ភូមិបុរាណ Hung Lo៖ កន្លែងរក្សាលក្ខណៈវប្បធម៌ប្រពៃណីដែលផ្សាភ្ជាប់ជាមួយជំនឿគោរពបូជាបណ្តាស្តេចហ៊ុង

(VOVWORLD) - ក្នុងដំណើរធម្មយាត្រាទៅកាន់តំបន់ដីដូនតាបណ្តាស្តេចហ៊ុង ប្រជាជននិងភ្ញៀវទេសចរតែងតែនាំគ្នាទៅទស្សនាភូមិ Hung Lo ជាភូមិបុរាណដែលមានអាយុកាលជាង ៣០០ ឆ្នាំ មានទីតាំងនៅមាត់ទន្លេ Lo។ ទីនេះមានប្រជុំបេតិកភណ្ឌដែលមានតម្លៃប្រវត្តិសាស្ត្រ និងវប្បធនិទានពីសម័យស្ដេចហ៊ុង ក៏ដូចជា ជំនឿគោរពបូជាស្ដេចហ៊ុង និងសិល្បៈចម្រៀង Xoan បុរាណ។

ភូមិបុរាណ Hung Lo៖ កន្លែងរក្សាលក្ខណៈវប្បធម៌ប្រពៃណីដែលផ្សាភ្ជាប់ជាមួយជំនឿគោរពបូជាបណ្តាស្តេចហ៊ុង - ảnh 1ភូមិបុរាណ Hung Lo  (រូបថត៖ baophutho.vn)

ចាប់ពីសម័យស្តេចហ៊ុង (សតវត្សទី ៧ ដល់សតវត្សទី ២ មុនគ.ស) ភូមិ Hung Lo ត្រូវបានគេហៅថា Trang Kha Lam ដែលជាតំបន់ដីស្តុកស្តម្ភមួយស្ថិតនៅក្បែរដងទន្លេ Lo នៃរាជធានី Van Lang។ កន្លែងនេះបង្កបដោយលក្ខណៈពិសេសនៃភូមិវៀតណាមបុរាណ ដែលលេចធ្លោជាងគេគឺសាលាភូមិ  Hung Lo។

ព្រឹទ្ធាចារ្យភូមិបានរៀបរាប់ថា Trang Kha Lam ធ្លាប់ជាកន្លែងដែលស្តេចហ៊ុង រួមជាមួយព្រះរាជបុត្រី  និងមន្ត្រីរាជការរបស់ព្រះអង្គ បានបង្អង់ដំណើរ ក្នុងពេលធ្វើព្រះរាជដំណើរកំសាន្ត។ ស្តេចទ្រង់ឃើញថា កន្លែងនេះសម្បូរទៅដោយដើមឈើខៀវស្រងាត់ និងថាមពលដ៏សក្តិសិទ្ធ ទើបទ្រង់គិតថា នេះជាកន្លែងសក្តិសិទ្ធ។ ក្រោយមក អ្នកភូមិបានកសាងវិហារមួយដើម្បីគោរពបូជាស្តេចហុង ដើម្បីរំលឹកដល់បុព្វការីជនជារៀងរហូត។ ក្នុងរជ្ជកាលស្តេច Le Hy Tong (១៦៩៧) សាលាភូមិ Hung Lo ត្រូវបានសាងសង់ឡើងបែរមុខទៅមុខភ្នំ Nghia Linh។ ចាប់តាំងពីពេលនោះមក ភូមិ Hung Lo មានប្រាសាទបុរាណដែលមានអាយុកាលជាង ៣០០ ឆ្នាំ។ លោក Nguyen Van Tong អ្នកថែរក្សាសាលាភូមិ Hung Lo បានឲ្យដឹងថា៖ “ប្រាសាទបុរាណ Hung Lo គោរពបូជាស្តេចហ៊ុង  ព្រះបីអង្គ At Son ព្រះវិសុទ្ធ Vien Son និង Ap Dao Quan Dai Vuong។ ទីនេះមានវត្តអារាម ផ្ទះសហគមន៍ ផ្ទះសម្រាប់មនុស្សចាស់ ផ្ទះខាងមុខ និងអាសនៈសម្រាប់ព្រះកសិកម្ម ដើម្បីបួងសួងដល់អាកាសធាតុអំណោយផល ផលដំណាំល្អ និងជីវភាពសម្បូររុងរឿងដល់អ្នកភូមិ។ ទាំងអស់នេះ នៅតែត្រូវបានរក្សាទុកដដែល ដើម្បីបន្តទៅជំនាន់ក្រោយ”។

ភូមិបុរាណ Hung Lo៖ កន្លែងរក្សាលក្ខណៈវប្បធម៌ប្រពៃណីដែលផ្សាភ្ជាប់ជាមួយជំនឿគោរពបូជាបណ្តាស្តេចហ៊ុង - ảnh 2ផលិតផលទេសចរណ៍ “ច្រៀងចម្រៀង xoan នៅភូមិបុរាណ” នៅឃុំ Hung Lo ស្រុក Viet Tri ខេត្ត Phu Tho (រូបថត៖ VOV)

តាមរយៈការឡើងចុះនៃប្រវត្តិសាស្ត្រ កន្លែងនេះនៅតែរក្សាបាននូវស្ថាបត្យកម្មបុរាណស្ទើរតែដដែល ហើយត្រូវបានទទួលស្គាល់ថាជាបេតិកភណ្ឌប្រវត្តិសាស្ត្រជាតិក្នុងឆ្នាំ ១៩៩០។ មកទីនេះ ភ្ញៀវទេសចរនឹងមានអារម្មណ៍ថា មានវត្ថុបុរាណ និងស្លាកស្នាមនៃពេលវេលាតាមរយៈស្លែនៅលើក្លោងទ្វារសាលាភូមិ លំនាំតុបតែង ដំបូលប្រក់ក្បឿង...។ ជាពិសេសកន្លែងនេះក៏រក្សាបាននូវប្រព័ន្ធគោរពបូជាដ៏ពេញលេញបំផុតទាំង ៤ ប្រយោគ ស្ងើចសរសើរនូវគុណបំណាច់របស់បណ្តាស្តេចហុង។ លោកស្រី La Thi Hong Thuy កម្មាភិបាលវប្បធម៌ឃុំ Hung Lo ទីក្រុង Viet Tri ខេត្ត Phu Tho បានឲ្យដឹងថា៖ “សាលាភូមិ Hung Lo ត្រូវបានប្រដូចទៅនឹងសារមន្ទីរខ្នាតតូចដែលផ្ទុកវត្ថុបុរាណ និងរតនៈសម្បត្តិជាច្រើន រួមទាំងស្នែងដ៏ប្រណិតចំនួនប្រាំ។  ស្នែងទាំងត្រូវបានគេប្រើសម្រាប់ដង្ហែធូប និងទៀន ជាផលិតផលប្រចាំតំបន់ទៅថ្វាយនៅវិហារហ៊ុង ក្នុងឱកាសគម្រប់ខួបមរណភាពរបស់ស្ដេចហុង នៅថ្ងៃទី ១០ ខែមោឃ ព្រមទាំងពិធីបុណ្យភូមិ Hung Lo។ Hung Lo ជាភូមិមួយដែលល្បីខាងប្រពៃណីនៃការដង្ហែស្នែងពីបុរាណរហូតដល់បច្ចុប្បន្ន។ ជាច្រើនឆ្នាំជាប់ៗគ្នាភូមិHung Lo បានឈ្នះរង្វាន់ទីមួយ”។

តាំងពីច្រើនជំនាន់មកហើយ សាលាភូមិ Hung Lo ត្រូវបានផ្សារភ្ជាប់ជាមួយនឹងជីវភាពខាងវិញ្ញាណ និងវប្បធម៌របស់ប្រជាជនក្នុងតំបន់។ ពិធីបុណ្យភូមិ Xom មានប្រពៃណីដ៏យូរលង់ណាស់មកហើយ ដែលប្រារព្ធធ្វើឡើងពីរដងក្នុងមួយឆ្នាំ ក្នុងឱកាសគម្រប់ខួបរបស់បណ្តាស្តេច Hung នៅថ្ងៃទី ១០ខែមាឃ តាមច័ន្ទគតិ។ ប៉ុន្តែធំជាងគេនៅតែជាពិធីដង្ហែស្នែង ផ្ទុកគ្រឿងដង្វាយទៅកាន់វិហារ ហ៊ុង ក្នុងថ្ងៃគោរពបូជាខួបស្តេចហ៊ុង។  ពិធីដង្ហែរស្នែងរបស់ឃុំ Hung Lo រួមជាមួយការអភិរក្សវត្ថុសក្ការៈបូជាបុរាណនៅភូមិឃុំ បង្ហាញពីការគោរពរបស់ប្រជាជនក្នុងមូលដ្ឋានក្នុងការថែរក្សាតម្លៃប្រវត្តិសាស្ត្រ និងវប្បធម៌ ជាពិសេសបេតិកភណ្ឌដែលទាក់ទងនឹងការគោរពបូជាស្តេចហ៊ុង។ មក Hung Lo ប៉ុន្មានថ្ងៃនេះ ប្រជាជន និងភ្ញៀវទេសចរណ៍មកពីជិត និងឆ្ងាយមានអារម្មណ៍កាន់តែច្បាស់អំពីភាពពិសិដ្ឋនៃភូមិបុរាណ។

សាលាភូមិ Hung Lo មិនត្រឹមតែជាកន្លែងភ្ជាប់ជាមួយជំនឿគោរពបូជាស្តេច Hung ប៉ុណ្ណោះទេ ថែមទាំងជាកន្លែងរៀបចំសកម្មភាពវប្បធម៌ ពិធីបុណ្យ និងការច្រៀង Xoan ដែលជាទម្រង់សិល្បៈប្រជាប្រិយតែមួយគត់នៃទឹកដីដូនតាដែលត្រូវបានអង្គការយូណេស្កូទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។ នេះគឺជា ក្រុមចម្រៀងចម្រៀង Xoan ដើមចំនួនបួននៃខេត្ត Phu Tho ដែលនៅតែរក្សាចង្វាក់ច្រៀង Xoan បុរាណ។

នៅក្នុងលំហបុរាណនៃសាលាភូមិ និងវិហារនានា ចាប់ពីសំឡេងស្គរ និងទះដៃ ដល់ការច្រៀង រាំ ចលនាដៃ និងជើងដ៏សមសួនរបស់អ្នកច្រៀងចម្រៀង Xoan បានបង្កើតឡើងលំហរវប្បធម៌ដែលបង្កប់ដោយខ្លឹមសារនៃជនបទវៀតណាម។ លោកស្រី Phung Thi Hoa Le ប្រធាននាយកដ្ឋានគ្រប់គ្រងទេសចរណ៍ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Phu Tho បានឲ្យដឹងថា៖ “ពេលមកដល់សាលាភូមិបុរាណ Hung Lo ភ្ញៀវនឹងអាចទស្សនា និងរីករាយជាមួយកម្មវិធីច្រៀង Xoan ដើម្បីឲ្យភ្ញៀវយល់អំពីលក្ខណៈវប្បធម៌របស់សម័យស្តេច Hung។ លំនាំច្រៀងគឺខុសស្រឡះដោយមិនមានភ្លេងទេ គឺមានតែស្គរ និងទះដៃ ចលនាដៃមនិងជើង ដែលបញ្ចេញកាយវិការដើម្បីបង្កើតលំនាំច្រៀង Xoan យ៉ាងរលូន”។

ភូមិបុរាណ Hung Lo៖ កន្លែងរក្សាលក្ខណៈវប្បធម៌ប្រពៃណីដែលផ្សាភ្ជាប់ជាមួយជំនឿគោរពបូជាបណ្តាស្តេចហ៊ុង - ảnh 3ភ្ញៀវអន្តរជាតិជួបប្រាស្រ័យជាមួយសិល្បករច្រៀងចម្រៀង xoan (រូបថត៖ baophutho.vn)

ក្រៅពីសាលាភូមិបុរាណ ដែលមានអាយុកាលជាង ៣០០ឆ្នាំ ភូមិ Hung Lo មានផ្ទះប្រហែល៥០ខ្នង មានអាយុរាប់រយឆ្នាំ។ ផ្ទះឈើ ឫស្សី និងដំបូលប្រក់ក្បឿងត្រូវបានឆ្លាក់ដោយនិមិត្តសញ្ញាដូចជា នាគ សត្វទោច សត្វអណ្តើក សត្វត្រយ៉ង ស្រល់ ផ្កាឈូករ័ត្ន ឫស្សី និងផ្កាអាព្រីកូត ជាមួយនឹងស្ថាបត្យកម្មពិសេស បង្កប់ដោយស្ថាបត្យកម្មនៃវប្បធម៌ធ្វើស្រែសើម។ លោក La Tien Boong អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Hung Lo បានឲ្យដឹងថា៖ “គណៈកម្មាធិការប្រជាជនឃុំតែងតែផ្សព្វផ្សាយ និងប្រមូលផ្តុំប្រជាជនដើម្បីរក្សាលក្ខណៈប្រពៃណី។ ក្រៅពីថែរក្សា និងអភិវឌ្ឍន៍ភូមិសិប្បកម្ម ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច ឃុំក៏កំពុងថែរក្សា និងអភិរក្សផ្ទះបុរាណបានយ៉ាងល្អផងដែរ។

Hung Lo មិនត្រឹមតែនាំមកនូវសន្តិភាព និងភាពស្ងប់ស្ងាត់របស់ភូមិវៀតណាមប៉ុណ្ណោះទេ ថែមទាំងមានស្លាកសញ្ញាវប្បធម៌នៃសម័យស្តេច Hung ទៀតផង។ ទាំងអស់ត្រូវបានអ្នកស្រុករក្សាទុកជានិច្ចក្នុងរយៈពេលជាច្រើនឆ្នាំមកហើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ