“របាំ Xoe ហាញី – កំណាព្យវីរកថា Xa Nha Ca”៖ អត្តសញ្ញាណរបស់ក្រុមជនជាតិភាគតិចហាញីនៅទន្លេដាខាងលើ

(VOVWORLD) - នៅកណ្តាលតំបន់ព្រំដែនភាគពាយ័ព្យដ៏ឆ្ងាយដាច់ស្រយាល ជាកន្លែងដែលមាន ជួរភ្នំណែនណាន់តាន់តាប់ បានបោះស្រមោលលើទន្លេដាខាងលើ មានសហគមន៍ជនជាតិហាញីខេត្ត ឡាយចូវ នៅតែរក្សាយ៉ាងស្ងៀមស្ងាត់ នូវឃ្លាំងវប្បធម៌ដ៏ពិសេសមួយ នោះគឺក្បាច់របាំ និងទំនុកច្រៀងនីមួយៗ មិនត្រឹមតែមានលក្ខណៈសិល្បៈប៉ុណ្ណោះទេ ថែមទាំងជាការចងចាំរបស់ក្រុមជនជាតិទាំងមូលទៀតផង។

“របាំ Xoe ហាញី – កំណាព្យវីរកថា Xa Nha Ca”៖ អត្តសញ្ញាណរបស់ក្រុមជនជាតិភាគតិចហាញីនៅទន្លេដាខាងលើ - ảnh 1កំណាព្យវីរភាព "Xa Nha Ca"  គឺជាការបង្ហាញពីសេចក្តីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ប្រជាជនហាញីចំពោះភ្នំ និងព្រៃឈើនៃតំបន់ព្រំដែន (រូបថត៖ Khac Kien/VOV-Tay Bac)

សម្រាប់ជនជាតិហាញី Xoe មិនមែនគ្រាន់តែជារបាំនោះទេ នោះគឺជាភាសានៃដួងព្រលឹង  គឺជារបៀបដែលមនុស្សប្រាស្រ័យទាក់ទងរវាងមេឃនិងដី ដែលជាចង្វាក់អរូបផ្សាភ្ជាប់ សហគមន៍ពីជំនាន់មួយទៅជំនាន់មួយ។ ជនជាតិហាញី តែងតែរាំក្នុងពេលមានជីវភាពវប្បធម៌សហគមន៍ ដូចជា ពិធីបុណ្យទាន ថ្ងៃឈប់សម្រាក ពិធីបុណ្យប្រមូលផល ពិធីមង្គលការ ពិធីឡើងផ្ទះថ្មី ឬនៅយប់ដែលមានពន្លឺព្រះច័ន្ទដ៏ស្រស់ស្អាត...។ នៅក្នុងរង្វង់របាំ Xoe  ដោយមិនគិតពីអាយុ ម្ចាស់ផ្ទះ ឬភ្ញៀវ ហើយក៏មិនគិតពីភេទទេ ទាំងចាស់ទាំងក្មេង កាន់ដៃគ្នា ហើយចលនាដើរតាមចង្វាក់រួមរបស់ភូមិ។

រួមជាមួយរបាំ Xoe គឺជាកំណាព្យវីរកថា "Xa Nha Ca" ដែលជាឃ្លាំងវីរកថាដ៏ធំសម្បើមរបស់ជនជាតិហាញី។ ដោយមានកំណាព្យចំនួន ៣.៥៩០ ឃ្លា ចែកចេញជា ១១ ផ្នែក កំណាព្យវីរកថា "Xa Nha Ca" រៀបរាប់ពីដំណើរការបង្កើតសកលលោក កំណើតរបស់មនុស្សជាតិ ការធ្វើចំណាកស្រុក ការរុករក និងការរស់រានមានជីវិតរបស់ជនជាតិហាញីអស់រយៈពេលរាប់រយឆ្នាំ។ នោះគឺជាកំណត់ត្រាទំនុកច្រៀងនៃប្រវត្តិសាស្ត្រ ព្រលឹង និងទស្សនវិជ្ជានៃជីវិតរបស់សហគមន៍ដែលមានការផ្សាភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងភ្នំនិងព្រៃឈើ។

“របាំ Xoe ហាញី – កំណាព្យវីរកថា Xa Nha Ca”៖ អត្តសញ្ញាណរបស់ក្រុមជនជាតិភាគតិចហាញីនៅទន្លេដាខាងលើ - ảnh 2ប្រជាជនហាញីនៅក្នុងឃុំធូឡុំកំពុងមើលការសម្តែងរបាំ Xoe (រូបថត៖ Khac Kien/VOV-Tay Bac)

ដោយមានមោទនភាពចំពោះកំណាព្យវីរភាពរបស់ក្រុមជនជាតិខ្លួន លោក Mạ Ly Phạ ដែលជាអ្នកស្រុកនៅភូមិ Me Giong ខេត្ត Lai Chau បានចែករំលែកថា៖ "កំណាព្យវីរភាព 'Xa Nha Ca' រៀបរាប់ពីប្រវត្តិនៃកំណើតរបស់ជនជាតិហាញីចាប់ពីការបង្កើតឋានសួគ៌និងភពផែនដី បន្ទាប់មកមនុស្សជាតិ; កំណាព្យនេះរៀបរាប់ពីប្រភពដើម និងឫសគល់របស់ជនជាតិ ហាញី។ ហើយកំណាព្យវីរភាពនេះនិយាយអំពីគ្រប់ទិដ្ឋភាពនៃជីវភាពវប្បធម៌ ជីវភាពប្រចាំថ្ងៃ និងស្មារតីចាប់ពីពេលដែលមនុស្សកើតមក បន្ទាប់មកដំណើរការនៃការឈូសឆាយដីដើម្បីរស់នៅ និងរស់រានមានជីវិតរហូតដល់ការអភិវឌ្ឍ; ក្នុងនោះ រៀបរាប់ពីរឿងរ៉ាវជាច្រើនអំពីបទចម្រៀងប្រជាប្រិយ របាំប្រជាប្រិយ និងទំនៀមទម្លាប់ប្រពៃណី”។

របាំ Xoe របស់ជនជាតិហាញី និងកំណាព្យវីរភាព 'Xa Nha Ca' មានវត្តមាននៅក្នុងគ្រប់ទិដ្ឋភាពនៃជីវភាពរស់នៅក្នុងភូមិ ចាប់ពីបុណ្យចូលឆ្នាំថ្មីប្រពៃណី Ho Su Cha ពិធីបុណ្យរដូវវស្សា De  ពិធីគោរពបូជាព្រះព្រៃព្រឹក្សា Gạ Ma Thú រហូតដល់ពិធីមង្គលការ ពិធីជប់លៀងឡើងផ្ទះ និងការជួបជុំនិទាឃរដូវ។ នៅទីនោះ ចង្វាក់របាំ និងបទចម្រៀងមិនត្រឹមតែមានសារៈសំខាន់ខាងពិធីបុណ្យប៉ុណ្ណោះទេ ថែមទាំងបម្រើជាខ្សែចំណងសម្រាប់បញ្ជូនតម្លៃជីវិត គោលការណ៍សីលធម៌ និងស្មារតីសហគមន៍ទៀត ផង។

“របាំ Xoe ហាញី – កំណាព្យវីរកថា Xa Nha Ca”៖ អត្តសញ្ញាណរបស់ក្រុមជនជាតិភាគតិចហាញីនៅទន្លេដាខាងលើ - ảnh 3ដោយមានការអនុញ្ញាតពីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ថ្នាក់ដឹកនាំនៃមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ឡៃចូវបានប្រគល់វិញ្ញាបនបត្រទទួលស្គាល់បេតិកភណ្ឌដល់អាជ្ញាធរឃុំធូឡុំ (រូបថត៖ Khac Kien/VOV-Tay Bac)

សព្វថ្ងៃនេះ ក្នុងជីវភាពសម័យទំនើប ការអភិរក្ស និងបញ្ជូនតម្លៃវប្បធម៌ប្រពៃណីកំពុងទទួលបានការយកចិត្តទុកដាក់ជាពិសេសពីសហគមន៍ និងអាជ្ញាធរមូលដ្ឋាន។ លោក ង្វៀន ទ្រឿង យ៉ាង លេខាគណៈកម្មាធិការបក្ស និងជាប្រធានក្រុមប្រឹក្សាប្រជាជនឃុំ ធូ ឡុំ  ខេត្តឡាយចូវ បានបញ្ជាក់ថា៖ "គណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាន នឹងរៀបចំការឃោសនាណែនាំតម្លៃទាំងនេះទៅក្នុងសាលារៀន ដើម្បីបង្រៀនកុមារតាមកម្មវិធីអប់រំក្នុងមូលដ្ឋាន ដើម្បីឱ្យមនុស្សជំនាន់ក្រោយអាចមរតកតម្លៃវប្បធម៌ទាំងនេះ។ នាពេលអនាគត តំបន់នេះក៏នឹងរៀបចំសកម្មភាពវប្បធម៌និងសិល្បៈដែលភ្ជាប់ទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ក៏ដូចជា ទៅជាមួយភូមិរបស់ជនជាតិភាគតិចហាញីនៅក្នុងតំបន់ផងដែរ"។

ភ្ញៀវទេសចរជាច្រើននាក់ នៅពេលមកដល់ភូមិហាញី ត្រូវបានទាក់ទាញដោយភាពសាមញ្ញ និងភាពស្មោះស្ម័គ្ររបស់ប្រជាជន និងសម្របខ្លួនទៅក្នុងរបាំប្រពៃណីដ៏កក់ក្តៅ។ លោក ង្វៀន វ៉ាន់ ភូ ភ្ញៀវទេសចរម្នាក់មកពីខេត្ត ង៉េអាន បានសំណេះសំណាលថា៖ “ពេលមកដល់ទីនេះ ខ្ញុំទទួលបានអារម្មណ៍កក់ក្តៅ  និងបរិយាកាសជិតស្និទ្ធក្នុងចំណោមប្រជាជនហាញី។ ខ្ញុំបានឃើញបងបង្អូនប្រជាជនរៀបចំអាហារជាមួយគ្នា និងបរិយាកាសរបស់កុមារដែលត្រឡប់មកផ្ទះវិញបន្ទាប់ពីអំឡុងពេលធ្វើការពីចម្ងាយ។ ជាពិសេសរបាំ Xoe និងទំនុកច្រៀងកំណាព្យវីរភាព “Xa Nha Ca” គឺពិតជាកក់ក្តៅណាស់”។

“របាំ Xoe ហាញី – កំណាព្យវីរកថា Xa Nha Ca”៖ អត្តសញ្ញាណរបស់ក្រុមជនជាតិភាគតិចហាញីនៅទន្លេដាខាងលើ - ảnh 4របាំ Xoe មិនមែនគ្រាន់តែជារបាំនោះទេ ប៉ុន្តែវាក៏ជាភាសានៃដួងព្រលឹងរបស់ប្រជាជនហាញីនៅតំបន់ខាងលើនៃទន្លេដាផងដែរ (រូបថត៖ Khac Kien/VOV-Tay Bac)

របាំ Xoe របស់ជនជាតិហាញី – កំណាព្យវីរកថា Xa Nha Ca មិនត្រឹមតែបន្លឺឡើងនៅកណ្តាលភ្នំ និងព្រៃឈើនៃខេត្តឡៃចូវប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបន្លឺឡើងនៅក្នុងជម្រៅនៃអត្តសញ្ញាណ  ដែលបម្រើជាការរំលឹកអំពីវប្បធម៌ដែលមានឫសគល់នៅក្នុងប្រភពដើម  ដែលស្ថិតស្ថេរ និងអភិវឌ្ឍរួមគ្នាជាមួយប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ