ការចរចារនុយគ្លេអ៊ែរអ៊ីរ៉ង់អាចលើកពេលកំណត់
![ការចរចារនុយគ្លេអ៊ែរអ៊ីរ៉ង់អាចលើកពេលកំណត់ - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2014_11_24/diet_hat_nhan_iran_epgr.jpg) |
ការចរចារនុយគ្លេអ៊ែរអ៊ីរ៉ង់អាចលើកពេលកំណត់ |
(VOV)_ទោះបីជាឈានចូលក្នុងថ្ងៃពិភាក្សាចុងក្រោយក្តី ហើយនេះក៏គឺជាកាល
កំណត់ចុងក្រោយ ដើម្បីទទួលអោយបានការព្រមព្រៀងលើគ្រប់វិស័យ១ ស្ដីពីកម្ម
វិធីនុយគ្លេអ៊ែររបស់អ៊ីរ៉ង់ បណ្ដាអ្នកចរចាររបស់អ៊ីរ៉ង់និងក្រុម P5+1 (រួមមានរុស្ស៊ី អាមេរិក អង់គ្លេស បារាំងចិន និងអាល្លឺម៉ង់) នៅតែមិនដោះស្រាយបានការខ្វែង
គំនិតនានា។ នាថ្ងៃទី២៣ វិច្ឆិកា បណ្ដារដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ និងក្រុម P5+1
បាននាំចេញបញ្ហាលើកពេលកំណត់។ តាមនោះ រយៈពេលចរចារ អាចពន្យា
ពេល ពី៦ខែដល់១ឆ្នាំ។ អ៊ីរ៉ង់និងក្រុម P5+1 បានដំណើការចរចារ ចាប់ពីថ្ងៃទី១៩
វិច្ឆិកាមក ក្នុងគោលបំណងទទួលបានការព្រមព្រៀងលើគ្រប់វិស័យ១ ស្ដីពីកម្ម
វិធីនុយគ្លេអ៊ែររបស់អ៊ីរ៉ង់ មុនកាលកំណត់គឺថ្ងៃទី២៤វិច្ឆិកា។ ប៉ុន្តែ រហូតមកដល់
ពេលនេះ បណ្ដាភាគីនៅមានការខ្វែងគំនិតជាច្រើនដែរ៕