(VOVWORLD) - ចលនា “អក្ខរកម្មឌីជីថលសម្រាប់ប្រជាជន" កំពុងក្លាយជាចំណុចលេចធ្លោមួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងផ្លាស់ប្តូរឌីជីថលនៅសង្កាត់តឿងម៉ៃ ទីក្រុងហាណូយ។ អាជ្ញាធរមូលដ្ឋានមិនត្រឹមតែកំពុងផ្សព្វផ្សាយជំនាញឌីជីថលក្នុងចំណោមកម្មាភិបាល និងបក្ខជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវចំណេះដឹងឌីជីថលដល់គ្រួសារនីមួយៗនិងប្រជាពលរដ្ឋគ្រប់រូបផងដែរ។
ប្រជាជនសង្កាត់តឿងម៉ៃ ទទួលបានការណែនាំយ៉ាងហ្មត់ចត់អំពីការផ្លាស់ប្តូរឌីជីថល។ រូបថត៖ tuongmai.hanoi.gov.vn |
កាលពីខែសីហាកន្លងមកនេះ គណៈកម្មាធិការប្រជាជនសង្កាត់តឿងម៉ៃ បានបំផុសកម្មវិធីរមួយ ដើម្បីឆ្លើយតបទៅនឹងសេចក្តីណែនាំរបស់គណៈកម្មាធិការប្រជាជនទីក្រុងហាណូយ ស្តីពីការអនុវត្តយុទ្ធនាការរយៈពេល ៤៥ ថ្ងៃទាំងយប់ ចេញដំណើរជួយសកម្មភាពផ្លាស់ប្តូរឌីជីថលនៅក្នុងឃុំ និងសង្កាត់នានា ក្នុងដំណាក់កាលដំបូងនៃដំណើរការគំរូអាជ្ញាធរមូលដ្ឋានពីរកម្រិត និងការដាក់ពង្រាយមជ្ឈមណ្ឌលអក្ខរកម្មឌីជីថលចល័តនៅតាមសង្កាត់។ ស្មារតីនៃកម្មវិធី “អក្ខរកម្មឌីជីថលសម្រាប់ប្រជាជន" បានរីកសាយភាយយ៉ាងឆាប់រហ័សនៅទូទាំងសង្កាត់។ លោកស្រី ង្វៀន ធី ម៉ៃ ឡាន ប្រធាននាយកដ្ឋានវប្បធម៌ និងសង្គមកិច្ចនៃសង្កាត់តឿងម៉ៃ បានឲ្យដឹងថា៖“សង្កាត់បានបង្កើតក្រុមផ្លាស់ប្តូរឌីជីថលសហគមន៍ចំនួន ៧៤ ក្រុម។ យើងបានរៀបចំការបណ្តុះបណ្តាលសម្រាប់ក្រុមផ្លាស់ប្តូរឌីជីថលសហគមន៍នៅក្នុងតំបន់លំនៅដ្ឋាន និងសង្កាត់ដែលមានអ្នកចូលរួមជាង ៥០០ នាក់។ លើសពីនេះ សង្កាត់នេះក៏បានដាក់ពង្រាយក្រុមចល័តដើម្បីជួយដល់ប្រជាជននៅក្នុងតំបន់លំនៅដ្ឋាន។ ជាលទ្ធផល រហូតមកដល់ពេលនេះ ប្រជាជនទទួលបានសិទ្ធិចូលប្រើប្រាស់ការផ្លាស់ប្តូរឌីជីថល និងបច្ចេកវិទ្យាថ្មីៗ”។
សង្កាត់តឿងម៉ៃបំផុស យុទ្ធនាការដើម្បីជួយជ្រោមជ្រេង "ចលនារយៈពេល ៤៥ ថ្ងៃ ទាំងយប់ ចេញដំណើរជួយសកម្មភាពផ្លាស់ប្តូរឌីជីថល" និងបានដាក់ពង្រាយមជ្ឈមណ្ឌល "អក្ខរកម្មឌីជីថល" ចល័តនៅទូទាំងមូលដ្ឋាន។ រូបថត៖ tuongmai.hanoi.gov.vn |
ចលនា “អក្ខរកម្មឌីជីថលសម្រាប់ប្រជាជន” នៅក្នុងសង្កាត់តឿងម៉ៃ ជួយប្រជាជនទាក់ទងផ្ទាល់នឹងវេទិកាឌីជីថល និងកម្មវិធីបញ្ញាសិប្បនិម្មិត (AI) ជាមូលដ្ឋាន ចូលរួមក្នុងការកសាងរដ្ឋាភិបាលឌីជីថល សង្គមឌីជីថល សេដ្ឋកិច្ចឌីជីថល និងពលរដ្ឋឌីជីថល។ សង្កាត់ណែនាំប្រជាជនអំពីការប្រើប្រាស់សេវាសាធារណៈរហូតដល់ក្រុមប្រជាជននីមួយៗ និងតាមរយៈអង្គការមហាជន ដូចជា សម្ព័ន្ធយុវជន និងក្រុមផ្លាស់ប្តូរឌីជីថលសហគមន៍។ ជាមួយគ្នានេះ សង្កាត់បានរៀបចំក្បួនឃោសនា ផ្សព្វផ្សាយនៅគ្រប់ជ្រុងផ្លូវ។ យោងតាមលោកមិត្ត Nguyen Ngoc Quynh លេខាសម្ព័ន្ធយុវជននៃតំបន់លំនៅដ្ឋានលេខ ១១ថា តាំងពីដើមដំបូងមកចលនា “អក្ខរកម្មឌីជីថលសម្រាប់ប្រជាជន” បានទាក់ទាញសមាជិកសម្ព័ន្ធយុវជនមួយចំនួនធំឱ្យចូលរួមផងដែរ”។
ចលនា “អក្ខរកម្មឌីជីថលសម្រាប់ប្រជាជន” មានសារៈសំខាន់ជាក់ស្តែង ដោយជួយប្រជាជនចូលប្រើបច្ចេកវិទ្យាបានយ៉ាងងាយស្រួល។ តាមរយៈនេះ ជួយប្រជាជនក្លាយជាពលរដ្ឋឌីជីថល។ បន្ទាប់ពីទទួលបានការបណ្តុះបណ្តាល សមាជិកសម្ព័ន្ធយុវជនណែនាំ និងជួយប្រជាជនលើការងារមួយចំនួនដូចជា៖ ផ្ទៀងផ្ទាត់ដីធ្លី ការដំឡើង VNeID, iHanoi និងសេវាសាធារណៈសម្រាប់ប្រជាជន។ សម្ព័ន្ធយុវជនទៅផ្ទះរបស់ប្រជាជនដោយផ្ទាល់ដើម្បីដំឡើងកម្មវិធីសម្រាប់ពួកគេ។ សមាជិកសម្ព័ន្ធផយុវជនមានភាពសកម្មខ្លាំងណាស់”។
រួមជាមួយគ្នានេះ សង្កាត់ តឿត មៃ បានអភិវឌ្ឍន៍ជំនាញសិក្សាតាមអ៊ីនធឺណិតបើកចំហនៅលើវេទិកា binhdanhocvuso.gov.vn ដោយប្រែក្លាយគ្រួសារនីមួយៗទៅជាអាសយដ្ឋានសិក្សាឌីជីថល សាខាសហជីពនីមួយៗទៅជា “ថ្នាក់រៀនឌីជីថល” ដែលតភ្ជាប់សហគមន៍។ លើកកម្ពស់សមត្ថភាពឌីជីថលសម្រាប់សាលារៀន និងសិស្សានុសិស្ស បើកការប្រកួត “អនុវត្តបច្ចេកវិទ្យា AI នៅក្នុងសាលារៀន ជាមួយនឹង
ប្រជាជនមួយចំនួនធំនៅសង្កាត់តឿងម៉ៃបានចូលរួមក្នុងពិធីបំផុសចលនានេះ។ រូបថត៖ tuongmai.hanoi.gov.vn |
ផលិតផលដូចជា៖ ជំនួយការនិម្មិត កម្មវិធីទន់ ផែនការមេរៀនឌីជីថល ប្រព័ន្ធចូលរៀនឆ្លាតវៃ ហ្គេមសិក្សាតាមអ៊ីនធឺណិត...។ សង្កាត់តឿងម៉ៃ រៀបចំទីតាំង “អក្ខរកម្មឌីជីថលសម្រាប់ប្រជាជន” ចល័តចំនួន ២៤កន្លែង នៅតាមទីតាំងរដ្ឋបាលសាធារណៈតឿង ម៉ៃ និងផ្ទះប្រជុំនៅក្នុងសង្កាត់។ ទីតាំងចល័តនីមួយៗមានសមាជិកពី ៧ ទៅ ១០ នាក់។ តាមរយៈគំនិតផ្តួចផ្តើមនេះ ប្រជាជននឹងទទួលបានណែនាំអំពីរបៀបដំឡើង និងប្រើប្រាស់កម្មវិធីសេវាសាធារណៈតាមអ៊ីនធឺណិតដូចជា VNeID, iHanoi, EtaxMobile, វិបផតថលសេវាសាធារណៈជាតិ និងវិបផតថលសេវាសាធារណៈរបស់ក្រសួងនគរបាល។ ទន្ទឹមជាមួយគ្នានោះ ត្រូវបានណែនាំអំពីរបៀបចុះឈ្មោះគណនី ដាក់ពាក្យតាមអ៊ីនធឺណិត និងពិនិត្យមើលលទ្ធផលនៃនីតិវិធីរដ្ឋបាលលើកម្មវិធីសេវាសាធារណៈតាមអ៊ីនធឺណិតទាំងនេះ។ លោក Nguyen Duc Anh សមាជិកម្នាក់នៅទីតាំងសេវាកម្មចល័ត "អក្ខរកម្មឌីជីថលសម្រាប់ប្រជាជន" នៅមជ្ឈមណ្ឌលរដ្ឋបាលសាធារណៈ តឿង ម៉ៃ បាននិយាយថា៖ “បច្ចុប្បន្ននេះ ប្រជាជនច្រើននៅតែមិនស្គាល់ពីរបៀបប្រើប្រាស់បច្ចេកវិទ្យាដើម្បីដោះស្រាយការងារ។ យើងជួយប្រជាជនដាក់ពាក្យតាមអ៊ីនធឺណិត និងណែនាំពួកគេអំពីការប្រើប្រាស់ iHanoi, VNeID និង EtaxMobile។ ចលនាអក្ខរកម្មឌីជីថលជួយប្រជាជនឱ្យជៀសវាងការទៅគណៈកម្មាធិការប្រជាជនដើម្បីបំពេញនីតិវិធី។ ពោលគឺ ពួកគេអាចបំពេញបែបបទតាមផ្ទះ តាមអ៊ីនធឺណិតដោយប្រើកម្មវិធី iHanoi”។
យុវជនសង្កាត់តឿងម៉ៃ ក៏បានចូលរួមយ៉ាងសកម្ម ក្នុងចលនា“អក្ខរកម្មឌីជីថលសម្រាប់ប្រជាជន”។ រូបថត៖ tuongmai.hanoi.gov.vn |
សមាជិកក្រុមផ្លាស់ប្តូរឌីជីថលសហគមន៍ ឬសមាជិកសហជីពយុវជននៃសង្កាត់តឿងម៉ៃ ក៏ទៅផ្ទះរបស់ប្រជាជនដោយផ្ទាល់ ដើម្បីជួយគ្រួសារដែលមិនទាន់ទទួលបានបច្ចេកវិទ្យា ដូចជាមនុស្សចាស់ និងជនពិការ...។ ដោយសារសកម្មភាពទាំងនេះ ប្រជាជនជាច្រើនដូចជាអ្នកស្រី Bui Thi Thu Huong នៅក្នុងសង្កាត់ តឿង ម៉ៃ ដែលធ្លាប់ស្ទាក់ស្ទើរ ឥឡូវនេះស្គាល់ពីរបៀបប្រើប្រាស់កម្មវិធីនៅលើទូរស័ព្ទ ដើម្បីស្វែងរកព័ត៌មាន និងចូលប្រើសេវាសាធារណៈ។
“ខ្ញុំកម្រណាស់ និងមិនសូវមានលទ្ធភាពចូលប្រើវាទេ។ ពេលមកទីនេះ ទទួលបានការណែនាំពីក្រុមកយុវជន ខ្ញុំអាចស្គាល់ពីរបៀបប្រើប្រាស់ឌីជីថលច្រើនជាង។ ខ្ញុំគិតថា ចលនានេះល្អណាស់ អ្នកស្ម័គ្រចិត្តមានភាពរីករាយយ៉ាងខ្លាំងក្នុងការណែនាំដល់ពួកយើង”។
សង្កាត់តឿង ម៉ៃ រក្សាវគ្គឃោសនាចល័ត និងចាក់ផ្សាយបីដងក្នុងមួយសប្តាហ៍ អំពីការផ្លាស់ប្តូរឌីជីថល; រក្សាប្រព័ន្ធព័ត៌មានមូលដ្ឋានលើក្រុម Zalo ក្នុងសង្កាត់ ក្រុមផ្លាស់ប្តូរឌីជីថលសហគមន៍ បង្ហោះអត្ថបទព័ត៌មាននៅលើទំព័រព័ត៌មានអេឡិចត្រូនិករបស់សង្កាត់...។ អ្នកស្រី Dam Thi Ngoc Minh ជាអ្នករស់នៅក្នុងសង្កាត់តឿង ម៉ៃបានសំណេះសំណាលថា៖ “មានចលនា “អក្ខរកម្មឌីជីថលសម្រាប់ប្រជាជន” បានជួយឲ្យមនុស្សចាស់ដូចជាខ្ញុំ និងមិត្តភក្តិរបស់ខ្ញុំរៀនសូត្រ ដូច្នេះយើងពេញចិត្តខ្លាំងណាស់ពេលមានក្រុមជួយណែនាំនេះ”។
តាមរយៈចលនា “អក្ខរកម្មឌីជីថលសម្រាប់ប្រជាជន” ប្រជាជននៅក្នុងសង្កាត់តឿងម៉ៃបានបង្កើនអក្ខរកម្មឌីជីថល ដើម្បីចូលប្រើ និងប្រើប្រាស់បច្ចេកវិទ្យាក្នុងជីវភាព និងការងាររបស់ពួកគេ ដោយហេតុនេះសម្របខ្លួនទៅនឹងការផ្លាស់ប្តូរឌីជីថល។ តាមនោះ រួមចំណែកដល់ការលើកកម្ពស់ការប្រើប្រាស់សេវាសាធារណៈតាមអ៊ីនធឺណិត និងបង្កើតសហគមន៍សិក្សាឌីជីថល៕