កិច្ចប្រជុំរបស់គណៈកម្មាធិការបណ្ដាបញ្ហាអន្តរសភារបស់សម្ព័ន្ធភាពសភា Francophonie (APF)
(VOVWORLD) /  
|
កិច្ចប្រជុំគណៈកម្មាធិការបណ្ដាបញ្ហាអន្តរសភារបស់សម្ព័ន្ធភាពសភា Francophonie (APF) បានប្រារព្ធឡើង (auf.org) |
Vovworld-នាព្រឹកថ្ងៃទី២៧មេសានៅទីក្រុងហាណូយ គណៈកម្មាធិការកិច្ចការបរទេសរបស់រដ្ឋសភានិងអនុគណៈកម្មាការវៀតណាមក្នុងសម្ព័ន្ធភាពសភា
Francophonie បានប្រារព្ធកិច្ចប្រជុំគណៈកម្មាធិការបណ្ដាបញ្ហាអន្តរសភារបស់
សម្ព័ន្ធភាពសភា Francophonie (APF)។ ថ្លែងមតិនៅពិធីប្រារព្ធនេះ អនុប្រធាន
រដ្ឋសភាវៀតណាមលោក Uong Chu Luu បានសង្កត់ធ្ងន់ថា៖
“រដ្ឋសភាវៀតណាមវាយតំលៃខ្ពស់គោលមាគ៌ាគោលដៅសកម្មភាពរបស់
APF។ ជាមួយសកម្មភាពជាក់ស្ដែង APF បានចូលរួមយ៉ាងសកម្មទៅក្នុងជីវភាព
របបរបស់សហគមន៍ Francophonie។ លើឋានៈអនុប្រធាន APF អនុគណៈកម្មាការ
វៀតណាមក្នុង APF បាននិងកំពុងសកម្មចូលរួមសកម្មភាពរបស់អង្គការជាមួយ
បំណងបង្កើនទំនាក់ទំនងមិត្តភាពផ្លាស់ប្តូរវប្បធម៍ ទន្ទឹមនឹងនោះជំរុញកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍រួមរវាងបណ្ដាប្រទេសសមាជិក APF៕”
-VOVWORLD