ក្នុងរយៈពេល ១០ ខែ ដើមទុន FDI វិនិយោគនៅវៀតណាមបានកើនឡើង ៥៤% ប្រៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

(VOVWORLD) - ក្នុងចំណោមគម្រោងទាំងនេះ មានគម្រោងថ្មីជាង ២.៦០០ ត្រូវបានផ្តល់វិញ្ញាបនបត្រចុះបញ្ជីការវិនិយោគ ដែលកើនឡើងជាង ៦៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្នុងរយៈពេល ១០ ខែ ដើមទុន FDI វិនិយោគនៅវៀតណាមបានកើនឡើង ៥៤% ប្រៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន - ảnh 1រោងចក្រផលិតគំនរបេតុងរបស់ក្រុមហ៊ុន  GS Vietnam Industry Limited Liability Company (VGSI) នៅមណ្ឌលឧស្សាហកម្មពិសេស Phu My ៣ (រូបភាព៖ Hong Dat/TTXVN)

នាយកដ្ឋានវិនិយោគបរទេស (ក្រសួងផែនការ និងវិនិយោគ) បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២០ ខែតុលា ដើមទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលបានចុះបញ្ជីសម្រាប់ការចេញថ្មី ការកែតម្រូវ និងវិភាគទានដើមទុន ការទិញភាគហ៊ុន ការទិញមូលធនចូលវៀតណាម សម្រេចបានជាង ២៥,៧៦ពាន់លានដុល្លារអាមេរិក កើនឡើង ១៤,៧% បើប្រៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងចំណោមគម្រោងទាំងនេះ មានគម្រោងថ្មីជាង ២.៦០០ ត្រូវបានផ្តល់វិញ្ញាបនបត្រចុះបញ្ជីការវិនិយោគ ដែលកើនឡើងជាង ៦៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

បើនិយាយពីដៃគូវិនិយោគវិញ ក្នុងរយៈពេល ១០ ខែដើមឆ្នាំនេះ មានប្រទេស និងដែនដីចំនួន ១០៨ បានវិនិយោគនៅវៀតណាម។ ក្នុងចំណោមនោះ សិង្ហបុរីនាំមុខក្នុងទុនវិនិយោគសរុបជិត ៤,៦៥ ពាន់លានដុល្លារ។ កូរ៉េខាងត្បូងជាប់ចំណាត់ថ្នាក់លេខ២; ហុងកុង (ចិន) ចំណាត់ថ្នាក់លេខ៣; តាមពីក្រោយគឺចិន ជប៉ុន តៃវ៉ាន់ (ចិន)...។

តាមតំបន់វិនិយោគ អ្នកវិនិយោគបរទេសបានមកបណ្តាក់ទុនក្នុងខេត្តក្រុងចំនួន ៥៥។ ខេត្ត Quang Ninh បានឈានមុខគេក្នុងការទាក់ទាញទុនវិនិយោគជាមួយការចេញគម្រោងវិនិយោគធំថ្មីចំនួន ២ ក្នុងខែតុលា ជាមួយនឹងទុនវិនិយោគចុះបញ្ជីសរុបជាង ៣ ពាន់លានដុល្លារអាមេរិក។ ទីក្រុង Hai Phong ជាប់ចំណាត់ថ្នាក់លេខ២ តាមពីក្រោយគឺទីក្រុងហាណូយ ទីក្រុងហូជីមិញ ខេត្ត Bac Giang...។ គួរឱ្យកត់សម្គាល់គឺគម្រោងវិនិយោគថ្មីៗ នៅតែផ្តោតលើខេត្ត ក្រុងដែលមានគុណសម្បត្តិជាច្រើនក្នុងការទាក់ទាញ FDI (ហេដ្ឋារចនាសម្ព័ន្ធល្អ ធនធានមនុស្សមានស្ថិរភាព កិច្ចខិតខំប្រឹងប្រែងដើម្បីកែទម្រង់បែបបទរដ្ឋបាល និងថាមវន្តក្នុងការជំរុញការវិនិយោគ...) ដូចជា៖ ខេត្ត Quang Ninh ទីក្រុង Hai Phong ទីក្រុងហាណូយ ទីក្រុងហូជីមិញ និងខេត្ត Bac Giang ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ