ហាណូយរីកសាយភាយវប្បធម៌សន្សំសំចៃថាមពល

(VOVWORLD) - ទីក្រុងហាណូយកំពុងផ្លាស់ប្តូរយ៉ាងខ្លាំង ក្នុងការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព និងសន្សំសំចៃ។ មិនត្រឹមតែជាលទ្ធផលនៃកម្មវិធីឃោសនាប៉ុណ្ណោះទេ ការផ្លាស់ប្តូរនេះក៏មកពីការយល់ដឹងកាន់តែខ្ពស់របស់សហគមន៍ ពីគ្រួសារនីមួយៗ តំបន់លំនៅដ្ឋាននួមួយៗ រហូតដល់សាលារៀន និងការិយាល័យនីមួយៗ។
ស្មារតីសន្សំសំចៃថាមពលកំពុងក្លាយជាលក្ខណៈដ៏ស្រស់ស្អាតនៅក្នុងជីវភាពទីក្រុង ជាទម្លាប់ស៊ីវិល័យរបស់ប្រជាជនហាណូយសព្វថ្ងៃនេះ។ ពាក្យស្លោកសម្រាប់ការសន្សំសំចៃអគ្គិសនី និងថាមពលត្រូវបានបញ្ជាក់ដោយសកម្មភាពប្រចាំថ្ងៃ ដូចជា៖ បិទភ្លើងនៅពេលចាកចេញពីបន្ទប់ ការប្រើប្រាស់ឧបករណ៍សន្សំសំចៃថាមពល ផ្តល់អាទិភាពដល់មធ្យោបាយដឹកជញ្ជូនបៃតង ការអនុវត្តបច្ចេកវិទ្យាថ្មីក្នុងផលិតកម្ម។ល។
ក្នុងរយៈពេល ២០២១-២០២៥ គ្រួសារជាង ៣៤០.០០០ ត្រូវបានណែនាំ និងបណ្តុះបណ្តាលអំពីការសន្សំសំចៃថាមពល ដែលមានន័យថា គ្រួសារសែន ត្រូវទទួលបានចំណេះដឹង និងជំនាញដើម្បីកាត់បន្ថយការប្រើប្រាស់អគ្គិសនី ឧស្ម័ន និងសាំង ដែលរួមចំណែកដល់ការកាត់បន្ថយការចំណាយប្រចាំថ្ងៃ និងផលប៉ះពាល់ដល់បរិស្ថាន។
ហាណូយរីកសាយភាយវប្បធម៌សន្សំសំចៃថាមពល - ảnh 1សិស្សានុសិស្សសិក្សាពីការប្រើប្រាស់ឧបករណ៍អគ្គិសនីប្រកបដោយសុវត្ថិភាព និងសន្សំសំចៃថាមពល។ រូបថត៖ nguoihanoi.vn

ដោយចែករំលែកអំពីទិសដៅជំរុញវប្បធម៌សន្សំសំចៃថាមពល លោកស្រី ឡេ ថាញ់ ធុយ (Le Thanh Thuy) អនុប្រធានមន្ទីរកសិកម្ម និងបរិស្ថានទីក្រុងហាណូយ បានសង្កត់ធ្ងន់ថា៖ “នាពេលកន្លងទៅ ទីក្រុងហាណូយបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការគ្រប់គ្រងថាមពលប្រកបដោយប្រសិទ្ធភាព និងស្នើដំណោះស្រាយជាច្រើន ដែលក្នុងនោះ ដោយមានតួនាទីរបស់មន្ទីរកសិកម្មនិងបរិស្ថាន យើងតែងតែយកចិត្តទុកដាក់លើដំណោះស្រាយនៃការប្រើប្រាស់ថាមពលកកើតឡើងវិញ ក៏ដូចជាប្រសិទ្ធភាពក្នុងការគ្រប់គ្រងកាកសំណល់រឹង កាត់បន្ថយការបំពុលខ្យល់ពីប្រភពថាមពលផ្សេងៗគ្នា។ ដំណោះស្រាយទាំងអស់នោះ ទាក់ទងនឹងរបៀបស្វែងរកជម្រើសដ៏ល្អបំផុត ក្នុងការគ្រប់គ្រងថាមពលប្រកបដោយប្រសិទ្ធភាព"

សហគ្រាសអគ្គិសនីនៅក្នុងទីក្រុងក៏ចូលរួមយ៉ាងសកម្មជាមួយប្រជាជនក្នុងចលនានេះផងដែរ។ EVNHANOI បានរៀបចំវគ្គឃោសនារាប់រយ ផ្ញើសារណែនាំអំពីការប្រើប្រាស់អគ្គិសនីសមហេតុផលដល់អតិថិជន ណែនាំអំពីរបៀបប្រើប្រាស់ឧបករណ៍សន្សំសំចៃថាមពល និងជួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារគោលនយោបាយឱ្យជំនួសឧបករណ៍ដែលប្រើប្រាស់ថាមពលច្រើន។ លោក Pham Xuan Minh Tri លេខាសម្ព័ន្ធយុវជន EVN បានចែករំលែកថា៖  “យើងកំពុងព្យាយាមសម្រេចបាន NET ZERO នៅត្រឹមឆ្នាំ ២០៥០ យើងបានផ្សព្វផ្សាយដល់សមាជិកសម្ព័ន្ធយុវជននៅក្នុងសារជីវកម្ម ក៏ដូចជាតាមរយៈពួកគេ ផ្សព្វផ្សាយនៅក្នុងសហគមន៍ ដើម្បីរួមគ្នាកសាងសហគមន៍ប្រកបដោយសុវត្ថិភាព សន្សំសំចៃ និងមានប្រសិទ្ធភាព”

ហាណូយរីកសាយភាយវប្បធម៌សន្សំសំចៃថាមពល - ảnh 2ពិធីបំផុសចលនា "ប្រជាជនទាំងមូលសន្សំសំចៃថាមពល ដើម្បីជួយជ្រោមជ្រេងនឹងម៉ោងភពផែនដី ២០២៥។ រូបថត៖ nguoihanoi.vn

ខ្សែផ្លូវថ្នល់រាប់ពាន់ត្រូវបានដំឡើងអំពូល LED ដើម្បីបំភ្លឺកន្លែងសាធារណៈ ហើយតំបន់លំនៅដ្ឋានជាច្រើនបានដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យបម្រើសកម្មភាពសហគមន៍។ តំបន់ទីក្រុងថ្មីមួយចំនួនក៏អនុវត្តគំរូគ្រប់គ្រងថាមពលឆ្លាតវៃ គ្រប់គ្រង់ភ្លើងបំភ្លឺនិងសីតុណ្ហភាពដោយស្វ័យប្រវត្តិ ដើម្បីកាត់បន្ថយការខ្ជះខ្ជាយអគ្គិសនី។ ការផ្លាស់ប្តូរពីហេដ្ឋារចនាសម្ព័ន្ធរហូតដល់ការយល់ដឹងរបស់សហគមន៍បានបង្កើតរូបរាងថ្មីសម្រាប់រដ្ឋធានី ជាទីក្រុងទំនើប ប៉ុន្តែស្និតស្នាលជាមួយបរិស្ថាន។ លោក Nguyen Van Long អនុប្រធានសមាគមវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាមប្រើប្រាស់ថាមពលប្រកបដោយសន្សំសំចៃ និងប្រសិទ្ធភាព បានឲ្យដឹងថា៖ “ទីក្រុងហាណូយគឺជាទីក្រុងដែលប្រើប្រាស់ថាមពលច្រើន។ ទីក្រុងបានអនុវត្តចំណុចស្នូលនៃកម្មវិធីជាតិស្តីពីការប្រើប្រាស់ថាមពលដោយសន្សំសំចៃ និងមានប្រសិទ្ធភាព ដំណាក់កាល ២០១៩ - ២០៣០។ នេះគឺជាអត្ថប្រយោជន៍ដ៏ធំមួយ។ គណៈកម្មាធិការប្រជាជនទីក្រុងហាណូយ បណ្តាស្ថាប័ន ផ្នែក និងសាខានានាក៏បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបញ្ហានេះផងដែរ”

ក្នុងដំណាក់កាល ២០២៦- ២០៣០ ដោយអនុវត្តកម្មវិធីជាតិស្តីពីការប្រើប្រាស់ថាមពលដោយសន្សំសំចៃនិងមានប្រសិទ្ធភាព ទីក្រុងហាណូយខិតខំសម្រេចបានការសន្សំសំពី ៨ ទៅ ១០% នៃការប្រើប្រាស់ថាមពលសរុប និងកាត់បន្ថយការបាត់បង់ថាមពលឱ្យទាបជាង ៤% នៅទីក្រុងទាំងមូល។

ហាណូយរីកសាយភាយវប្បធម៌សន្សំសំចៃថាមពល - ảnh 3យុវជនទីក្រុងហាណូយជួយជ្រោមជ្រេង ម៉ោងភពផែនដី ២០២៥។ រូបថត៖ nguoihanoi.vn

ជារៀងរាល់ឆ្នាំទីក្រុងបានខិតខំប្រឹងប្រែងសន្សំសំចៃយ៉ាងហោចណាស់ ២,២% នៃការប្រើប្រាស់អគ្គិសនីសរុបជា សម្រាប់វិស័យនីមួយៗដូចជា ឧស្សាហកម្ម ពាណិជ្ជកម្ម និងសេវាកម្ម; សំណង់; ការគ្រប់គ្រង និងការប្រើប្រាស់; កសិកម្ម ព្រៃឈើ នេសាទ។ សហគ្រាសទាំង ១០០% នៅក្នុងមណ្ឌលឧស្សាហកម្ម គ្រឹះស្ថានឧស្សាហកម្មជនបទ និងភូមិសិប្បកម្មនានា អាចទទួលបាន និងអនុវត្តដំណោះស្រាយសម្រាប់ការប្រើប្រាស់ថាមពលដោយសន្សំសំចៃ និងមានប្រសិទ្ធភាព។ លោក ង្វៀន ខាក វ៉ាន់ (Nguyen Khac Van) អនុប្រធាននាយកដ្ឋានគ្រប់គ្រងថាមពល នៃមន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្មហាណូយ បានឲ្យដឹងថា៖ “ដើម្បីអនុវត្តន៍កម្មវិធីកាត់បន្ថយការបំភាយឧស្ម័ន និងលើកកម្ពស់ការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាពនិងសន្សំសំចៃ ទីក្រុងហាណូយបានអនុវត្តកម្មវិធីជាច្រើន ដែលក្នុងនោះកម្មវិធីប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាពគឺជាកម្មវិធីជាតិមួយ។ យើងក៏អនុវត្តយ៉ាងសកម្មនូវកម្មវិធីកាត់បន្ថយការបំភាយឧស្ម័ន ដូចជាកម្មវិធីផលិតកម្មស្អាត កម្មវិធីដុតសំរាមបរិស្ថានដើម្បីបង្កើតអគ្គិសនី កម្មវិធីផ្លាស់ប្តូរបៃតង ការដឹកជញ្ជូនបៃតង។ល។ ទីក្រុងហាណូយកំពុងផ្លាស់ប្តូរយ៉ាងខ្លាំងពីយានយន្តប្រើប្រាស់ឥន្ធនៈហ្វូស៊ីល ទៅជា យានយន្តប្រើប្រាស់ឥន្ធនៈដែលស្និតស្នាលជាមួយបរិស្ថាន ដូចជារថយន្តអគ្គិសនី និងរថភ្លើងអគ្គិសនី”។

ជាមួយនឹងដំណោះស្រាយប្រកបដោយសមកាលកម្ម និងការឆ្លើយតបរបស់សហគមន៍ ទីក្រុងហាណូយមិនត្រឹមតែសម្រេចបាន និងលើសពីគោលដៅជាច្រើនក្នុងដំណាក់កាល ២០២១-២០២៥ ប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះទៅទៀត គឺបានបង្កើតនិងផ្សព្វផ្សាយវប្បធម៌សន្សំសំចៃថាមពល ជាទម្លាប់ថ្មីមួយដែលរួមចំណែកដល់ការបង្កើតរូបរាងទីក្រុងកាន់តែទំនើប ប្រកបដោយនិរន្តរភាព និងបៃតង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ