ពណ៌និទាឃរដូវហូសឺឆា- បុណ្យតេតប្រពៃណីដ៏វិសេសវិសាលរបស់ជនជាតិហាញី

(VOVWORLD) -  ពិធីបុណ្យតេតហូសឺឆា របស់ជនជាតិហាញីនៅក្នុងឃុំធូឡុំ  ខេត្តឡាយចូវ គឺជាលក្ខណៈវប្បធម៌ប្រពៃណីដ៏វិសេសវិសាលនិងប្លែកមួយ ដែលត្រូវបានប្រជាជននៅទីនេះថែរក្សាអស់រយៈពេលជាច្រើនជំនាន់។ ពិធីបុណ្យនេះមិនត្រឹមតែជាពិធីបុណ្យនៃការជួបជុំគ្នាប៉ុណ្ណោះទេ ហូសឺឆាក៏ជាទីបង្អែកខាងវិញ្ញាណ ជាចំណងតភ្ជាប់សហគមន៍ រួមចំណែកដល់ការលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ និងបើកទិសដៅសម្រាប់ការអភិវឌ្ឍទេសចរណ៍សហគមន៍នៅក្នុងតំបន់។

ពណ៌និទាឃរដូវហូសឺឆា- បុណ្យតេតប្រពៃណីដ៏វិសេសវិសាលរបស់ជនជាតិហាញី - ảnh 1បុរសហាញីមានជំនាញខ្ពស់ក្នុងការបង្កើតផលិតផលដើម្បីបម្រើដល់ជីវភាពប្រចាំថ្ងៃ (រូបថត៖ ខាកគៀន/VOV-Tay Bac)

សម្រាប់ប្រជាជនជនជាតិហាញីនៅទីនេះ ពិធីបុណ្យតេតប្រពៃណីហូសឺឆាតែងតែបានប្រារព្ធឡើងនៅថ្ងៃនាគដំបូងនៃខែទី ១០ តាមច័ន្ទគតិ។ ឆ្នាំនេះ ដោយសារតែខែបង្គ្រប់ ថ្ងៃឈប់សម្រាកបុណ្យតេតត្រូវបានប្រារព្ធឡើងមួយខែមុន ហើយនេះក៏ជាឱកាសបង្ហើយរដូវប្រមូលផល មនុស្សគ្រប់គ្នាមានពេលវេលាដើម្បីជួបជុំគ្នា និងសម្រាក។ ចាប់ពីព្រឹកព្រលឹម ភូមិកាឡាង ឃុំធូឡុំ ខេត្តឡាយចូវ មានភាពអ៊ូអរដោយសម្លេងតន្ត្រី និងសំណើចយ៉ាងក្អាកក្អាយ។

លើផ្ទះ ដែលសង់ពីដី ផ្សែងពីផ្ទះបាយហុយឡើង ក្លិនឈ្ងុយនៃនំបាយដំណើប លាយជាមួយក្លិនស្រាពោត។ លោកស្រី លី សាពូ នៅភូមិកាឡាង  បានចែករំលែកថា៖  “មុននឹងបុណ្យតេតហូសឺឆា  ប្រជាជនយើងសម្អាតផ្ទះ ធ្វើនំ កាប់ជ្រូក និងគោរពបូជាបុព្វបុរសរបស់យើង។ គ្រួសារនីមួយៗរៀបចំថាសសាច់ ស្រា នំ និងដុតធូបដើម្បីថ្លែងអំណរគុណដល់មេឃនិងដី  ថ្លែងអំណរគុណដល់បុព្វបុរសដែលបានប្រទានពរដល់ដំណាំល្អ និងកុមារដែលមានសុខភាពល្អ។ បុណ្យតេតគឺជាឱកាសសម្រាប់កូនៗ និងចៅៗដែលរស់នៅឆ្ងាយៗជួបជុំគ្នា ហើយប្រជាជនហាញីមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង”។

ពណ៌និទាឃរដូវហូសឺឆា- បុណ្យតេតប្រពៃណីដ៏វិសេសវិសាលរបស់ជនជាតិហាញី - ảnh 2ដើម្បីឱ្យពិធីបុណ្យតេតកាន់តែពេញលេញ ស្ត្រីហាញីតែងតែដេរសម្លៀកបំពាក់ដ៏ស្រស់ស្អាតបំផុតសម្រាប់ស្លៀកក្នុងអំឡុងពេលបុណ្យតេត (រូបថត៖ ខាកគៀន/VOV-Tay Bac)

បុណ្យតេតប្រពៃណីឆ្នាំនេះក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងពិធីបុណ្យវប្បធម៌របស់ក្រុមជនជាតិភាគតិចក្នុងស្រុកផងដែរ ដែលបានក្លាយជាពិធីបុណ្យវប្បធម៌ដ៏ពិសេសមួយ។ ក្នុងសម្លៀកបំពាក់ប្រពៃណីចម្រុះពណ៌ ស្ត្រីហាញីប្រមូលផ្តុំគ្នាដើម្បីប៉ាក់រ៉ូប ខណៈពេលដែលបុរសៗកំពុងរវល់ជាមួយការបាញ់ធ្នូ ទាញព្រ័ត្រ និងការប្រកួតបោះប៉ាក់។ ល្បែងប្រជាប្រិយជាច្រើនត្រូវបានរៀបចំឡើងនៅក្នុងទីធ្លាភូមិ ដែលទាក់ទាញភ្ញៀវទេសចរ និងមនុស្សមកពីភូមិផ្សេងៗឱ្យចូលរួម។ លោក ជូ ទេ ហឺ នៅភូមិ មែ យ៉ង បានចែករំលែកថា៖   “មុនបុណ្យតេត ក្រុមគ្រួសារខ្ញុំបានរៀបចំជ្រូក ហើយបានកាប់ជ្រូកចំថ្ងៃដំបូងនៃបុណ្យតេត។ បន្ទាប់ពីបានកាប់ជ្រូករួច ក្រុមគ្រួសារបានយកថ្លើមដើម្បីមើលថា តើដំណាំនឹងទៅជាយ៉ាងណាសម្រាប់ឆ្នាំខាងមុខ។ ក្នុងអំឡុងពេលបុណ្យតេត ក្រុមគ្រួសារបានរៀបចំពិធីជប់លៀង អញ្ជើញមិត្តភក្តិ និងសាច់ញាតិមកពីជិតឆ្ងាយមកទស្សនា និងស្វាគមន៍ភ្ញៀវទេសចរឱ្យចូលរួមជាមួយក្រុមគ្រួសារផងដែរ"

ចូលរួមក្នុងបុណ្យតេតប្រពៃណី ហូសឺឆា លោក ង្វៀនវ៉ាន់់ បិញ អ្នកទេសចរមកពីខេត្តងេ អាន បានចែករំលែកថា៖    “ពេលយើងមកដល់ទីនេះ យើងទទួលបានអារម្មណ៍បរិយាកាសបុណ្យតេត និងការស្រឡាញ់យ៉ាងកក់ក្តៅរបស់ប្រជាជនហាញី។ ប្រជាជនបានរៀបចំអាហារបុណ្យតេតជាមួយគ្នា ដោយទទួលកូនៗ ចៅៗ ដែលរស់នៅឆ្ងាយឱ្យត្រឡប់មកអំណរបុណ្យតេតវិញ។ យើងបានឃើញរបាំ Xoe និងការស្រឡាញ់យ៉ាងកក់ក្តៅរបស់ប្រជាជន។ ខ្ញុំក៏សង្ឃឹមថានឹងវិលត្រលប់មកទីនេះវិញឆាប់ៗនេះ ដើម្បីទទួលបានបទពិសោធន៍នៃបរិយាកាសបុណ្យតេតដ៏អស្ចារ្យនេះម្តងទៀត”។

ពណ៌និទាឃរដូវហូសឺឆា- បុណ្យតេតប្រពៃណីដ៏វិសេសវិសាលរបស់ជនជាតិហាញី - ảnh 3ថាសអាហារពេញនៅដើមឆ្នាំដើម្បីស្វាគមន៍ភ្ញៀវ និងជូនពរគ្នាទៅវិញទៅមកឱ្យមានឆ្នាំថ្មីដ៏សុខសាន្ត (រូបថត៖ ខាកគៀន/VOV-Tay Bac)

ពិធីបុណ្យតេតហូសឺឆាមិនត្រឹមតែជាថ្ងៃជួបជុំគ្នាប៉ុណ្ណោះទេ ប៉ុន្តែនេះក៏ជាកន្លែងទាក់ទាញភ្ញៀវទេសចរដ៏ពិសេសមួយនៅក្នុងតំបន់ព្រំដែនឡាយចូវផងដែរ។ ប្រជាជននៅក្នុងភូមិហាញីចាត់ទុកបុណ្យតេតប្រពៃណីរបស់ពួកគេថាជា “កំណប់ទ្រព្យ” ដ៏មានតម្លៃសម្រាប់ប្រជាជនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ លោកង្វៀនទ្រឿងយ៉ាង លេខាគណៈកម្មាធិការបក្ស ប្រធានក្រុមប្រឹក្សាប្រជាជនឃុំ ធូ ឡំ  បានឲ្យដឹងថា ឃុំធូឡុំបានកំណត់ការ “រក្សាអត្តសញ្ញាណវប្បធម៌ដែលផ្សាភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍ សហគមន៍” ជាគោលដៅសម្រាប់ដំណាក់កាល ២០២៥ - ២០៣០។ ដូច្នេះ ការរក្សាស្ថាបត្យកម្មផ្ទះប្រពៃណី ទំនៀមទម្លាប់ និងការអភិវឌ្ឍផលិតផលប្រចាំមូលដ្ឋានដូចជា ស្រាពោត នំអង្ករស្អិត និងក្រណាត់ប៉ាក់ ដើម្បីទាក់ទាញភ្ញៀវទេសចរ៖

“បញ្ជាការដ្ឋានការពារព្រំដែនខេត្តក៏បានបញ្ជូនកងទ័ពការពារព្រំដែនក្នុងមូលដ្ឋានឲ្យចូលរួមក្នុងសកម្មភាពបក្សជាមួយកោសិកាបក្សឃុំផងដែរ។ នេះជាកត្តាសំខាន់មួយក្នុងការលើកកម្ពស់ការរក្សាអត្តសញ្ញាណវប្បធម៌ក្នុងចំណោមប្រជាជន ដែលផ្សាភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍សហគមន៍។ ជាពិសេសបុណ្យតេតប្រពៃណីបែបនេះ គឺជាឱកាសសម្រាប់ប្រជាជនក្នុងការប្រាស្រ័យទាក់ទងគ្នា ហើយក្រោយមក ភាគីទាំងពីរនឹងផ្លាស់ប្តូរ រៀនសូត្រ និងយល់គ្នាទៅវិញទៅមកអំពីអត្តសញ្ញាណវប្បធម៌របស់តំបន់នីមួយៗ”។

ពណ៌និទាឃរដូវហូសឺឆា- បុណ្យតេតប្រពៃណីដ៏វិសេសវិសាលរបស់ជនជាតិហាញី - ảnh 4ការមើលថ្លើមជ្រូកនៅដើមឆ្នាំដើម្បីទស្សន៍ទាយពីផលដំណាំនៅឆ្នាំក្រោយគឺជាប្រពៃណីរបស់ជនជាតិហាញី (រូបថត៖ ខាកគៀន/VOV-Tay Bac)

ក្នុងចំណោមសំឡេងស្គរ គង ឃ្មោះអមដោយសំឡេងអូរ ដ៏រអ៊ូរទាំ ក្នុងចំណោមក្លិនក្រអូបនៃស្រាពោត និងនំអង្ករស្អិតដ៏ក្រអូបឈ្ងុយឆ្ងាញ់ ជន ជាតិហាញីនៅក្នុងឃុំ ធូ ឡំ បានផ្តាំផ្ញើរជំនឿជាក់ទៅលើពិធីបុណ្យ តេត ហូសឺឆាតេតសម្រាប់ឆ្នាំថ្មីដ៏សុខសាន្ត និងវិបុលភាព។ នៅប្រភពនៃទន្លេ ដា និទាឃរដូវមកដល់យ៉ាងលឿននៅព្រំដែន ដោយនាំមកនូវពណ៌ដ៏សាមញ្ញ និងជ្រាលជ្រៅនៃវប្បធម៌ហាញី ដូចជាសេចក្តីស្រឡាញ់របស់ប្រជាជននៅប៉ូលខាងលិចរបស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ