ក្នុងរយៈពេល ៩ ខែកន្លងទៅ វៀតណាមមានគម្រោងចំនួន ៨៤ ដែលទទួលបានវិញ្ញាបនបត្រវិនិយោគនៅបរទេស

(VOVWORLD) - ដូច្នេះ ជាទូទៅ ទុនវិនិយោគសរុបរបស់វៀតណាមនៅបរទេស (ដើមទុនចុះបញ្ជីថ្មី និងកែសម្រួល) សម្រេចបាន៤១៦,៨ លានដុល្លារក្នុងរយៈពេល ៩ ខែកន្លងមក កើនឡើង ៤,៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

នាយកដ្ឋានវិនិយោគបរទេស (ក្រសួងផែនការ និងវិនិយោគ) បានឲ្យដឹងថា ក្នុងរយៈពេល៩ខែកន្លងមកនេះ វៀតណាមមានគម្រោងចំនួន៨៤ ដែល ទទួលបានវិញ្ញាបនបត្រវិនិយោគនៅបរទេស ជាមួយនឹងដើមទុនសរុបរបស់ភាគីវៀតណាមចំនួន ២៤៤,៨លានដុល្លារអាមេរិក; គម្រោងចំនួន ១៨ ត្រូវបានកែ
សម្រួលឲ្យបង្កើនដើមទុនចំនួន ១៧២ លានដុល្លារអាមេរិក។ ដូច្នេះ ជាទូទៅ ទុនវិនិយោគសរុបរបស់
វៀតណាមនៅបរទេស (ដើមទុនចុះបញ្ជីថ្មី និងកែសម្រួល) សម្រេចបាន៤១៦,៨ លានដុល្លារក្នុងរយៈពេល ៩ ខែកន្លងមក កើនឡើង ៤,៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ សហគ្រាសវៀតណាមបានវិនិយោគនៅបរទេសក្នុងវិស័យចំនួន ១៤។ ក្នុងនោះ វិស័យលក់ដុំ លក់រាយនាំមុខគេ វិស័យព័ត៌មាននិងទំនាក់ទំនងឈរនៅចំណាត់ថ្នាក់ទីពីរ បន្ទាប់មកគឺវិស័យផលិតកម្មនិងចែកចាយអគ្គិសនី កសិកម្ម រុក្ខាប្រមាញ់ ជលផល; ឧស្សាហកម្មផលិតនិងកែច្នៃ។

មានប្រទេស និងតំបន់ដែនដីចំនួន ២៤ ដែលទទួលបានការវិនិយោគពីវៀតណាមក្នុងរយៈពេល ៩ ខែកន្លងមក។ នាំមុខគេគឺប្រទេសកាណាដា; បន្ទាប់គឺសិង្ហបុរី ឡាវ គុយបា ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ