សង្កាត់ដុងម៉ាយ (ខេត្តក្វាងនិញ): ខណៈពេលដែលប្រជាជនពង្រីកទីក្រុង បើកផ្លូវធំទូលាយ

(VOVWORLD) - ដោយអនុវត្តតាមគោលនយោបាយ ស្តីពីការបន្តធ្វើឱ្យប្រសើរឡើងនូវតំបន់ទីក្រុង និងតំបន់លំនៅដ្ឋានរបស់ខេត្តក្វាងនិញ នៅសង្កាត់ដុងម៉ាយ បរិយាកាស សាងសង់សោភ័ណភាពទីក្រុងកំពុងប្រព្រឹត្តទៅក្នុងសភាពអ៊ូអរ មមាញឹក។  ផ្លូវថ្នល់កំពុងត្រូវបានពង្រីកធំទូលាយ ហើយប្រជាជននៅទីនេះ បានបរិច្ចាគដីធ្លីយ៉ាងសកម្ម រុះរើរចនាសម្ព័ន្ធមួយចំនួន ដើម្បីចូលរួមជាមួយអាជ្ញាធរសាង សង់កន្លែងរស់នៅឲ្យកាន់តែប្រសើរជាង។

សង្កាត់ដុងម៉ាយ (ខេត្តក្វាងនិញ): ខណៈពេលដែលប្រជាជនពង្រីកទីក្រុង បើកផ្លូវធំទូលាយ - ảnh 1គ្រួសារចំនួន ១៥ នៅក្នុងផ្លូវ ម៉ាក ដាំង ឌុង លេខ ៣៤២ សង្កាត់គីឡូម៉ែត្រលេខ ១១ សង្កាត់ ដុងម៉ាយ បានយល់ព្រមបរិច្ចាគដី និងសំណង់សម្រាប់ការធ្វើឱ្យប្រសើរឡើងនូវទីក្រុង (រូបថត៖ baoquangninh.vn)

លើខ្សែផ្លូវ ម៉ាក់ ដាំង ឌុង ច្រកលេខ ៣៤២  ទីប្រជុំជនគីឡូម៉ែត្រលេខ ១១ ពីមុនមានទទឹងត្រឹមតែជាង ២ ម៉ែត្រប៉ុណ្ណោះ ដែលផ្ទៃផ្លូវតូចចង្អៀតបណ្តាលឱ្យមានការលំបាកជាច្រើនសម្រាប់ការធ្វើដំណើរ និងការផ្លាស់ប្តូរពាណិជ្ជកម្មរបស់ប្រជាជន។ បន្ទាប់ពីសង្កាត់ដុងមាយបានពិនិត្យឡើងវិញនូវស្ថានភាពបច្ចុប្បន្ន និងបានប្រកាសពីផែនការធ្វើឱ្យប្រសើរឡើង និងពង្រីកផ្លូវដែលមានប្រវែងជាង ២០០ ម៉ែត្រនេះ គ្រួសារចំនួន ១៥ ដែលរស់នៅតាមបណ្តោយផ្លូវបានយល់ព្រម និងរុះរើរបងជិត ២០០ ម៉ែត្រ ដោយស្ម័គ្រចិត្ត បរិច្ចាគដីប្រហែល ១៨០ ម៉ែត្រការ៉េ រួមជាមួយនឹងរចនាសម្ព័ន្ធនិងដើមឈើជាច្រើន ដើម្បីបង្កើតជាទីតាំងស្អាតសម្រាប់សាង សង់។ នៅពេលសាងសង់រួច ផ្លូវនឹងត្រូវបានពង្រីកឡើងដល់ ៣,៥ ម៉ែត្រ ដើម្បីបំពេញតម្រូវការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋបានកាន់តែប្រសើរ។

សង្កាត់ដុងម៉ាយ (ខេត្តក្វាងនិញ): ខណៈពេលដែលប្រជាជនពង្រីកទីក្រុង បើកផ្លូវធំទូលាយ - ảnh 2កម្លាំងពលកម្មជិត ១០០ ថ្ងៃត្រូវបានចូលរួមដោយអ្នកស្រុកក្នុងតំបន់ដើម្បីសាងសង់ផ្លូវ ម៉ាក់ ដាំងឌុង   (រូបថត៖ baoquangninh.vn)

“នៅថ្ងៃដែលសង្កាត់ចាប់ផ្តើមរុះរើហេដ្ឋារចនាសម្ព័ន្ធ គ្រួសាររបស់លោកស្រី ង្វៀន ធុយ កៃ ដែលនៅផ្ទះលេខ ១៧ ផ្លូវ ម៉ាក់ ដាំង ឌុង គឺជាគ្រួសារមួយក្នុងចំណោមគ្រួសារដំបូងគេដែលបានបរិច្ចាគដី។ លោកស្រី កៃ បានចែករំលែកថា៖

"គ្រួសារខ្ញុំមានដីសម្រាប់រស់នៅមានទំហំ ២០ ម៉ែត្រការ៉េ ដែលយើងបានបរិច្ចាគទៅរដ្ឋដើម្បីសាងសង់ផ្លូវ ជួយធ្វើឱ្យសង្កាត់កាន់តែធំទូលាយ"។

មិនត្រឹមតែបរិច្ចាគដី ប្រជាជននៅសង្កាត់ ដុងមាយ ក៏បានចូលរួមកម្លាំងពលកម្មដោយផ្ទាល់ផងដែរ។ កម្លាំងពលកម្មជិត ១០០ នាក់ ត្រូវបានប្រមូលផ្តុំ ដើម្បីរួមជាមួយអាជ្ញាធរមូលដ្ឋាន សាងសង់ផ្លូវនៅក្នុងផ្លូវលេខ ៣៤២។ ចាប់ពីការរុះរើរបង និងការផ្លាស់ប្តូរទីតាំងរចនាសម្ព័ន្ធ រហូតដល់ការជួយសាងសង់ ស្មារតីនៃ "ការងាររួមមិនមែនសម្រាប់នរណាម្នាក់ឡើយ" គឺជាក់ស្តែងនៅក្នុងសកម្មភាពនីមួយៗ។

សង្កាត់ដុងម៉ាយ (ខេត្តក្វាងនិញ): ខណៈពេលដែលប្រជាជនពង្រីកទីក្រុង បើកផ្លូវធំទូលាយ - ảnh 3ខណៈពេលដែលគម្រោងធ្វើឱ្យប្រសើរឡើង និងកែលម្អទីក្រុងនៅក្នុងសង្កាត់ ដុងម៉ាយ កំពុងដំណើរការ ប្រជាជនក្នុងតំបន់បានបរិច្ចាគដី សំណង់ និងកម្លាំងពលកម្មដើម្បីគាំទ្រដល់ការសាងសង់ (រូបថត៖ baoquangninh.vn)

យោងតាមលោក ទ្រឿង វ៉ាន់ ហ៊ុយន លេខាសាខាបក្ស និងជាប្រធានទីប្រជុំជនគីឡូម៉ែត្រលេខ ១១ សង្កាត់ដុងម៉ាយ ខេត្តក្វាងនិញ ដើម្បីទទួលបានការឯកភាពខ្ពស់បែបនេះ សាខាបក្ស ទីប្រជុំជនបានចេញសេចក្តីសម្រេចចិត្តតាមប្រធានបទយ៉ាងសកម្ម និងសម្របសម្រួលជាមួយគណៈកម្មាធិការរណសិរ្ស បង្កើនការឃោសនា និងចលនាប្រជាជន។ លោក ហ៊ុយន បានបន្ថែមថា៖ "សាខាបក្សភូមិលេខ ១ បានចេញសេចក្តីសម្រេចចិត្តមួយដោយដឹកនាំទីប្រជុំជន និងគណៈកម្មាធិការរណសិរ្ស ឲ្យចលនាប្រជាជនបរិច្ចាគដីសរុបជាង ២០០ ម៉ែត្រការ៉េ និងបានរៃអង្គាសប្រាក់ចំនួន ៦០ លានដុង ដើម្បីសាងសង់របងឡើងវិញសម្រាប់គ្រួសារដែលបានបរិច្ចាគដី។ លើសពីនេះ កម្លាំងពលកម្មជាច្រើនត្រូវបានចលនាដើម្បីសាង សង់របងឡើងវិញសម្រាប់ប្រជាជន"។

គម្រោងធ្វើឲ្យផ្លូវ ម៉ាក់ ដាំង ឌុង ប្រសើរឡើង គឺជាគម្រោងមួយក្នុងចំណោមគម្រោងចំនួន ១១ ស្តីពីការកែលម្អទីក្រុង ដែលសង្កាត់ដុងមាយ ខេត្តក្វាងនិញ កំពុងផ្តោតការអនុវត្ត នៅក្នុងត្រីមាសទីបួននៃឆ្នាំ ២០២៥។ ដោយអនុវត្តតាមគោលការណ៍ "រដ្ឋ និងប្រជាជនធ្វើការជាមួយគ្នា" សង្កាត់នេះបានកៀរគរធនធានចម្រុះ ដោយរួមបញ្ចូលគ្នានូវថវិការដ្ឋជាមួយនឹងការចូលរួមវិភាគទានដោយស្ម័គ្រចិត្តពីប្រជាពលរដ្ឋតាមរយៈការបរិច្ចាគដីធ្លី និងការរុះរើរចនាសម្ព័ន្ធ។ ជាលទ្ធផល ផ្លូវត្រូវបានពង្រីក ហើយប្រព័ន្ធបង្ហូរទឹក ដើមឈើបៃតង និងភ្លើងបំភ្លឺទីក្រុងត្រូវបានសាង សង់ដែរ។ លោក វូ ង៉ុក ហ៊ុង អនុលេខាគណៈកម្មាធិការបក្ស និងជាប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ដុងម៉ាយ ខេត្តក្វាងនិញ បានឲ្យដឹងថា៖  "សង្កាត់នេះមានគម្រោងកែលម្អ និងតុបតែងទីក្រុងចំនួន ១១ ដែលត្រូវអនុវត្តនៅឆ្នាំ ២០២៥។ គ្រប់ទីកន្លែងដែលគម្រោងត្រូវបានអនុវត្ត ប្រជាជនបរិច្ចាគដី និងរុះរើរបង  អាជ្ញាធរនិងអង្គការនានាគាំទ្រការសាងសង់របងឡើងវិញ និងបើកទូលាយផ្លូវតូចៗ ដើម្បីធានាថា ផ្លូវទាំងនេះនឹងមានទទឹងយ៉ាងហោចណាស់ ៣.៥ ម៉ែត្រ សម្រាប់ចរាចរណ៍រលូន។ បច្ចុប្បន្ន សង្កាត់កំពុងផ្តោតលើការអនុវត្តផ្លូវចំនួន ៤ ខ្សែ ដែលផ្លូវនីមួយៗ មានប្រវែងជាង ៥០០ ម៉ែត្រ"។

សង្កាត់ដុងម៉ាយ (ខេត្តក្វាងនិញ): ខណៈពេលដែលប្រជាជនពង្រីកទីក្រុង បើកផ្លូវធំទូលាយ - ảnh 4ក្រៅពីលើសង្កាត់ដុងម៉ាយ គ្រួសារជាច្រើននៅក្នុងឃុំ និងសង្កាត់ផ្សេងទៀតនៅក្នុងខេត្ត ក្វាង និញ បានយល់ព្រមចំពោះគោលនយោបាយនៃការជួសជុល និងធ្វើឱ្យប្រសើរឡើងនូវទេសភាពទីក្រុង និងបានបរិច្ចាគដីដោយស្ម័គ្រចិត្តសម្រាប់ការអនុវត្តគម្រោង (រូបថត៖ baoquangninh.vn)

មិនត្រឹមតែនៅក្នុងសង្កាត់ដុងម៉ាយប៉ុណ្ណោះទេ ស្មារតីនៃការបរិច្ចាគដីសម្រាប់ការងារសាធារណៈកំពុងរីកសាយភាយ យ៉ាងខ្លាំងនៅក្នុងឃុំ និងសង្កាត់ជាច្រើនទៀត នៅក្នុងខេត្តក្វាងនិញ។ នេះមិនមែនគ្រាន់តែជារឿងរ៉ាវអំពីហេដ្ឋារចនាសម្ព័ន្ធទីក្រុងនោះទេ ប៉ុន្តែក៏ជាសក្ខីភាពដ៏រស់រវើកចំពោះឯកភាពរវាងរដ្ឋាភិបាល និងប្រជាជនក្នុងការអនុវត្តគោលនយោបាយសំខាន់ៗរបស់ខេត្ត លើការកែលម្អគុណភាពទីក្រុងដែលទាក់ទងនឹងការអភិវឌ្ឍលំហសាធារណៈប្រកបដោយចីរភាព។

នៅពេលដែលប្រជាជនយល់ពីផលប្រយោជន៍រយៈពេលវែង  នៅពេលដែលអាជ្ញាធរបំពេញល្អការងារផ្សព្វផ្សាយ និងធ្វើសកម្មភាពរួមគ្នា  ដីមួយម៉ែត្រដែលបានបរិច្ចាគគឺជាការវិនិយោគនាពេលអនាគត។ សង្កាត់ ដុង ម៉ាយ សព្វថ្ងៃនេះកំពុងពង្រីកផ្លូវថ្មីៗ មិនត្រឹមតែជាផ្លូវបេតុង និងផ្លូវកៅស៊ូប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានការស្រុះចិត្តគំនិត និងការជឿទុកចិត្តពីប្រជាជននៅក្នុងទេសភាពទីក្រុងទំនើប និងស៊ីវិល័យកាន់តែខ្លាំងឡើង ស្របតាមសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៦   របស់គណៈកម្មាធិការបក្សខេត្តក្វាងនិញបានដាក់ចេញ ដោយខិតខំធ្វើឱ្យខេត្តនេះក្លាយជាទីក្រុងចំណុះមជ្ឈិម មុនឆ្នាំ ២០៣០ និងក្លាយទៅជាតំបន់ទីក្រុងមានសារៈសំខាន់ ក្នុងតំបន់ និងអន្តរជាតិនៅឆ្នាំ ២០៤៥៕

 

 

 

 

 

 

ប្រតិកម្មទៅវិញ

ផ្សេងៗ