ការនាំចេញក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០១៤ មានសញ្ញាសកម្ម
![ការនាំចេញក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០១៤ មានសញ្ញាសកម្ម - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2014_07_01/economy-a4ef5_euup.jpg) |
ការនាំចេញក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០១៤ មានសញ្ញាសកម្ម (Image: VNA) |
(VOVworld) - ការនាំចេញក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០១៤ មានសញ្ញាសកម្ម
បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំ ២០១៣។ តាមតួរលេខស្ថិតិរបស់អគ្គនាយក
ដ្ឋានស្ថិតិបានឲ្យដឹងថា៖ តំលៃប្រាក់នាំចេញក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០១៤
ទទួលបាន ៧០.៩ ពាន់លានដុល្លាអាមេរិក កើនឡើង ១៥% បើប្រៀបនឹងរយៈ
ពេលដូចគ្នានាឆ្នាំ ២០១៣ ។ តំលៃប្រាក់នាំចេញនៃមុខទំនិញចំនួន ១៣ ទទួល
បានជាង ១ ពាន់លានដុល្លា អាមេរិកក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០១៤។ ជា
ពិសេស តំលៃប្រាក់នាំចេញនៃមុខទំនិញទូរស័ព្ទនិងតម្បាញកាត់ដេរបានហួត
កំរិត ២០ ពាន់លានដុល្លាអាមេរិក។ តាមមជ្ឈដ្ឋានអ្នកជំនាញការបានព្យករណ៍
ថា៖ វៀតណាមនឹងនាំចេញហួសកំរិតក្នុងឆ្នាំ ២០១៤៕