កំណើនសេដ្ឋកិច្ចក្នុងរយៈពេល ៣ ត្រីមាសទៀត ចំបាច់​ត្រូវផ្អែក​លើវិស័យ​នាំចេញ

(VOVWORLD) - ចាំបាច់ត្រូវមានគោលនយោបាយលើកទឹកចិត្ត ជួយឧបត្ថម្ភសហគ្រាស ហើយថែមទាំងឆ្លើយតបនឹងតម្រូវការជាក់ស្ដែង ដើម្បីជំរុញកម្លាំងចលករកំណើននាពេលខាងមុខផងដែរ។
កំណើនសេដ្ឋកិច្ចក្នុងរយៈពេល ៣ ត្រីមាសទៀត ចំបាច់​ត្រូវផ្អែក​លើវិស័យ​នាំចេញ - ảnh 1កំណើនសេដ្ឋកិច្ចក្នុងរយៈពេល ៣ ត្រីមាសទៀត ចំបាច់ត្រូវផ្អែកលើវិស័យនាំចេញ

អគ្គនាយកដ្ឋានស្ថិតិទើបបានប្រកាសតួរលេខស្ថិតិសេដ្ឋកិច្ចសង្គមក្នុងត្រីមាសទី ១ ឆ្នាំ ២០២១។ ជាក់ស្ដែង ផលិតផលក្នុងស្រុកសរុប (GDP) បានកើនឡើង ៤,៤៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ពោលគឺខ្ពស់ជាងល្បឿនកំណើន ៣,៦៨% ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្រុមសេដ្ឋកិច្ចវិទូបានវាយតម្លៃខ្ពស់ចំពោះរាល់កិច្ចខិតខំប្រឹងប្រែងក្នុងការដឹកនាំរបស់រដ្ឋាភិបាល ប៉ុន្តែដើម្បីធានាគោលដៅកំណើន ៦,៥% ក្នុងឆ្នាំនេះ គឺត្រូវខិតខំប្រឹងប្រែងឲ្យបានច្រើនថែមទៀត។ សេដ្ឋកិច្ចវិទូ លោក Ngo Tri Long បាន លើកឡើងថាចាំបាច់ត្រូវមានគោលនយោបាយលើកទឹកចិត្ត ជួយឧបត្ថម្ភសហគ្រាស ហើយថែមទាំងឆ្លើយតបនឹងតម្រូវការជាក់ស្ដែង ដើម្បីជំរុញកម្លាំងចលករកំណើននាពេលខាងមុខផងដែរ។ លោកបានឲ្យដឹងថា៖ “កម្លាំងចលករដ៏សំខាន់នៃកំណើនគឺសមាសសភាពសេដ្ឋកិច្ចទាំងអស់គឺត្រូវពង្រីកឲ្យបានច្រើនថែមទៀត។ ក្នុងបរិបទនេះ រដ្ឋាភិបាលបានដាក់ចេញដំណោះស្រាយជាច្រើនណាស់ ប៉ុន្តែចាំចាច់ត្រូវមានការត្រួតពិនិត្យ អធិការកិច្ច និងឃ្លាំមើលលើការអនុវត្តន៍ជាក់ស្ដែងប្រកបដោយប្រសិទ្ធភាព និងមានការទទួលខុសត្រូវផងដែរ”។

ក្នុងពេលនោះ លោកសាស្ត្រាចារ្យរងបណ្ឌិត Pham The Anh  ប្រធានសេដ្ឋវិទូនៃវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចនិងគោលនយោបាយ (VEPR) បានឲ្យដឹងថា៖ “កំណើនសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមនៅតែពឹងផ្អែកភាគច្រើនទៅលើការនាំចេញ។ នៅឆ្នាំនេះគោលនយោបាយសារពើពន្ធរូបិយវត្ថុរបស់វៀតណាមនឹងដើរតួនាទីមិនសូវមានការសំខាន់ជាងឆ្នាំមុនឡើយ។ កាលពីឆ្នាំមុន វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើនជាពិសេសគឺ EVFTA ត្រូវបានរំពឹងថានឹងពង្រីកប្រសិទ្ធភាពក្នុងឆ្នាំនេះ ហើយបណ្ដាសហគ្រាស  FDI ដែលចូលមកវៀតណាមក៏សុទ្ធតែបានផ្ដោតសំខាន់លើការនាំចេញ។ នេះគឺជាប្រៀបខ្លាំងរបស់យើង ហើយខ្ញុំគិតថា វិស័យនាំចេញនឹងចូលរួមចំណែកដ៏សំខាន់ក្នុងកំណើននៅឆ្នាំនេះផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ