ភូមិសិប្បកម្មត្បាញក្រណាត់ចរបាប់ប្រពៃណីដ៏វិសេសវិសាល របស់ក្រុមជនជាតិថៃនៅឃុំហ័រទៀន

(VOVWORLD) - មុខរបរត្បាញក្រណាត់ចរបាប់គឺជាមុខរបរប្រកបដោយលក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់ក្រុមជនជាតិថៃ នៅភូមិហ័រទៀន ឃុំចូវទៀន ខេត្តង៉េអាន។ ពីក្រណាត់សូត្រចម្រុះពណ៌ តាមរយៈបាតដៃដ៏ប៉ិនប្រសប់ និងការឧស្សាហ៍ព្យាយាមរបស់ស្ត្រីនៅទីនេះ បានបង្កើតឡើង ផលិតផលត្បាញពោរពេញដោយលក្ខណៈវប្បធម៏វិសេសវិសាលរបស់ជនជាតិថៃ។

ភូមិសិប្បកម្មត្បាញក្រណាត់ចរបាប់ប្រពៃណីដ៏វិសេសវិសាល របស់ក្រុមជនជាតិថៃនៅឃុំហ័រទៀន - ảnh 1ពណ៌នៃក្រណាត់ចរបាប់ជាធម្មជាតិទាំងស្រុង ហើយផលិតពីរុក្ខជាតិនៅក្នុងសួនច្បារផ្ទះ (រូបថត៖ វិញផុង/VOV5)

ជាភូមិសិប្បកម្មត្បាញក្រណាត់ចរបាប់ចំណាស់ជាងគេ និងល្បីល្បាញបំផុតមួយក្នុងឃុំចូវទៀនគ្រួសារនីមួយៗក្នុងភូមិហ័រទៀន គឺសុទ្ធតែមានកីត្បាញក្នុងផ្ទះផងដែរ។ តាំងពីក្មេងមក ស្ត្រីនៅទីនេះត្រូវបានអ្នកម្តាយនិងជីដូនក្នុងគ្រួសារបង្រៀនបច្ចេកទេសត្បាញក្រណាត់ចរបាប់ តាមនោះ  នាងអាចរៀននិងបង្កើតលំនាំក្រណាត់ចរបាប់ជាច្រើនប្រភេទ ជាមួយនឹងលក្ខណៈពិសេសរៀងៗខ្លួន។ សិប្បករ សាំ ធី ប៊ីច នាយិកាតសហករណ៍ត្បាញក្រណាត់ចរបាប់ ហ័រទៀន បាននិយាយថា ពីមុននេះ មុខរបរត្បាញក្រណាត់ចរបាប់ប្រឈមនឹងហានិភ័យនៃការបាត់បង់ ប៉ុន្តែដោយសារអាជ្ញធារមូលដ្ឋាន និងការប្តេជ្ញាចិត្តរបស់ប្រជាជនក្នុងការអភិរក្ស មុខ របរត្បាញក្រណាត់ចរបាប់នេះ ទទួលបានចំណាត់ថ្នាក់បន្តិចម្តងៗនៅក្នុងទីផ្សារ ដោយនាំមកនូវប្រាក់ចំណូលស្ថិរភាពដល់ប្រជាជននៅក្នុងតំបន់។   

ភូមិសិប្បកម្មត្បាញក្រណាត់ចរបាប់ប្រពៃណីដ៏វិសេសវិសាល របស់ក្រុមជនជាតិថៃនៅឃុំហ័រទៀន - ảnh 2សរសៃសូត្រពណ៌មាសភ្លឺចែងចាំងត្រូវបានត្បាញយ៉ាងប៉ិនប្រសប់ដោយដៃរបស់ក្មេងស្រីថៃនៅហ័រទៀន (រូបថត៖ វិញផុង/VOV5)

“ក្រណាត់ចរបាប់នៅទីនេះត្រូវបានប្រជាជន ជនជាតិថៃផលិតឡើងដោយផ្ទាល់ ដូច្នេះ ប្រណាត់មានលំនាំពិសេសៗដែលបានបន្សល់ទុកពីបុព្វការីជន  ដែលក្រុមជនជាតិដទៃទៀតមិនអាចមានដូច្នោះ។  ក្រណាត់ចរបាប់របស់ជនជាតិថៃនៅខេត្តង៉េអានមានភាពចម្រុះណាស់”។

ដើម្បីផលិតបានក្រណាត់ចរបាប់មួយផ្ទាំង ជនជាតិថៃនៅហ័រទៀនត្រូវតែអនុវត្តតាមដំណើរការដោយដៃ ចាប់ពីការដាំកប្បាស បោកគក់កប្បាស បង្វិលអំបោះ ច្រលក់ពណ៌ ដំឡើងម៉ាស៊ីនត្បាញ និងត្បាញផលិតផល...។

មុនពេលដាំដើមមន និងចិញ្ចឹមដង្កូវនាង    ប្រជាជននៅទីនេះដាំកប្បាស និងបង្វិលអំបោះដើម្បីរៀបចំសម្រាប់ការត្បាញ។ អ្នកស្រី សាំ ធី ស៊្វីយ៉េត ជាជនជាតិថៃម្នាក់មកពីឃុំហ័រទៀន បាននិយាយថា៖ “ចាប់ពីខែទីមួយតាមប្រតិទិនច័ន្ទគតិ យើងចាប់ផ្តើមដាំកប្បាស ហើយយើងប្រមូលផលនៅខែមិថុនា។ បន្ទាប់ពីបេះរួច យើងបកវាចេញ ញែកគ្រាប់ពូជ បកកប្បាស រុំវា ហើយបង្វិលវាទៅជាអំបោះកប្បាស។ ដំណាក់កាលដ៏លំបាកបំផុតគឺការត្បាញ។ ដើម្បីបង្កើតលំនាំ យើងត្រូវត្បាញអំបោះដោយខ្លួនឯង”។

ភូមិសិប្បកម្មត្បាញក្រណាត់ចរបាប់ប្រពៃណីដ៏វិសេសវិសាល របស់ក្រុមជនជាតិថៃនៅឃុំហ័រទៀន - ảnh 3កប្បាសត្រូវបានផលិតដោយដៃទាំងស្រុង (រូបថត៖ វិញផុង/VOV5)

អ្នកស្រី ឡា ង៉ុក យៀម ជាជនជាតិថៃម្នាក់មកពីឃុំហ័រទៀន បាននិយាយថា៖ “នៅទីនេះ យើងមិនចិញ្ចឹមដង្កូវនាងពណ៌លឿងទេ ប៉ុន្តែចិញ្ចឹមដង្កូវនាងពណ៌សប៉ុណ្ណោះ។ ត្រូវចំណាយពេលមួយខែសម្រាប់ដង្កូវនាងដើម្បីបង្កើតសំបុកពេញលេញសម្រាប់បង្វិល។ មុនពេលបង្វិល យើងកំដៅទឹក ដាក់សំបុកចូលដើម្បីឱ្យវាពង្រីក ហើយខ្សែស្រឡាយជាប់គ្នា... មានតែពេលនោះទេដែលយើងអាចបង្វិលអំបោះបាន។ ពេលបង្វិលអំបោះ យើងត្រូវយកចិត្តទុកដាក់ធ្វើឱ្យប្រាកដថាអំបោះរាបស្មើ និងមិនប្រឡាក់ធូលី។ ដើម្បីធានាបាននូវពណ៌ស្មើគ្នា ខ្ញុំត្រូវបន្ថែមទឹក ហើយបង្វិលម៉ាស៊ីនត្បាញឱ្យស្មើគ្នា ដើម្បីកុំឱ្យអំបោះជាប់គ្នាច្រើនពេក និងមិនឲ្យប្រឡាក់”។  

ក្រៅពីការការបង្កលតវត្ថុធាតុដើម កីត្បាញត្រូវបានចាត់ទុកថាជាឧបករណ៍សំខាន់មួយដែលកំណត់គុណភាពនៃផលិតផលក្រណាត់ចរបាប់។ កីត្បាញរបស់ជនជាតិថៃនៅហ័រទៀនមានទំហំធំជាមួយនឹងផ្នែកជាច្រើន ធ្វើពីឫស្សី ឬឈើ ហើយមានភាពធន់ខ្ពស់។ កីត្បាញរឹងមាំ ជាមួយនឹងផ្នែកដែលដំណើរការយ៉ាងរលូន និងការគ្រប់គ្រងចង្វាក់រវាងជើង និងដៃ នឹងផ្តល់ឱ្យអ្នកត្បាញនូវអារម្មណ៍ស្រួល ដោយហេតុនេះផលិតចេញក្រណាត់ចរបាប់ដ៏ស្រស់ស្អាត។

ភូមិសិប្បកម្មត្បាញក្រណាត់ចរបាប់ប្រពៃណីដ៏វិសេសវិសាល របស់ក្រុមជនជាតិថៃនៅឃុំហ័រទៀន - ảnh 4បន្ទាប់ពីត្រូវបានបករោមរួច កប្បាសត្រូវបានសង្កត់ឱ្យស្ងួត សម្អាត និងត្បាញទៅជាអំបោះ (រូបថត៖ វិញផុង/VOV5)

លំនាំលើក្រណាត់ចរបាប់របស់ក្រុមជនជាតិថៃជាទូទៅ និងនៅហ័រទៀននិយាយដោយឡែក   គឺសម្បូរបែប និងចម្រុះណាស់ រួមទាំងលំនាំធរណីមាត្រ អក្សរ រុក្ខជាតិ ផ្កា សត្វជាដើម។ អ្នកត្បាញត្រូវតែយកចិត្តទុកដាក់លើអ្វីៗគ្រប់យ៉ាង ចាប់ពីការរៀបចំខ្សែស្រឡាយ ការណែនាំយាន និងការរាប់ចំនួនខ្សែស្រឡាយពណ៌ ដើម្បីបង្កើតលំនាំបានត្រឹមត្រូវ ដែលនាំឱ្យមានការរចនារួមដ៏សុខដុមរមនាជាមួយនឹងសមាសភាពច្បាស់លាស់។ ដើម្បីបង្កើតលំនាំដ៏ប្រណិតបែបនេះតម្រូវឱ្យអ្នកត្បាញប្រមូលបទពិសោធន៍ ជំនាញ និងភាពច្នៃប្រឌិត។ អ្នកស្រី សាំ ធី ស៊ួយ៉េត ស្ត្រីជនជាតិថៃម្នាក់នៅហ័រទៀន បានឲ្យដឹងថែមទៀតថា៖ “ចង់បង្កើតឡើងលំនាំយ៉ាងដូចម្ត៉េច អ្នកត្រូវត្បាញខ្សែស្រឡាយដោយខ្លួនឯង។ អ្នកត្រូវគិតដោយខ្លួនឯងដើម្បីបង្កើតលំនាំ ការរចនា ឬរូបភាពសត្វស្លាប។ លំនាំរបស់ជនជាតិថៃនៅហ័រទៀនរួមមាន រូបសត្វក្តាន់  សត្វនាគ មេអំបៅ ព្រះច័ន្ទ ព្រះអាទិត្យ... ការរចនាលំនាំតម្រូវឱ្យរាប់ខ្សែអំបោះនីមួយៗ។ វាពិបាកណាស់សម្រាប់អ្នកចាប់ផ្តើមរៀនដំបូង”។

ចំពោះក្រុមជនជាតិដទៃទៀត ពណ៌នៃក្រណាត់ចរបាប់ជាធម្មតាមានត្រឹមតែ ៧ ពណ៌ប៉ុណ្ណោះ ប៉ុន្តែនៅហ័រទៀន ប្រជាជនបានស្វែងយល់ និងបង្កើតពណ៌ថ្មីៗជាច្រើន។ បច្ចុប្បន្ននេះ ក្ដារលាយពណ៌មានពណ៌ជ្រលក់ចំនួន ៥២ ដែលអាចប្រើសម្រាប់សម្ភារៈជាច្រើនដូចជា៖ សូត្រឆៅ សូត្រ កប្បាស និងក្រណាត់ទេសឯក។ លើសពីនេះ ប្រជាជនថៃនៅហ័រទៀននៅតែរក្សាបច្ចេកទេសត្បាញ និងជ្រលក់ពណ៌ដោយភាពហ្មត់ចត់ខ្ពស់ និងភាពល្អឥតខ្ចោះ ជាធម្មតាបច្ចេកទេសត្បាញ ikat បង្កើតលំនាំប្លែកៗលើក្រណាត់ ក្រមា។ល។ ហើយថ្នាំជ្រលក់ធម្មជាតិចម្រុះ ប្រើប្រាស់បានយូរ និងស្រស់ស្អាត។ អ្នកស្រី សឹម ធី ធម៏ ស្ត្រីថៃម្នាក់នៅហ័រទៀន បាននិយាយថា ពណ៌ក្រណាត់ទាំងអស់ត្រូវបានជ្រលក់ពណ៌ដោយប្រើរុក្ខជាតិធម្មជាតិទាំងស្រុង។

“ឧទាហរណ៍ ពណ៌លឿងពីរុក្ខជាតិ ហ័ង ដាំង; ពណ៌បៃតងខ្ចីពីស្លឹកតែ; ពណ៌ក្រហមពីរុក្ខជាតិ ហ្វាំង ពណ៌ខៀវខ្ចីពីស្លឹកផ្លេះ... រុក្ខជាតិទាំងនេះត្រូវបានដាំដុះនៅផ្ទះ។ ដើម្បីជ្រលក់ពណ៌ក្រណាត់ គ្រឿងផ្សំត្រូវបានដាំឱ្យពុះ និងជ្រលក់ពណ៌ បន្ទាប់មកច្របាច់ស្ងួត និងហាលឲ្យសម្ងួត”។

ភូមិសិប្បកម្មត្បាញក្រណាត់ចរបាប់ប្រពៃណីដ៏វិសេសវិសាល របស់ក្រុមជនជាតិថៃនៅឃុំហ័រទៀន - ảnh 5អ្នកទេសចរកំពុងទស្សនាផលិតផលត្បាញចរបាប់របស់សហករណ៍ភូមិសិប្បកម្មត្បាញ់ចរបាប់ហ័រទៀន (រូបថត៖ វ៉ាន់ទី/TTXVN)

បច្ចុប្បន្ន នៅក្នុងភូមិហ័រទៀនមានសហករណ៍ត្បាញចរបាប់ចំនួនពីរ ។ សហករណ៍ទិញផលិតផលដែលផលិតដោយអ្នកភូមិ។ ផលិតផលចរណ៍នៅទីនេះក៏កាន់តែមានភាពចម្រុះ និងសម្បូរបែបផងដែរ។ ហេតុដូច្នេះ  សិប្បកម្មត្បាញចរបាប់របស់ជនជាតិភាគតិចទាំងរក្សាអត្តសញ្ញាណវប្បធម៌របស់ក្រុមជនជាតិ និងរក្សាបាននូវនិន្នាការ និងរសជាតិនៃសម័យកាលទៀតផង។ ផលិតផលជាច្រើននៅហ័រទៀន ដូចជាក្រមា កាបូប ភួយ ខ្នើយ សម្លៀកបំពាក់ វត្ថុតុបតែង វត្ថុអនុស្សាវរីយ៍ជាដើម មិនត្រឹមតែត្រូវបានលក់នៅក្នុងពិព័រណ៍ និងព្រឹត្តិការណ៍វប្បធម៌ទាំងក្នុង និងក្រៅខេត្តប៉ុណ្ណោះទេ ថែមទាំងត្រូវបាននាំចេញទៅកាន់ប្រទេសជាច្រើនជុំវិញពិភពលោកទៀតផង៕

 

 

 

 

ប្រតិកម្មទៅវិញ

ផ្សេងៗ