាក់ Cheo ចំនួន១៥០ដែលបានស្ថិតិនោះអ្នកភូមិ
Khuoc អាចច្រៀងចង្វាក់រាប់រយ មានចង្វាក់ត្រឹមតែអ្នកភូមិ Khuoc ទើបមានដូចជា
Ha vi, Thu khong, Ta tu duong ជាដើម។បណ្ដាចង្វាក់ cheo ភូមិ Khuoc មានការសំរាក
ឈប់ដ៏ច្បាស់លាស់និងត្រឹមតែអ្នកភូមិ Khuoc ទើបមានគ្រប់គ្រាន់ក្នុងចង្វាក់នីមួយៗ។
លោក Quach Van Sau កម្មាភិបាលវប្បធម៍ឃុំបានចែករំលែកថា៖
“នៅភូមិ Khuoc គេពូកែជាកន្លែងផ្សេងៗគឺដោយការសម្ដែងឆ្លើយឆ្លង។ គេសម្ដែង
ឆ្លើយឆ្លងនៅល្ខោនល្អមើលណាស់។ជូលកាលគ្មានក្នុងសេណារីអូឡើយប៉ុន្តែនៅតែ
សម្ដែងដែលទស្សនិកជនមិនអាចដឹងបានឡើយ។ វាគ្មានគំលាតដូចជាល្ខោនទំនើប
ឡើយ។”
កន្លងផុតពីរាល់ការសាកល្បងការផ្លាស់ប្តូរក្នុងជីវភាពរស់នៅ ចម្រៀង cheo ភូមិ
Khuoc មិនបាត់ទៅប្រភពដើមព្រលឹងឡើយនិងក្លាយទៅជាសាច់ឈាមរបស់អ្នកភូមិ
ម្នាក់ៗ។ រាំច្រៀងសម្ដែង cheo បានក្លាយទៅជារបៀបរស់នៅរបស់អ្នកភូមិ Khuc ដើម្បី
ក្នុងពេលបុណ្យតេតមកដល់ម្ដងៗ កូលបូត្រទៅរកស៊ីនៅឆ្ងាយបានប្រជុំនៅដំបន់ដី
ជីដូនជីតារួមសប្បាយរៀបចំមហោស្រពចម្រៀង Cheo៕