ហ្វ័រពោត - ម្ហូបពិសេសមួយនៅលើខ្ពង់រាបថ្មដុងវ៉ាន់
(VOVWORLD) - ដោយយកតាមគំនិតពីមុខម្ហូបម៉ែនម៉ែន (Mèn mén) (បាយពោត) មេចុងភៅនៅលើតំបន់ខ្ពង់រាបថ្មដុងវ៉ាន់ (Dong Van ខេត្ត Tuyen Quang) បានបង្កើតមុខម្ហូបហ្វ័រពោត (Pho ngô)។ ពីសសៃហ្វ័រធ្វើពីម្សៅពោត ស្រោបដោយដៃ រហូតដល់ពណ៌និងរសជាតិពិសេសៗ ហ្វ័រពោតបានក្លាយជាវប្បធម៌ម្ហូបអាហារបង្កប់ដោយអត្តសញ្ញាណពិសេសប្រចាំតំបន់ដីនេះ។
ហ្វ័រពោត គឺជាការរួមបញ្ចូលគ្នារវាងរសជាតិដ៏ល្អឥតខ្ចោះនៃម្ហូបជនជាតិម៉ុង ជាមួយនឹងហ្វ័រ ដែលជាព្រលឹងនៃម្ហូបវៀតណាម (រូបថត៖ ភូមិម៉ុង) |
ត្រូវរស់នៅក្នុងខេត្តហាយ៉ាង (Hà Giang) (ឥឡូវជាខេត្ត Tuyên Quang) អស់រយៈពេលជិត ៣០ ឆ្នាំមកហើយ លោក Lại Quốc Tĩnh ប្រធានក្រុមប្រឹក្សាភិបាលនៃរមណីយដ្ឋានភូមិ H’mong (ឃុំ Lùng Tám ខេត្ត Tuyên Quang) តែងតែមានបំណងផ្សព្វផ្សាយទេសចរណ៍និងម្ហូបអាហារប្រចាំតំបន់ខ្ពង់រាបថ្ម ដល់ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ។ លោក Lại Quốc Tĩnh បានចែករំលែកថា អស់ជាច្រើនជំនាន់មកហើយ ដើមពោតត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធ ជាមួយនឹងជីវភាពកសិកម្មរបស់ប្រជាជនខ្ពង់រាបនៅទីនេះ។ ពីប្រភពអាហារនេះ ជនជាតិ ម៉ុង បានកែច្នៃទៅជាម្ហូបច្រើនមុខដែលមានរសជាតិពិសេស ហើយបានក្លាយជាវប្បធម៌ម្ហូបអាហារប្រចាំតំបន់ បង្កប់ដោយអត្តសញ្ញាណផ្ទាល់ខ្លួន។ នៅដើមឆ្នាំ ២០២០ លោកនិងសហការី បានចាប់ផ្តើមស្រាវជ្រាវនិងអភិវឌ្ឍន៍ម្ហូបហ្វ័រគ្រាម ដោយប្រើពោតជាគ្រឿងផ្សំសំខាន់។ ពីទីនោះ ពួកគេបានបន្តបង្កើតឡើងរូបមន្តហ្វ័រពោត (ហ្វ័រទឹក) នៅឆ្នាំ ២០២២។ ដល់ចុងឆ្នាំ ២០២២ ក្រុមនេះបានចូលរួមក្នុងការប្រកួត "ស្វែងរកអ្នកចម្អិនម្ហូបហ្វ័រឆ្ងាញ់" ដែលរៀបចំដោយសមាគមវប្បធម៌ធ្វើម្ហូបវៀតណាម (VCCA) ហើយលោក Vương Đức Bằng តំណាងក្រុម បានទទួលពានរង្វាន់ផ្កាច័នន្ទន៍មាស (រង្វាន់ខ្ពស់បំផុត) ជាមួយនឹងម្ហួបហ្វ័រពោត។ លោក Lại Quốc Tĩnh បានឲ្យដឹងថា៖ “គោលដៅរបស់ខ្ញុំ និងសហការីមិនត្រឹមតែបង្កើតម្ហូបឆ្ងាញ់ៗ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់ ស្តារ និងថែរក្សាវប្បធម៌ ក៏ដូចជាម្ហូបអាហារដ៏សម្បូរបែបរបស់ជនជាតិម៉ុងផងដែរ។ ម្ហូបហ្វ័រពោត ត្រូវបានផលិតចេញពីគ្រាប់ពោតក្នុងស្រុក រួមផ្សំជាមួយគ្រឿងទេសពិសេសៗ ដែលធ្វើឱ្យមុខម្ហូបនេះ មិនត្រឹមតែត្រូវបានភ្ញៀវទេសចរក្នុងស្រុកនិយមចូលចិត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានការកោតសរសើរយ៉ាងខ្លាំងពីភ្ញៀវទេសចរអន្តរជាតិ ទៀត ផង”។
ចាប់ពីមីម្សៅពោតស្រោបដោយដៃ រហូតដល់ពណ៌ និងរសជាតិពិសេសៗ ហ្វ័រពោតបានក្លាយជាវប្បធម៌ធ្វើម្ហូប ដែលមានអត្តសញ្ញាណពិសេសនៃខ្ពង់រាបថ្មដុងវ៉ាន់ (រូបថត៖ ភូមិម៉ុង) |
ធ្វើហ្វ័រពោតគឺជាដំណើរការដ៏ស្មុគស្មាញបំផុត ចាប់ពីដំណាក់កាលជ្រើស រើសពោត រហូតដល់ពេលវេលាត្រាំពោត កិនពោត និងលាងសម្អាតដើម្បីទទួលបានម្សៅ។ អ្នកស្រី Vàng Thị Sùng មេចុងភៅនៅរមណីយដ្ឋាន H’mong បាននិយាយថា៖ ពោតដែលត្រូវបានជ្រើសរើសធ្វើហ្វ័រ ត្រូវតែជាពូជពោតរបស់ជនជាតិភាគតិចនៅលើខ្ពង់រាបថ្មដែលដាំដុះក្នុងតំបន់។ ប្រសិនបើប្រើពោតកូនកាត់ សសៃរហ្វ័រនឹងមិនមានពណ៌លឿងភ្លឺ និងរសជាតិសាបណាស់។
“ប្រសិនបើអ្នកចង់ឱ្យសសៃរហ្វ័រមានរសជាតិឆ្ងាញ់ ... អ្នកត្រូវតែជ្រើសរើស ពោតដែលមិនខូច ជាមួយនឹងគ្រាប់ស្រស់ស្មើៗគ្នា។ បន្ទាប់ពីប្រមូលផលរួច ពោតនឹងត្រូវហាលសម្ងួត។ បន្ទាប់មក ត្រាំវារយៈពេល ៦-៨ ម៉ោង ដើម្បីឱ្យគ្រាប់ពោតរីកធំ ហើយបន្ទាប់មកកិនវាទៅជាម្សៅ"។
ជំហានដែលពិបាកបំផុត ក្នុងដំណើរការធ្វើហ្វ័រពោតគឺថា មេចុងភៅត្រូវធ្វើឱ្យមានតុល្យភាពសមាមាត្រវាងពោតឆៅ និងពោតឆ្អិន ពោលគឺលាយវាជាមួយគ្នា។ ជំហាននេះពិបាកជាងការធ្វើហ្វ័រអង្ករ ព្រោះម្សៅពោតពិបាកស្អិតជាប់គ្នា។ រូបមន្តនេះតម្រូវឱ្យមានសមាមាត្រជាក់ស្តែង និងច្បាស់លាស់រវាងពោតឆ្អិនមួយផ្នែកដូចជាអង្ករ និងពោតឆៅ បង្កើតឡើងសសៃហ្វ័រទន់ ស្អិតនិងឈ្ងុយ។ លោក Vuong Đuc Bang ចុងភៅដែលបានបង្កើតឡើងម្ហូបហ្វ័រពោត បានឲ្យដឹងថា៖ “ពោតត្រូវតែលាង សម្អាតយ៉ាងល្អិតស្អន់ បន្ទាប់មកកិនឲ្យមត់.. ទៅជាម្សៅដើម្បីស្រោបឲ្យឆ្អិន។ ក្នុងរយៈពេល ២-៣ នាទី នឹងមានសសៃហ្វ័រមួយបាច់។ រសជាតិរបស់ហ្វ័រពោតនឹងមានរសជាតិរបស់ពោត។ ទឹកស៊ុបនឹងមានបន្លែ និង មើមផ្លែច្រើន ប្រភេទដើម្បីធ្វើឱ្យទឹកស៊ុបហ្វ័រពោតផូកាន់តែសម្បូរបែប"។
កើតចេញពីគ្រាប់ពោតនៃខ្ពង់រាបថ្មដុងវ៉ាន់ ហ្វ័រពោតជាម្ហូបដ៏ទាក់ទាញ និងប្លែក (រូបថត៖ ភូមិម៉ុង) |
លក្ខណៈពិសេសមួយទៀតរបស់ហ្វ័រពោត គឺថា ទឹកស៊ុបត្រូវបានចម្អិនឱ្យពុះជាមួយមើម និងផ្លែឈើប្រហែល ៦០% ជាផលិតផលរបស់តំបន់ខ្ពង់រាបថ្ម ក្នុងនោះគ្រឿងទេសពិសេសនៅតំបន់ហាយ៉ាង ដែលបង្កើតរសជាតិផ្អែមស្រាលៗ។ សាច់ដែលប្រើសម្រាប់ម្ហូបហ្វ័រពោរគឺ គឺប្រើតែសាច់គោប៉ុណ្ណោះ។ លោក Bui Huy Doan ភ្ញៀវមកពីខេត្ត Bac Ninh បានចែករំលែកថា នេះជាលើកដំបូងដែលលោកបានភ្លក់រស់ជាតិហ្វ័រពោត ឃើញថា រសជាតិផ្អែមធម្មជាតិនៃពោត ទឹកស៊ុបផ្អែម និងក្រអូបនៃគ្រាប់ក្រវាញ ក្លិនឈុន ផ្ការច័ន្ទន៍ ខ្ញី... និងសាច់គោឈ្ងុយឆ្ងាញ់ណាស់។
“ញ៉ាំហ្វ័រពោតមួយចានធ្វើឱ្យខ្ញុំនឹកឃើញដល់ថ្ងៃដែលខ្ញុំធ្វើការនៅខេត្តខ្ពង់ រាប។ ហ្វ័រពោតមានរសជាតិពិសេសណាស់ សសៃហ្វ័រមានរសជាតិឆ្ងាញ់ដូចហ្វ័រហាណូយដែរ។ ខ្ញុំពិតជាចូលចិត្តវាណាស់”។
លោក Mai Van Tiep អតិថិជនម្នាក់មកពី ខេត្តថាញ់ហ័រ បានចែករំលែកអារម្មណ៍របស់ខ្លួនពេលភ្លក់រស់ជាតិហ្វ័រពោតជាលើកដំបូង។
“ខ្ញុំក៏បានស្វែងយល់ពីម្ហូបរបស់ខេត្ត Tuyen Quang ដូច្នេះខ្ញុំបានទៅរកដើម្បីទទទួលទានហ្វ័រពោត។ ហ្វ័រពោតមានក្លិនក្រអូបខ្លាំង ជាពិសេសស សៃរហ្វ័រគឺខុសគ្នាទាំងស្រុងពីហ្វ័រធម្មតា។ សសៃហ្វ័រពោតដែលមានពណ៌លឿងប្លែករបស់វាមានភាពលេចធ្លោខ្លាំង ដែលធ្វើឲ្យមានអារម្មណ៍ជក់មាត់ខ្លាំង”។
ក្នុងចំណោមភាពសម្បូរបែបនៃម្ហូបរបស់ខេត្ត Tuyên Quang ហ្វ័រពោតគឺជាការច្នៃប្រឌិតដ៏ពិសេសមួយ។ ការរួមបញ្ចូលយ៉ាងស៊ីគ្នារវាងលក្ខណៈប្រណិតនៃរសជាតិម្ហូបអាហាររបស់ជនជាតិម៉ុង ជាមួយហ្វ័រ - ដែលជាព្រលឹងនៃម្ហូបវៀតណាម ហ្វ័រពោតមិនមែនមិនត្រឹមតែទាក់ទាញអារម្មណ៍អ្នកទេសចរក្នុងស្រុកនិយមចូលចិត្តប៉ុណ្ណោះទេ ថែមទាំងទទួលបានការកោតសរសើរយ៉ាងខ្លាំងពីអ្នកទេសចរអន្តរជាតិទៀតផង។ លោក Lai Quoc Tinh បានឲ្យដឹងថា៖ ហ្វ័រពោត បានបញ្ចូលក្នុងបញ្ជីមុខម្ហូបវៀតណាមចំនួន ១២១ មុខក្នុងឆ្នាំ ២០២២៖ “ហ្វ័រពោត គឺជាម្ហូបដែលបង្កប់ដោយលក្ខណៈប្រពៃណីផង និងទំនើបផង ទាំងចម្លែក និងស៊ាំ នៅពេលដែលអ្នកទេសចរភ្លក់វានៅលើខ្ពង់រាបថ្មដុងវ៉ាន់។ ការរួមបញ្ចូលគ្នាដែលហាក់ដូចជាខុសគ្នាគឺរលូនណាស់នៅក្នុងម្ហូបហ្វ័រពោត នៅពេលដែលរសជាតិ នៃម្ហូបជនជាតិម៉ុង ជាមួយហ្វ័រ - ព្រលឹងនៃម្ហូបវៀតណាម”។
កើតចេញពីគ្រាប់ពោតនៃខ្ពង់រាបថ្មដុងវ៉ាន់ ហ្វ័រពោត ត្រូវបានទទួលស្គាល់ជាមុខម្ហូបគួរឲ្យទាក់ទាញនិងប្លែក។ នៅកណ្តាលភ្នំ រីករាយទទួលទានជាមួយចានហ្វ័រពោត ស្តាប់រឿងរ៉ាវអំពីដើមពោត ជាមួយនឹងវិធីសាស្រ្តដាំដុះនៅក្នុងរន្ធថ្ម អំពីហ្វ័រពោត និងភ្នំថ្មដុងវ៉ាន់... គឺជាបទពិសោធន៍ដែលមិនអាចបំភ្លេចបានសម្រាប់អ្នកទេសចរនៅពេលមកដល់តំបន់ដីនេះ៕