លោកប្រធានរដ្ឋ To Lam អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការជូនប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ី លោក Vladimir Putin

(VOVWORLD) - នេះជាលើកទី៥ហើយដែលលោកប្រធានាធិបតី Vladimir Putin  អញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាមក្នុងនាមជាប្រមុខរដ្ឋ។
លោកប្រធានរដ្ឋ To Lam អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការជូនប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ី លោក Vladimir Putin - ảnh 1លោកប្រធានរដ្ឋ To Lam និងលោកប្រធានាធិបតី Putin អញ្ជើញត្រួតពលគ្រប់កងកិត្តិយស  (រូបថត៖ VOV)

នារសៀលថ្ងៃទី ២០ មិថុនា ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក Vladimir Putin អញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម តបតាមការអញ្ជើញរបស់អគ្គលេខាបក្សកុម្មុយ និស្តវៀតណាម លោក Nguyen Phu Trong ត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកនៅវិមានប្រធានរដ្ឋ ដោយអនុវត្តតាមពិធីសារខ្ពង់ខ្ពស់បំផុតដើម្បីទទួលស្វាគមន៍ប្រមុខរដ្ឋ។ ប្រធានរដ្ឋវៀតណាមលោក To Lam អញ្ជើញធ្វើជាអធិបតីក្នុងពិធីទទួលស្វាគមន៍នេះ។

នេះជាលើកទី៥ហើយដែលលោកប្រធានាធិបតី Vladimir Putin អញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាមក្នុងនាមជាប្រមុខរដ្ឋ។

កាំភ្លើងធំចំនួន ២១គ្រាប់ ត្រូវបានរន្ទឺឡើងដើម្បីទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានាធិបតី Vladimir Putin មកកាន់ប្រទេសវៀតណាម។ ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Vladimir Putin  បានប្រព្រឹត្តទៅក្នុងបរិបទដែលទំនាក់ទំនងវៀតណាម-សហព័ន្ធរុស្ស៊ីមានការអភិវឌ្ឍយ៉ាងល្អប្រសើរ រហ័ស និងលើគ្រប់ជ្រុងជ្រោយ; គឺជាគំរូនៃកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក និងសមធម៌ ស្របតាមផលប្រយោជន៍នៃសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោក។

បន្ទាប់ពីពិធីស្វាគមន៍ ថ្នាក់ដឹកនាំទាំងពីរបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរជួបពិភាក្សា វាយតម្លៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលថ្មីៗនេះ និងដាក់ចេញទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ