សត្វសក្តិសិទ្ធិ - និមិត្តសញ្ញាផ្សាភ្ជាប់នឹងទូក ង៉ របស់ប្រជាជនខ្មែរ
(VOVWORLD) - សម្រាប់ប្រជាជនខ្មែរនៅតំបន់ដីសណ្តទន្លេគឺវ ឡុង ទូក ង៉ គឺជានិមិត្តរូបបង្កបដោយតម្លៃវប្បធម៌ពិសេស ក្នុងនោះមានកត្តាសាសនានិងវិញ្ញាណទៀតផង។ ហេតុនេះ ទូក ង៉ តែងតែត្រូវបានតុបតែងលម្អដោយលំនាំចម្រុះពណ៌គួរឱ្យចាប់អារម្មណ៍។ ទូកនីមួយៗ មានភ្នែកមួយគូមានលក្ខណៈសិល្បៈ និងមានសត្វសក្តិសិទ្ធិមួយនៅលើក្បាលទូក។
និមិត្តរូបដំរីសនៃវត្ត Xeo Me វួដ Vinh Phuoc ទីក្រុង Can Tho (រូបថត៖ PV/VOV) |
ទូក ង៉ ជាកម្មសិទ្ធិរបស់សហគមន៍ និងមានទីតួនាទីជាក់ស្តែងមួយនៅក្នុងវត្តខ្មែរ កន្លែងដែលប្រជាជនខ្មែរធ្វើសក្ការៈបូជា និងគោរពបំផុត។ ក្នុងជីវភាពខាងព្រលឹងវិញ្ញាណរបស់ជនជាតិខ្មែរ ទូក ង៉ មានតួនាទីយ៉ាងសំខាន់ ដូច្នេះ រូបសត្វតំណាងឱ្យកម្លាំងក្រុមទូក ង៉ ក៏ត្រូវបានវត្តអារាមរបស់ប្រជាជនខ្មែរគោរពយកចិត្តទុកដាក់ ហើយត្រូវបានប្រជាជនខ្មែរចាត់ទុកថាជា "វត្ថុសក្តិសិទ្ធិ" ហើយប្រើតែក្នុងពិធីបុណ្យប្រណាំងទូកប៉ុណ្ណោះ។
ប្រជាជនខ្មែរមានទស្សនទានថា អ្វីៗគ្រប់ប៉ែបយ៉ាងសុទ្ធតែមានព្រលឹង មាន ន័យថា សត្វលោកទាំងអស់គឺមានព្រលឹង ហើយទូក ង៉ ក៏ដូចគ្នាដែរ។ ដូច្នេះហើយនៅពេលដាក់ទូកង៉ ចុះទន្លេ នៅតាមវត្តនានាសុទ្ធតែរៀបចំឡើងនូវពិធីយ៉ាងឱឡារិក។ ទូក ង៉ នីមួយៗ តែងតែមានរូបសំណាកជានិមិត្តរូបដាក់នៅខាងស្ដាំលើក្បាលទូក ដូចជា៖ សាតគ្រឹត (ទេពធីតា) ណាហ្គា នាងមច្ឆា (មច្ឆា) នាគ ដំរី ខ្លា សេះ... ដែលមិនត្រឹមតែមានលក្ខណៈពិសេសប៉ុណ្ណោះទេ ថែមទាំងមានគុណតម្លៃ និងជំនឿផ្សេងៗផងដែរ។ ការជ្រើសរើសនិមិត្តរូបជាសត្តិសក្តិសិទ្ធិដើម្បីតំណាងឱ្យទូក ង៉ ក៏ទាក់ទងទៅនឹងឈ្មោះទីកន្លែង ឬទស្សនប្រពៃណីរបស់វត្តនីមួយៗផងដែរ។ សិល្បៈករប្រជាជន ចូវ អូន បាននិយាយថា៖ “នៅក្នុងវប្បធម៌ខ្មែរ ពេលដែលជ្រើសរើសសត្វសក្តិសិទ្ធិជានិមិត្តរូបនៃទូក ង៉ ប្រជាជនពឹងផ្អែកលើឈ្មោះភូមិ ឬ វត្ត ព្រោះឈ្មោះនោះច្រើនតែដាក់ជាភាសាខ្មែរ។ ប្រជាជននឹងពឹងផ្អែកលើព្យញ្ជនៈចុងក្រោយនៃឈ្មោះវត្តឬឈ្មោះភូមិដើម្បីជ្រើសរើសឈ្មោះសត្ថសក្តិសិទ្ធិ។ តាមទស្សនៈចាស់ ព្យញ្ជនៈនីមួយៗមានសត្វមួយគ្រប់គ្រង។ ឧទាហរណ៍៖ ព្យញ្ជនៈ ក-ង៉ គឺ ខ្លា; ច ញ៉ គឺជាសត្វតោ ; ដ-ណ គឺជាឆ្កែមួយ; ទ-ន គឺជាសត្វនាគ; ប-ម គឺជាកណ្តុរ; ឌ-វ គឺជាដំរី; ស-ឡ គឺជាសត្វក្តាន់; ហើយព្យញ្ជនៈ អ គឺជាបក្សី Krud។ ដូច្នេះហើយ នៅពេលជ្រើសរើសសត្វសក្តិសិទ្ធិជានិមិត្តរូបសម្រាប់ទូក ង៉ ប្រជាជនគេតែងតែពឹងផ្អែកលើ "រូបមន្ត" នេះ។ ទោះជាយ៉ាងណាក៏ដោយ វត្តខ្លះ ប្រសិនបើវត្តខ្លះប៉ះចំសត្វឆ្កែ ក្តាន់ ឬកណ្ដុរ គេនឹងប្តូរទៅជាសត្វដ៏ខ្លាំងជាង”។
និមិត្តរួបទាំងនោះ ត្រូវបានសិប្បករខ្មែរឆ្លាក បញ្ចេញលក្ខណៈអាថ៌កំបាំង ផ្តល់អារម្មណ៍ទាក់ទាញដល់អ្នកទស្សនា។ អ្នកស្រី សឺន សាថែ នៅសង្កាត់លេខ ៣ ទីក្រុង សុកត្រាំង ដែលជំនាញខាងតុបតែងទូក ង៉ បានឲ្យដឹងថា ទូក ង៉ នីមួយៗរបស់ជនជាតិខ្មែរមានលំនាំ និងនិមិត្តរូបរៀងៗខ្លួន។ តាមរយៈបាតដៃដ៏ប៉ិនប្រសប់របស់សិប្បករ ការងារនីមួយៗនៅលើ ដងខ្លួនទូក មានភាពរស់រវើក ដោយជួយឱ្យអ្នកទស្សនាយល់អំពីវប្បធម៌ខ្មែរភាគខាងត្បូងដ៏សម្បូរបែប៖
“ជាធម្មតាខ្ញុំតែងគូរលាបពណ៌ព្រះពុទ្ធរូប និងតុបតែងលម្អ ប៉ុន្តែពេលដល់ពិធីបុណ្យអ៊ុំទូក ខ្ញុំក៏តុបតែងទូក ង៉។ ផ្លុំដង្ហើមជីវិតចូលក្នុងទូក ង៉ ខ្ញុំមានអារម្មណ៍សប្បាយរីករាយណាស់។ ទូក ង៉ ប្រៀបបាននឹងនាគមួយក្បាល ដូច្នេះលំនាំដែលខ្ញុំគូរគឺដូចជាព្រុយនាគ...។ ពេលវាចូលទៅក្នុងទឹក មើលទៅលេចធ្លោណាស់”។
វត្តចាមប៉ាបានជ្រើសរើសខ្លាធ្វើជាសត្វសក្តិសិទ្ថិ (រូបថត៖ PV/VOV) |
សម្រាប់វត្តអារាម និងប្រជាជននៅក្នុងភូមិ សត្វសក្តិសិទ្ធិនៅលើ ទូក ង៉ ក៏តំណាងឱ្យ ក្រុមទាំងមូល ដែលជាចំណុចកំណត់អត្តសញ្ញាណដែលមិនអាចបំភ្លេចបាននៅលើទីលានប្រណាំង។ លោក Kim Thanh Quan ប្រធានគណៈគ្រប់គ្រងវត្តព្រែកតាគួល ឃុំ Gia Hoa ទីក្រុង Can Tho បានឲ្យដឹងថា នៅពេលជ្រើសរើសសត្តិសក្តិសិទ្ធិរួចហើយ ប្រជាជនខ្មែរតែងតែមានជំនឿ លើសត្វសក្តិសិទ្ធិជានិមិត្តរូបនៃទូក ង៉៖
“សត្វសក្តិសិទ្ធិនិមិត្តរូប ទូក ង៉ របស់វត្តយើងគឺ សត្វហង្ស។ ទាំងទូក Ca Hau និងទូក ង៉ដូចគ្នាដែរ ព្រោះថា ជ្រើសរើសសត្វហង្ស ព្រោះក្នុងជំនឿខ្មែរ នេះជាសត្វស្លាបដ៏មានឥទ្ធិពលខ្លាំង”។
ទន្ទឹមនឹងយុទ្ធសាស្ត្រ និងការជ្រើសរើសក្រុម ការប្រណាំងទូកង គឺជាការលើកទឹកចិត្តផ្នែកស្មារតី បន្ថែមជំនឿ និងកម្លាំងដល់អត្តពលិកនៅពេលប្រកួតលើផ្លូវប្រណាំងតាមដងទន្លេ។ នោះក៏ជាមោទនៈភាពរបស់មនុស្សគ្រប់រូបនៅពេលនាំយកជ័យជំនៈដល់ភូមិ និងវត្ត។ រូបសំណាកលើទូក ង៉ ក៏ជាលក្ខណៈដ៏ស្រស់បំព្រងនៅក្នុងវប្បធម៌របស់ជនជាតិខ្មែរនៅភាគខាងត្បូងផងដែរ៕