អ្នកប្រើប្រាស់វៀតណាមនិយមចូលចិត្តផលិតផល OCOP

(VOVWORLD) - 

នាពេលថ្មីៗនេះ ផលិតផលក្រោមកម្មវិធីជាតិ ឃុំមួយផលិតផលមួយ (OCOP)  បានក្លាយជាអ្នកនាំសារតភ្ជាប់ប្រជាជនវៀតណាមឱ្យប្រើប្រាស់ទំនិញវៀតណាម ហើយទន្ទឹមនឹងនោះ បានក្លាយជាកម្លាំងជំរុញសេដ្ឋកិច្ចរបស់មូលដ្ឋាន។ បន្ទាប់ពីការអនុវត្តអស់រយៈពេលជាង ៦ ឆ្នាំ គុណភាពនៃផលិតផល OCOP ត្រូវបានលើកកម្ពស់និងកែលម្អដោយឥតឈប់ឈរ ចាប់ពីការអនុវត្តវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា រហូតដល់សំបក់វេចខ្ចប់និងការរចនា។ ផលិតផល OCOP ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយពាសពេញទីផ្សារទូទាំងប្រទេស ហើយត្រូវបានអ្នកប្រើប្រាស់ជឿទុកចិត្តនិងជ្រើសរើសផងដែរ។

អ្នកប្រើប្រាស់វៀតណាមនិយមចូលចិត្តផលិតផល OCOP  - ảnh 1អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Ninh លោក Nghiem Xuan Cuong (កណ្តាល) បានចូលរួមការផ្សាយផ្ទាល់ពេលទស្សនាស្តង់នៅពិព័រណ៍ OCOP តំបន់ភាគឦសាន - Quang Ninh ឆ្នាំ ២០២៤ (រូបថត៖ Truong Giang/VOV)

ការតាំងពិព័រណ៍ផលិតផល OCOP នៅតំបន់ភាគឦសាន - ខេត្តក្វាងនិញ ឆ្នាំ ២០២៤ ជាសកម្មភាពប្រចាំឆ្នាំដែលបានប្រព្រឹត្តទៅយ៉ាងមមាញឹក ដោយមានស្តង់ទំនិញជាង ២៥០ លក់ផលិតផល OCOP និងផលិតផលកសិកម្មនិងអាហារសមុទ្ររបស់ខេត្តក្វាង និញនិងខេត្ត ក្រុងជាច្រើននៅទូទាំងប្រទេស។ កញ្ញា Mai Chi ទស្សនិកជនម្នាក់កំពុងដើរទិញឥវ៉ាន់ បានឲ្យដឹងថា៖ “ខ្ញុំតែងតែទៅមើលការតាំងពិព័រណ៍ OCOP របស់ខេត្តក្វាង និញណាស់។ រាល់ពេលដែលពិព័រណ៍បើក ខ្ញុំឃើញថា គុណភាពនិងការរចនាកាន់តែមានភាពប្រសើរឡើង ផលិតផលកាន់តែសម្បូរបែបហើយមានស្តង់កាន់តែច្រើន ហើយគុណភាពក៏ត្រូវបានធានាផងដែរ”។

មានមតិដូចគ្នាជាមួយនឹងកញ្ញា Mai Chi ដែរ លោក Le The Trung នៅទីក្រុងហាណូយបានឲ្យដឹងថា បច្ចុប្បន្ននេះ នៅក្នុងប្រព័ន្ធផ្សារទំនើបតែងតែមានកម្មវិធី ស្តង់ទំនិញ និងធ្នើដាក់លក់ផលិតផល OCOP ចាប់ពីបន្លែអនាម័យ មើម និងផ្លែឈើ ផលិតផលម្ហូបអាហារ ទំនិញសំខាន់ៗទាំងអស់សុទ្ធតែមានប្រភពដើម និងប្រភពច្បាស់លាស់ ដែលអាចស្កេនដោយប្រើលេខកូដ QR... ដូច្នេះអ្នកប្រើប្រាស់មានអារម្មណ៍នឹងនរចិត្តក្នុងការជ្រើសរើសផលិតផលខ្លួននិយមចូលចិត្ត។

“ពីមុននេះ គ្រួសារខ្ញុំតែងតែទិញរបស់របរជាទំនិញនាំចូល ពីអាហារសំខាន់ៗ រហូតដល់អាហារដែលមានបច្ចេកវិទ្យាខ្ពស់។ ឥឡូវនេះ នៅលើទីផ្សារមានផលិតផល OCOP ផលិតក្នុងស្រុក ដោយសារតម្លៃសមរម្យ គុណភាពកាន់តែប្រសើរឡើង និងមានប្រភពដើមច្បាស់លាស់ ដូច្នេះខ្ញុំជ្រើសរើសទិញប្រភេទផលិតផលនេះ សម្រាប់បម្រើក្នុងជីវភាពរស់នៅរបស់គ្រួសារ”។

ចាប់តាំងពីបើកយុទ្ធនាការ ប្រជាជនវៀតណាមផ្តល់អាទិភាពលើការប្រើប្រាស់ផលិតផលវៀតណាមនិងអំពាវនាវ ឱ្យមានការគាំទ្រផលិតផលវៀត ណាម រហូតមកដល់បច្ចុប្បន្ន ផលិតផល OCOP ក្នុងស្រុកបានទាក់ទាញការនិយមចូលចិត្តពីអតិថិជន ដោយការខិតខំប្រឹងប្រែងកែលម្អគុណភាព និងការរចនា។ ផលិតផល OCOP មាននៅក្នុងផ្សារទំនើបទាំងធំទាំងតូចទូទាំងប្រទេស។ ការអភិវឌ្ឍផលិតផល OCOP មិនត្រឹមតែរួមចំណែកលើកកម្ពស់គុណភាព ការរចនា ណែនាំប្រភពភូមិសាស្រ្តទំនិញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយមនុស្សម្នាក់ៗ និងគ្រួសារអាជីវកម្មមានចំណេះដឹង និងទំនួលខុសត្រូវកាន់តែច្រើនសម្រាប់ប្រភេទផលិតផលនីមួយៗដែលផ្គត់ផ្គង់ទៅកាន់ទីផ្សារ។ 

លោក Le Nhat Tien នាយករងនៃសហករណ៍ព្រៃឈើ Mang Den ស្រុក Kon Plong ខេត្ត Kontum គឺជាឧទាហរណ៍គំរូមួយក្នុងការលើកកម្ពស់ផលិតផល OCOP  កសាងម៉ាកយីហោសហករណ៍ព្រៃឈើ Mang Den ជាផលិតផលប្រចាំមូលដ្ឋាន។ ជារៀងរាល់ឆ្នាំ អង្គភាពរបស់លោកផលិតចេញកាហ្វេអារ៉ាប៊ីកាបានជាង ១០០ តោន។ ផលិតផលកាហ្វេកែច្នៃចំនួន ៥ ប្រភេទផ្សេងទៀត ដែលមានវិញ្ញាបនបត្រ OCOP ផ្កាយ ៣ ដល់ ៤ ក៏ត្រូវបានលក់ដាច់ខ្លាំងនៅក្នុងទីផ្សារក្នុងប្រទេសផងដែរ។

អ្នកប្រើប្រាស់វៀតណាមនិយមចូលចិត្តផលិតផល OCOP  - ảnh 2ប្រជាជនលក់ផលិតផល OCOP នៅផ្សារ Mang Den (ស្រុក Kon Plong ខេត្ត Kon Tum) (រូបថត៖ កាសែតកងទ័ពប្រជាជន)

“ដំណើរការផលិតចេញផលិតផល OCOP គឺល្អណាស់ ដែលជួយឱ្យសហករណ៍ ដឹងពីទិសដៅដើម្បីនាំផលិតផលតាំងពីដើមមកទីផ្សារ ឱ្យផលិតផលមានភាពស្អាតស្អំ និងមានគុណភាពបំផុត។ ក្រៅពីផ្ទៃដី ២៥ ហិកតា ដែលសហករណ៍កំពុងដាំដុះ និងថែទាំមក យើងកំពុងពង្រីកផ្ទៃដីវត្ថុធាតុដើម ហើយនៅចំពោះមុខគឺចុះកិច្ចសន្យាជាមួយគ្រួសារនីមួយៗ ដើម្បី ប្តេជ្ញាជួយអ្នកភូមិក្នុងការលក់ផលិតផល”។

បន្ទាប់ពីរយៈពេល ៦ ឆ្នាំនៃការអនុវត្តកម្មវិធី “ឃុំមួយផលិតផលមួយ” (OCOP) ពាណិជ្ជសញ្ញាសម្រាប់ផលិតផលកសិកម្មដែលមានគុណភាពខ្ពស់ ជាមួយនឹងលក្ខណៈនិងគុណសម្បត្តិ បានបញ្ជាក់ពីឋានៈរបស់ខ្លួនជាបណ្តើរៗ ដែលរួមចំណែកបើកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការតភ្ជាប់ក្នុងការកសាងសង្វាក់ផលិតកម្មដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចកសិកម្ម និងជនបទប្រកបដោយនិរន្តរភាពក្នុងមូលដ្ឋាន។ លោកស្រី Le Thuy Kim Loan អគ្គនាយកក្រុមហ៊ុនភាគហ៊ុន Pyloherb ជាអង្គភាពម្ចាស់កម្មសិទ្ធិផលិតផល OCOP ក្នុងវិស័យឱសថចំនួន ១៥ ប្រភេទរបស់ខេត្ត Kon Tum បានឲ្យដឹងថា៖ “OCOP គឺជាវិញ្ញាបនប័ត្រ បញ្ជាក់ផលិតផលដែលមានលក្ខណៈប្រចាំតំបន់។ យើងប្រកាន់ខ្ជាប់នូវវិញ្ញាបនបត្រ OCOP នោះ យើងនឹងឃើញថា ផលិតផលរបស់យើងមានលក្ខណៈពិសេសផ្ទាល់ខ្លួន។ តែមផលិតផល OCOP ដែលបានខេត្តផ្តល់  គឺមានសញ្ញាសម្គាល់ផលិតផលប្រចាំតំបន់រួចទៅហើយ”។

យោងតាមលោកបណ្ឌិត Nguyen Ngoc Tuyen ប្រធានវិទ្យាស្ថានសេដ្ឋកិច្ចនិងគ្រប់គ្រងតំបន់ខ្ពង់រាបភាគកញ្តាលថា ពេលមានវិញ្ញាបនប័ត្រ OCOP មានន័យថាម៉ាកយីហោត្រូវបានបង្កើតឡើង ហើយអ្នកប្រើប្រាស់បានស្គាល់ដល់។ ដូច្នេះហើយ អង្គភាពអាជីវកម្មត្រូវតែផ្លាស់ប្តូរការគិតផលិតកម្ម និងការលក់របស់ខ្លួនជានិច្ច ក្នុងយុគសម័យបច្ចេកវិទ្យាថ្មី។

“ការបំពាក់ផ្កាយសម្រាប់ផលិតផល OCOP គ្រាន់តែជាលិខិតឆ្លងដែន មិនមែនជាម៉ាកយីហោនោះទេ ប៉ុន្តែម៉ាកយីហោត្រូវតែជាការជឿទុកចិត្តរបស់អតិថិជន។ នៅពេលដែលអ្នកមានលិខិតឆ្លងដែន អ្នកត្រូវតែលើកកម្ពស់គុណភាព ដើម្បីបញ្ជាក់ម៉ាកយីហោរបស់អ្នក នោះហើយ ផលិតផលនឹងត្រូវបានលើកឡើងមួយកម្រិតទៀត។ លើសពីនេះ ប្រើប្រាស់ឱកាសវេទិកាបច្ចេកវិទ្យាឱ្យបានល្អ ដើម្បីធ្វើបានល្អក្នុងរយៈពេលបច្ចុប្បន្ន”។

ប្រសិទ្ធភាពដែលនាំមកពីកម្មវិធី OCOP បានជួយដាស់សក្តានុពល និងគុណសម្បត្តិនៃផលិតផលក្នុងស្រុក ចូលរួមចំណែកក្នុងការរៀបចំរចនាសម្ព័ន្ធឡើងវិញនូវវិស័យកសិកម្មដែលទាក់ទងនឹងការអភិវឌ្ឍសិប្បកម្ម និងទេសចរណ៍ជនបទ។ ការជឿទុកចិត្តរបស់អ្នកប្រើប្រាស់លើផលិតផល OCOP វៀតណាមបង្ហាញថា ផលិតផលវៀតណាមកំពុងទទួលបានការនិយមចូលចិត្តក្នុងទីផ្សារក្នុងប្រទេស រួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ