កៀងគរការឧបត្ថម្ភអន្តរជាតិសម្រាប់ជនរងគ្រោះដោយសារ​​ធាតុគីមី​ពុល​ពណ៌លឿងទុំ/ឌីអុកស៊ីន

(VOVWORLD) - អស់រយៈពេល ១០ ឆ្នាំកន្លងមកនេះ ធនធានដែលកៀងគរបានពីកាណាលអន្តរជាតិសម្រាប់ជនរងគ្រោះនៃសារធាតុគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីន សម្រេចបានលទ្ធផលគួរឱ្យលើកទឹកចិត្តជាច្រើន។
កៀងគរការឧបត្ថម្ភអន្តរជាតិសម្រាប់ជនរងគ្រោះដោយសារ​​ធាតុគីមី​ពុល​ពណ៌លឿងទុំ/ឌីអុកស៊ីន - ảnh 1ឧត្តមសេនីយ៍ឯក ង្វៀន ហ៊ូវ ឈីញ ប្រធានសមាគមជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីនវៀតណាម ប្រគល់ប័ណ្ណសរសើរដល់អង្គការ និងបុគ្គលដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការឿបត្ថម្ភជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីននៅវៀតណាម។ រូបថត៖ Le Dong/TTXVN 

នៅក្នុងសន្និសីទបូកសរុប រយៈពេល ១០ ឆ្នាំនៃការអនុវត្តសារាចរណ៍របស់គណៈកម្មាធិការមជ្ឈិមបក្ស ស្តីពីការពង្រឹងភាពជាអ្នកដឹកនាំរបស់បក្ស ក្នុងការដោះស្រាយផលវិបាកនៃសារធាតុគីមីពុល ដែលសហរដ្ឋអាមេរិកបានប្រើប្រាស់ក្នុងសម័យសង្គ្រាមនៅវៀតណាម ដែលបានប្រព្រឹត្តិទៅនាថ្ងៃទី ១០ ខែធ្នូ នៅទីក្រុងហាណូយ សមាគមជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីនវៀតណាម (VAVA) បានប្រកាសថា សភាសហរដ្ឋអាមេរិកបន្តរក្សាមូលនិធិសម្រាប់ប្រព្រឹត្តិកម្មការបំពុល និងឧបត្ថម្ភជនពិការ រួមទាំងជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំផងដែរ។ នៅឆ្នាំ ២០២៣ សហរដ្ឋអាមេរិកបានបង្កើនមូលនិធិចំនួន ៣០ លានដុល្លារបន្ថែមទៀត សម្រាប់កម្មវិធីនៅវៀតណាម ដើម្បីពង្រីកការគាំទ្រដោយផ្ទាល់សម្រាប់ជនរងគ្រោះ។ លោកស្រី Courtney Beale ឯកអគ្គរដ្ឋទូតរងនៃបេសកកម្មការទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាមបានឲ្យដឹងថា សហរដ្ឋអាមេរិកនឹងបន្តសហការជាមួយ VAVA ក្រសួងសុខាភិបាល សមាគមជនរងគ្រោះនៃសារធាតុគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីននៅវៀតណាម និងអាជ្ញាធរមូលដ្ឋាន ដើម្បីដោះស្រាយផលវិបាកនៃសង្គ្រាម រួមទាំងបញ្ហាសារធាតុគីមីពុលពណ៌លឿហទុំ/ឌីអុកស៊ីនផងដែរ។

កៀងគរការឧបត្ថម្ភអន្តរជាតិសម្រាប់ជនរងគ្រោះដោយសារ​​ធាតុគីមី​ពុល​ពណ៌លឿងទុំ/ឌីអុកស៊ីន - ảnh 2លោកស្រី Courtney Beale ឯកអគ្គរដ្ឋទូតរងនៃបេសកកម្មការទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាម ថ្លែងនៅក្នុងព្រឹត្តិការណ៍។ រូបថត៖ Le Dong/TTXVN

នៅក្នុងសន្និសីទនេះ តំណាង VAVA ក៏បានឲ្យដឹងថា ការកៀរគរធនធាន សម្រាប់ថែទាំ និងជួយឧបត្ថម្ភជនរងគ្រោះក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ បានឈានដល់ជាង ៤.២៦៥ ពាន់លានដុង (១៧០ លានដុល្លារអាមេរិក)។ ទន្ទឹមនឹងនោះ សកម្មភាពចលនានិងការតស៊ូស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ ត្រូវបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន ស្របតាមគោលមាគ៌ាកិច្ចការបរទេសរបស់បក្ស; រួមចំណែកលើកកម្ពស់ការទទួលខុសត្រូវរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងការដោះស្រាយផលវិបាកនៃសង្គ្រាម និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ទន្ទឹមនឹនោះ បន្តសុក្រឹត្យយន្តការ និងគោលនយោបាយសម្រាប់ជនមានគុណូបការៈ និងជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីន; ការពិនិត្យ និងបំពេញបន្ថែមគោលនយោបាយសម្រាប់ជំនាន់ទី ៣ និងទី ៤ ដែលរងផលប៉ះពាល់ដោយសារធាតុគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីន។/៕

ប្រតិកម្មទៅវិញ

ផ្សេងៗ