កម្មវិធីជួបប្រាស្រ័យនិងសិល្បៈ “បេះដូងមួយ-ពិភពលោកមួយ”
(VOVWORLD) - នាយប់ថ្ងៃទី១៦ មេសា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅកម្មវិធីជួបប្រាស្រ័យនិងសិល្បៈក្រោមប្រធានបទ “បេះដូងមួយ-ពិភពលោកមួយ” លើកទី១៥ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ទិវាជនពិការវៀតណាម (ថ្ងៃទី១៨ មេសា)។
ទិដ្ឋភាពនៃកម្មវិធី |
ក្នុងរយៈពេល១៥ឆ្នាំកន្លងមក កម្មវិធីនេះ បានក្លាយទៅជាសកម្មភាពជាប្រចាំក្នុងទិវាជនពិការ វៀតណាម សំដៅបញ្ចេញសារមួយដែលថា “ជនពិការជាអ្នកដែលមានលទ្ធភាពជំនះពុះពារលើគុណវិបត្តិអំពីរាងកាយ។ គេក៏រស់នៅនិងធ្វើការដូចជនធម្មតាផ្សេងៗដើម្បីរួមវិភាគទានសំរាប់សង្គម”។ ក្នុងកម្មវិធីនេះ ទស្សនិកជនបានស្ដាប់រឿងដំណាលរបស់ជនពិការមួយចំនួនស្ដីពីស្មារតីខិតខំប្រឹងប្រែងរបស់គេ ដើម្បីឈានឡើងធ្វើជាម្ចាស់មូលដ្ឋានផលិតកម្ម អាជីវកម្ម។ កម្មវិធីនេះ ក៏បានកោតសរសើររាល់អង្គការ បុគ្គលដែលបានរួមដំណើរ ជួយឧបត្ថម្ភជនពិការ កុមារកំព្រាលើកស្ទួយជីវភាពរស់នៅ រួមចំណែកធានាសិទ្ធិមនុស្ស៕