បណ្ដាទិវាមហាសាមគ្គីភាពអាស៊ាន។

បណ្ដាទិវាមហាសាមគ្គីភាពអាស៊ាន។ - ảnh 1
បណ្ដាទិវាមហាសាមគ្គីភាពអាស៊ានតភ្ជាប់សហគមន៍ប្រទេសអាស៊ាននានា (VOV)

        Vovworld-បណ្ដាទិវាមហាសាមគ្គីភាពអាស៊ាន-ទស្សនវិស័យមួយ​អត្តសញ្ញាណ
មួយ សហគមន៍មួយ ដោយមានការចូលរួមរបស់បណ្ដា​ប្រទេស​អាស៊ានដូចជាប៊្រុយ
ណេ កម្ពុជា​ឥណ្ឌូនេស៊ី ឡាវ ជាដើម។ ជាពិសេសគណៈ​ប្រតិភូម្ចាស់ផ្ទះវៀតណាម
មានការចូលរួមរបស់ជនរួមជាតិជាជនជាតិភាគតិច​ចំនួន២០០នាក់មកពីខេត្តក្រុង
ក្នុងទូទាំងប្រទេស។ បណ្ដាសកម្មភាពក្នុង​ក្របខ័ណ្ឌកម្មវិធីឧទ្ទេសនាមសក្ដានុភាព
អំពីទេសចរណ៍ក៏ដូចជារូបភាបទឹកដី​មនុស្សអាស៊ាននិយាយរួមនិងវៀតណាម
និយាយដោយឡែក។ លោក Lam Van Khang អនុប្រធានគណៈកម្មការគ្រប់គ្រង
ភូមិវប្បធម៍-ទេសចរណ៍បណ្ដា​ជនជាតិវៀតណាម​និងជាអនុប្រធានគណៈចាត់តាំង
បណ្ដាទិវា មហាសាមគ្គីភាព​អាស៊ាន-ទស្សនវិស័យមួយ​អត្តសញ្ញាណមួយ
សហគមន៍មួយ បានឲ្យដឹងថា៖

        “រាល់ខ្លឹមសារសកម្មភាពសំខាន់នៃព្រឹត្តិការណ៍រួមមាន សកម្មភាព​ឧទ្ទេសនាម
​ផ្សព្វផ្សាយទេសចរណ៍អំពីទឹកដីមនុស្សបណ្ដាប្រទេសអាស៊ាន ឧទ្ទេសនាមបេតិកភ័ណ្ឌវប្បធម៍បណ្ដាប្រទេសអាស៊ាន ឧទ្ទេសនាមអំពីកីឡា​ប្រពៃណីអាស៊ាន។​ជាពិសេសគឺសកម្មភាពឧទ្ទេសនាមវប្បធ៍ប្រពៃណីបណ្ដាជន​ជាតិវៀតណាម។”

        ក្នុងក្របខ័ណ្ឌបណ្ដាទិវាមហាសាមគ្គីភាពអាស៊ាន-ទស្សនវិស័យមួយ
​អត្តសញ្ញាណមួយ សហគមន៍មួយ គណៈប្រតិភូម្ចាស់ផ្ទះវៀតណាមមាន​សកម្មភាព
មួយចំនួនដូចជា៖សម្ដែងឧទ្ទេសនាមផ្នែកវប្បធម៍វិសេសវិសាលគំរូ​របស់បណ្ដា
ជនជាតិវៀតណាមអំពីចម្រៀងប្រជាប្រិយ របាំ សម្លៀកបំពាក់​ជា​ដើម។ លោក
A Thut ជនជាតិ Ba Na មកពីខេត្ត Kon Tum បានចែករំលែកនូវ​មនោសញ្ចេតនាក្នុង
ពេលបានចូលរួមបណ្ដាទិវាមហាសាមគ្គីភាពអាស៊ាន-ទស្សន​វិស័យមួយ​អត្ត
សញ្ញាណមួយ សហគមន៍មួយ ថា៖

        “ខ្ញុំរំភើបចិត្តណាស់ពីព្រោះខែកក្កដាកន្លងមកយើងខ្ញុំបានទៅសម្ដែង​វប្បធម៍
គង់ឃ្មោះនៅបារាំងនិងឥឡូវនេះយើងខ្ញុំបានចូលរួមកម្មវិធីនេះ។ ខ្ញុំឃើញ​មាន
កត្តិយសណាស់។​ ខ្ញុំនឹងសម្ដែងផ្នែកវប្បធម៍ពិសេសរបស់ជនជាតិខ្លួនដើម្បី​បងប្អូន
បណ្ដាជនជាតិបានស្គាល់ដល់។”

        ចូលរួមកម្មវិធីនៅមានសិល្បករសិប្បកររបស់បណ្ដាខេត្តក្រុងសិល្បករ
​សិល្បការិនិរោងល្ខោននានា។ បណ្ដាខេត្តក្រុង ហាណូយ Bac Ninh, Thua Thien Hue
នឹងឧទ្ទេសនាមបេតិកភ័ណ្ឌវប្បធម៍អរូបីយ៍របស់វៀតណាមដែលត្រូវ​បាន UNESCO
ទទួលស្គាល់។ ក្នុងឱកាសនេះដែរ នៅទីនេះបានប្រព្រឹត្តទៅ​សកម្មភាពជួបប្រាស្រ័យ
សិល្បៈប្រពៃណីរបស់ស្ថានទូតបណ្ដាប្រទេសអាស៊ានប្រចាំនៅហាណូយ។ លោក
Lam Van Khang បានឲ្យដឹងបន្ថែមទៀតថា៖

        “ទស្សនវិស័យមួយ​អត្តសញ្ញាណមួយ សហគមន៍មួយ ដូចជាសេចក្តី​ប្រកាស
​របស់អាស៊ាន។ ​យើងខ្ញុំរៀបចំព្រឹត្តិការណ៍នេះដោយមានគោលដៅ​ឧទ្ទេសនាម
​វប្បធម៍ប្រទេសអាស៊ាននានាសមដៅបង្កើនការយល់ដឹងផ្សាភ្ជាប់​បណ្ដាប្រទេស
រួមចំណែកកសាងសហគមន៍អាស៊ានសាមគ្គីភាពសកម្ម អភិវឌ្ឍន៍​អាស៊ានក្លាយ
ទៅជាដំបន់សន្តិភាពនិងសម្បូររុងរឿង។”

        បណ្ដាទិវាមហាសាមគ្គីភាពអាស៊ាន-ទស្សនវិស័យមួយ​អត្តសញ្ញាណមួយ
សហគមន៍មួយ ជាឱកាសដើម្បីបណ្ដាប្រទេសអាស៊ានផ្សព្វផ្សាយឧទ្ទេសនាម​អំពី
ទឹកដីមនុស្សនិងរាល់តំលៃវប្បធម៍គំរូ រាល់ការខំប្រឹងប្រែងដើម្បីអភិរក្ស​ពង្រីក​នូវ
តំលៃបេតិកភ័ណ្ឌវប្បធម៍របស់ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ