ពិធីបុណ្យស៊ុកយ៉ឹង៖ ប្រពៃណីដ៏ស្រស់ស្អាតរបស់ជនជាតិចាមមូស្លីមបានី

(VOVWORLD) - ពិធីបុណ្យស៊ុកយ៉ឹង (Suk Yưng) ត្រូវបានរៀបចំឡើងនៅចុងខែតុលា និងខែ វិច្ឆិកា តាមប្រតិទិនអ៊ីស្លាម (ពីថ្ងៃទី ៣១ ខែតុលា ដល់ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៥) នៅឯវិហារអ៊ីស្លាម (Sang Magik) នៃភូមិចាមមូស្លីមបានី។ នៅក្នុងភូមិ ប៊ិញហ័រ ឃុំបាក់ប៊ិញ ខេត្តឡឹមដុង ជនជាតិចាមមូស្លីមបានីបានប្រារព្ធពិធីបុណ្យស៊ុកយ៉ឹង ដោយសេចក្តីរីករាយយ៉ាងខ្លាំង។

 ពិធីបុណ្យស៊ុកយ៉ឹង៖ ប្រពៃណីដ៏ស្រស់ស្អាតរបស់ជនជាតិចាមមូស្លីមបានី - ảnh 1គ្រឿងដង្វាយជូនបុព្វបុរសនៅក្នុងវិហារអ៊ីស្លាម (រូបថត៖ ដួនស៊ី/VOV-ទីក្រុងហូជីមិញ)

បន្ទាប់ពីចង្វាក់ស្គរបីដងបានរន្ទឺឡើងពីវិហារអ៊ីស្លាម  ក៏ចំពេលដែល យុវនារីជនជាតិចាមទូលស្ពុកដង្វាយចូលទៅក្នុងវិហារអ៊ីស្លាមដែរ។ តាមដងផ្លូវដែលនាំទៅដល់វិហារអ៊ីស្លាម ត្រូវបានតុបតែងលំអរដោយព័ណ៌ឆើត ឆាយពីអាវផាយប្រពៃណីរបស់យុវនារីជនជាតិចាម ដែលកំពុងទូលលើ ក្បាលស្ពុកដង្វាយ។ នៅក្នុងវិហារអ៊ីស្លាម បូជាចារ្យទាំងអស់មានវត្តមាន ដើម្បីអនុវត្តន៍ពិធី ខណៈពេលដែលនៅខាងក្រៅ មនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នាដើម្បីអធិស្ឋាន។ អ្នកស្រី បា ធី ហៀវ រស់នៅក្នុងភូមិប៊ិញថាំង ឃុំបាក់ប៊ិញ បានចែករំលែកថា៖ “ថ្ងៃនេះជាថ្ងៃដ៏រីករាយសម្រាប់ជនជាតិ ចាមនៅទីនេះ ដូច្នេះបងប្អូនជនជាតិមកពីគ្រប់ទិសទី ដោយមិនគិតពីសាសនា បានប្រមូលផ្តុំគ្នាដើម្បីតែសេចក្តីសុខសប្បាយប៉ុណ្ណោះ។ នេះគឺជាពិធីបុណ្យប្រពៃណីរបស់ជនជាតិចាមយើងខ្ញុំ។ យើងជាជនជាតិចាម ដូច្នេះ យើងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះពិធីបុណ្យនេះរបស់ជនជាតិខ្លួន។ ថ្ងៃដ៏រីករាយនេះមិនត្រឹមតែសម្រាប់ជនជាតិចាមបានីប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ជនជាតិចាមព្រាហ្មណ៍ថែមទាំងជនជាតិគីញក៏មកចូលរួមរីករាយផងដែរ។ ថ្ងៃនេះជាថ្ងៃដ៏រីករាយសម្រាប់សាសនាយើង”។

ស៊ុកយ៉ឹង ជាភាសាចាមមានន័យថា "ថ្ងៃសុក្របង្វិលជុំ" ដែលបានប្រារព្ធឡើងមួយឆ្នាំ/ដង នៅថ្ងៃសុខនៃសប្តាហ៍ ចំនឹងខែតុលា ឬខែវិច្ឆិកា តាមប្រតិទិនឥស្លាម។ ក្នុងអំឡុងពេលថ្ងៃទាំងនេះ គ្រួសារនីមួយៗបានរៀបចំអាហារ និងភេសជ្ជៈដើម្បីទទួលសាច់ញាតិពីចម្ងាយមកចូលរួមរីករាយជាមួយគ្នា។ លោក ឡឹម មិញ ឌោន មកពីភូមិប៊ិញ ហ័រ ឃុំ បាក់ ប៊ិញ បានឲ្យដឹងថា ទោះបីជាជីវភាពរស់នៅរងផលប៉ះពាល់ដោយទឹកជំនន់ក៏ដោយ ក៏ប្រជាជនមកពីភូមិដទៃទៀត នៅតែមកចូលរួមរីករាយជាមួយនឹងបុណ្យស៊ុកយ៉ឹង ជាមួយប្រជាជនប៊ិញហ័រផងដែរ ដើម្បីរីករាយផឹកតែមួយ ពែង និងពិសារនំខេកជាមួយគ្នា។

 ពិធីបុណ្យស៊ុកយ៉ឹង៖ ប្រពៃណីដ៏ស្រស់ស្អាតរបស់ជនជាតិចាមមូស្លីមបានី - ảnh 2ស្ត្រីចាមស្លៀកពាក់ប្រពៃណីកំពុងអធិស្ឋាននៅក្នុងវិហារអ៊ីស្លាម (រូបថត៖ ដួនស៊ី/VOV-ទីក្រុងហូជីមិញ)

“នៅក្នុងភូមិចាមចំនួន ៦ ដែលកាន់សាសនាឥស្លាមបានី នៅទីនេះ ភូមិប៊ិញហ័រ គឺជាភូមិបើកពិធីបុណ្យស៊ុកយ៉ឹង។ ប្រជាជនចាមទាំងអស់ សូម្បីតែអ្នកដែលមិនកាន់សាសនាឥស្លាមបានី ក៏ប្រមូលផ្តុំគ្នាជួបជុំនៅទីនេះដែរ។ យើងជាម្ចាស់ផ្ទះ ហើយមនុស្សគ្រប់គ្នាមានចិត្តរីករាយណាស់ពេលមានភ្ញៀវ។ ទោះបីជាជីវភាពនៅតែជួបការលំបាកក៏ដោយ យើងតែងតែបើកដៃស្វាគមន៍មិត្តភក្តិពីចម្ងាយ។ យើងក៏រៀបចំពិធីរាត្រីវប្បធម៌រីករាយជាមួយអ្នកភូមិផងដែរ”។

មិនដូចជនជាតិចាមឥស្លាមបានីនៅខេត្តឡឹមដុងឡើយ ជនជាតិចាមឥស្លាមបានីនៅខេត្តខាញ់ហ័រតែងតែរៀបចំពិធីបុណ្យស៊ុកយ៉ឹងរៀងរាល់ ៣ ឆ្នាំម្តង។ នៅឆ្នាំនេះ ពិធីបុណ្យស៊ុកយ៉ឹង ត្រូវបានប្រារព្ធឡើងជាបន្តបន្ទាប់ នៅតាមវិហារអ៊ីស្លាមនៃភូមិចាមចំនួន ៧ ដែលកាន់សាសនាឥស្លាមបានីនៅក្នុងខេត្តខាញ់ហ័រ។ នៅទីនេះ ពិធីបុណ្យស៊ុកយ៉ឹង ចាប់ផ្តើមប្រារព្ធឡើងនៅវិហារអ៊ីស្លាមក្នុងភូមិថាញ់ ទីន   (ឃុំ និញ ភឿក)   បន្ទាប់មកបន្តទៅភូមិវ៉ាន់ ឡឹម   ....  ហើយចុងក្រោយបញ្ចប់នៅភូមិទួន ទូ   (ឃុំ ភឿក ឌិញ)។ ក្នុងពេលជាមួយគ្នានោះ ពិធីបុណ្យស៊ុកយ៉ឹង របស់ជនជាតិចាមឥស្លាមបានីនៅក្នុងខេត្តឡឹម ដុង ចាប់ផ្តើមនៅវិហារអ៊ីស្លាមក្នុងភូមិ ប៊ិញហ័រ (ឃុំ ប៉ាក់ ប៊ិញ) និងបញ្ចប់នៅវិហារអ៊ីស្លាមក្នុងភូមិ ចូវ ហាញ់ (ឃុំ ហ៊ុង ថៃ)។ លោក Imum Tal មេដឹកនាំសាសនាចាមនៅភូមិប៊ិញ មិញ ឃុំ បាក់ ប៊ិញ បាននិយាយថា នេះមិនត្រឹមតែជាឱកាសសម្រាប់ជនជាតិចាមមកពីកន្លែងផ្សេងៗ គ្នាមកទស្សនា និងជូនពរគ្នាទៅវិញទៅមកប៉ុណ្ណោះទេ ប៉ុន្តែនេះក៏ជាឱកាសដើម្បីប្រគល់ងារជា Khotip និង Imum ដល់បូជាចារ្យដែលទើបតែងតាំងថ្មីពីររូបផងដែរ។ បូជាចារ្យដែលទើបតែង តាំងថ្មីទាំងពីររូបនេះនឹងធ្វើជាអធិបតីក្នុងពិធីទាំងអស់ក្នុងអំឡុងពេលពិធីបុណ្យ Ramuwan។

 ពិធីបុណ្យស៊ុកយ៉ឹង៖ ប្រពៃណីដ៏ស្រស់ស្អាតរបស់ជនជាតិចាមមូស្លីមបានី - ảnh 3ថ្នាក់ដឹកនាំសាសនាសួរសុខទុកគ្នាទៅវិញទៅមកនៅក្នុងវិហារអ៊ីស្លាម (រូបថត៖ ដួនស៊ី/VOV-ទីក្រុងហូជីមិញ)

“មានពិធីនេះ ទើបមានពិធីបុណ្យ Ramuwan។ ពិធីនេះត្រូវបានរៀបចំឡើង ដើម្បីបង្ហាញការគោរពដល់បុព្វបុរសរបស់ខ្លួន ដូច្នេះគ្រួសារនីមួយៗ សុទ្ធតែមានស្ពុកអាហារសម្រាប់ទូលចូលព្រះវិហារ មានតែធ្វើបានដូច្នេះ ទើបបុព្វបុរសរបស់ខ្លួននឹងទទួលបានអាហារគ្រប់គ្រាន់ និងបន្តប្រទាន ពរដល់ពួកគេ នូវសុខភាពល្អ និងរកស៊ីមានបាន”។

លក្ខណៈពិសេសនៃពិធីស៊ុកយ៉ឹង ជាមួយនឹងលក្ខណៈបង្វិលរបស់វា បង្កើតឱកាសសម្រាប់យុវជន យុវនារីមកពីភូមិចាមផ្សេងៗគ្នា ដើម្បីជួបជុំ និងប្រាស្រ័យទាក់ទងគ្នា ដោយពង្រឹងចំណងសហគមន៍។ ក្នុងពេលជាមួយគ្នានេះ ផ្តល់កន្លែងសម្រាប់សកម្មភាពសាសនានិងស្មារតី ដែលលើកកម្ពស់សាមគ្គីភាពសហគមន៍ និងការរួមបញ្ចូលគ្នាដ៏សុខដុមរមនានៃសាសនាទាំងពីររបស់ប្រជាជនចាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ