ក្រិកទទួលបានកិច្ចព្រមព្រៀងមួយជាមួយ ម្ចាស់បំណុលអន្តរជាតិអំពីកញ្ចប់កំណែទម្រង់
(VOVWORLD) -សេចក្ដីប្រកាសមួយបានឲ្យដឹងថា៖ ក្រិកនឹងបកស្រាយកញ្ចប់កំណែទម្រង់នេះ នៅក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុ Eurozone ឬហៅថា Eurogroup នាថ្ងៃទី ២៤ ឧសភាខាងមុខ។
ប្រជាជនក្រេិកទៅទិញទំនិញនៅផ្សារ Athens របស់ក្រិក |
|
នាថ្ងៃទី ១៩ ឧសភា គណៈកម្មការអឺរ៉ុប (EC) បានជូនដំណឹងថា៖ ក្រិកទទួលបានកិច្ចព្រមព្រៀងមួយជាមួយ ម្ចាស់បំណុលអន្តរជាតិអំពីកញ្ចប់កំណែទម្រង់។ សេចក្ដីប្រកាសពោលខាងលើបានឲ្យដឹងថា៖ ក្រិកនឹងបកស្រាយកញ្ចប់កំណែទម្រង់នេះ នៅក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុ Eurozone ឬហៅថា Eurogroup នាថ្ងៃទី ២៤ ឧសភាខាងមុខ ហើយនឹងអនុវត្តកញ្ចប់កំណែទម្រង់នេះ នៅក្នុងសន្និសីទផ្សេង ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី ២១ មិថុនាខាងមុខ។ ទោះជាយ៉ាងណាក៏ដោយ សេចក្តីជូនដំណឹងរបស់ EC មិនផ្តល់ព័ត៌មានលម្អិតទេ៕