កម្មវិធី៖ រួមដៃបន្ធូរស្រាលការឈឺចាប់ដោយជាតិគីមីពុលពណ៌លឿងទុំ
![កម្មវិធី៖ រួមដៃបន្ធូរស្រាលការឈឺចាប់ដោយជាតិគីមីពុលពណ៌លឿងទុំ - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2014_08_10/giao_luu_qvhd.jpg) |
កម្មវិធី៖ រួមដៃបន្ធូរស្រាលការឈឺចាប់ដោយជាតិគីមីពុលពណ៌លឿងទុំ |
(VOV)_ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ទិវាជនរងគ្រោះវៀតណាមដោយ
ជាតិគីមីពុលពណ៌លឿងទុំ/Dioxin នារាត្រីថ្ងៃទី១០ សីហា នៅរដ្ឋធានីហាណូយ
បានប្រព្រឹត្តទៅកម្មវិធី៖ រួមដៃបន្ធូរស្រាលការឈឺចាប់ដោយជាតិគីមីពុលពណ៌
លឿងទុំ។ ថ្លែងមតិបើកកម្មវិធី អនុប្រធាន និងជាអគ្គលេខាធិការគណៈកម្មាធិការ
មជ្ឈឹមរណសិរ្យមាតុភូមិវៀតណាម លោក Vu Trong Kim បានចែករំលែកការឈឺចាប់ និងផ្ញើសេចក្ដីសាកសួរសុខទុក្ខចំពោះបណ្ដាជនរងគ្រោះ ដោយជាតិ
គីមីពុលពណ៌លឿងទុំ/Dioxin នៅទូទាំងប្រទេសវៀតណាម។ ហើយលោក
សង្កត់ធ្ងន់ថា៖
“ ក្នុងសភាពការណ៍នាបច្ចុប្បន្ន ការងារថែទាំអ្នកមានគុណូបការះ និង
ការអនុវត្តគោលនយោបាយសង្គម មិនគ្រាន់តែមានអត្ថន័យធ្វើប្រជាជននឹងនរ
ចិត្ត បង្កការស្រុះចិត្តគំនិតក្នុងសង្គមប៉ុណ្ណោះទេ ថែមទាំងមានអត្ថន័យលើកទឹក
ចិត្តពង្រីកចំណងសាមគ្គីភាពជាតិ ក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេស
ទៀតផង។ ក្នុងសភាពការណ៍ដែលឯករាជ្យ អធិបតេយ្យភាព បូរណភាពដែនដី
របស់ ប្រទេសវៀតណាមបាននិងកំពុងប្រឈមមុខនឹងការសាកល្បងជាច្រើននេះ សកម្មភាពមនុស្សធម៌របស់យើងម្នាក់ៗនាសព្វថ្ងៃ មិនគ្រាន់តែជំនះពុះពារលើផលវិបាកក្នុងអតីតកាលប៉ុណ្ណោះទេថែមទាំង រួមចំណែកបង្កើត
កម្លាំងសំរាប់នាបច្ចប្បន្ន និងអនាគតទៀតផង៕”